Friends to lovers🖤
>>HEEJAY<<(យើងមិនស្អប់អែងទេ)
ជេយ៍នាយដើរតាមផ្លូវតែម្នាក់អែងទៅផ្ទះក៏ហាក់ដូចជាទទួលបានអារម្មណ៍មួយថាដូចមានអ្នកដើរតាមពីក្រោយនាយធ្វើអោយនាយរាងភ័យបន្តិចមុននិងរត់ទៅមុខយ៉ាងលឿនរួចក៏ចូលទៅពួននៅគន្លៀតមួយ
«ទៅណាហើយចេះ?»អ្នកដែលតាមពីក្រោយនោះបានរត់តាមជេយ៍តែមកដល់ក៏បាត់ស្រមោលជេយ៍ឈឹងធ្វើអោយគេត្រូវងាកមើលឆ្វេងស្តាំហើយក៏
«ដឹប*ចង់តាមយើងផងហេ៎?»ជេយ៍នាយចេញពីគន្លៀតនោះចេញមកដាក់អ្នកដែលដើរតាមខ្លួននោះមួយដៃកណ្តាលមុខធ្វើអោយគេត្រូវដួលភ្លាមៗ
«តើអែងជាអ្នកណាហេតុអីតាមយើង...ហ៉ីសុង?»ជេយ៍នាយបានអោនទៅមើលមុខអ្នកដែលដើរតាមខ្លួននោះហើយក៏ឃើញថាជាហ៉ីសុងមិត្តភក្តិរបស់គេ
«អែងចាំបាច់លេងដៃធ្ងន់ដល់ថ្នាក់នេះ»ហ៉ីសុងនាយបានយកដៃទៅខ្ទប់ច្រមុះខ្លួនដែលជេយ៍វៃអោយចេញឈាមនោះ
«អឺ..គឺយើងសុំទោសតែមិចបានជាអែងដើរតាមយើង?»ជេយ៍នាយក៏សុំទោសហ៉ីសុងមុននិងសួរទាំងឆ្ងល់
«គឺមកពីយើងគ្រាន់តែមកមើលទេខ្លាចអែងត្រូវអ្នកណាគេចាប់យកទៅបាត់»ហ៉ីសុងនាយបកស្រាយប្រាប់ជេយ៍
«យ៉ាងមិចបារម្ភពីយើង?»ជេយ៍នាងនិយាយបែបលេងសើចទាំងក្នុងចិត្តក៏រាងមានអារម្មណ៍រំភើបបន្តិចដែល
«ក៏បារម្ភតិចតួចដែលក្នុងនាមជាមិត្តភក្តិ»ហ៉ីសុងនាយតបទៅវិញតាំងមិនដឹងនោះទេថាពាក្យដែលនាយនិយាយចុងក្រោយអប្បិញមិញបានធ្វើអោយអ្នកដែលកំពុងស្តាប់ត្រូវរលុបស្នាមញញឹមនិងការរំភើបទៅវិញអស់
«ហឹម..ច្រមុះអែងឈាមហើយ»ជេយ៍នាយងាកទៅក៏ឃើញថាច្រមុះហ៉ីសុងកំពុងតែហូរឈាមចេញមក
«ឈាមមែន..?»ហ៉ីសុងលឺបែបនេះនាយបានយកដៃទៅប៉ះរួចក៏យកមកមើល
«មកផ្ទះយើងមកចាំយើងដាក់ថ្នាំអោយអែង»ជេយ៍ថាហើយក៏គ្រាហ៉ីសុងមកផ្ទះខ្លួន
*ផ្ទះជេយ៍*
«នេះថ្នាំយកផឹកសិនទៅកុំអោយឈឺ»ជេយ៍នាយបានបោះថ្នាំបំបាត់ការឈឺចាប់មួយប្រទះទៅអោយហ៉ីសុងដែលអង្គុយលើសាឡុង
YOU ARE READING
Friends to lovers🖤(ចប់)
Randomតើនិងមានរឿងអ្វីកើតឡើងបើខ្ញុំបានលង់ស្រឡាញ់ទៅលើមិត្តជិតស្និតរបស់ខ្លួនអែង __________________ «ហ៉ីសុងយើងសុំទោសណាដែលយើងបានលង់ស្រឡាញ់អែង»ជេយ៍ __________________ «ខ្ញុំគួរតែដល់ពេលដែលត្រូវកាត់ចិត្តពីគេហើយ»ជេយ៍ «យំមកយំអោយអស់ចិត្តទៅយើងនិងចាំធ្វើជាស្មាបង្អែកអែ...