Friends to lovers🖤
>>HEEJAY<<
(ខ្ញុំមិនគួរណាបើកអានសំបុត្រនេះទេ)
«ហឹម?»ហ៉ីសុងនាយអានពាក្យដែលជេយ៍សរសេរពីលើក្បាលសំបុត្រ(តើខ្ញុំដល់ពេលដែលត្រូវកាត់ចិត្តហើយមែនទេ?)រួចក៏មានប្រអប់ពីរដែលមួយមានអក្សរថា(បន្ត) និងមួយទៀតដែលមានគំនូសគ្រីសពីលើ(yes)
«តើវាជាអី?»ហ៉ីសុងអានទាំងមិនយល់រួចក៏បកទៅអាននៅសន្លឹកក្រោយ
*ក្នុងសំបុត្រ*
(ខ្ញុំគិតថាគួរតែដល់ពេលហើយដែលខ្ញុំត្រូវកាត់ផ្តាច់ក្តីស្រឡាញ់របស់ខ្ញុំចំពោះមិត្តជាទីស្រឡាញ់របស់ខ្ញុំ។ ហ៉ីសុងហា៎យើងសុំទោសណាដែលយើងបានលង់ស្រឡាញ់អែងអស់រយៈពេលពីរឆ្នាំមកនេះអែងមិនដឹងទេថាយើងស្រឡាញ់អែងខ្លាំងប៉ុណ្ណាហើយយើងក៏ឈឺណាស់ដែរ ពេលដែលឃើញអែងជិតស្និតជាមួយនិងមីនជូវាធ្វើអោយយើងឈឺខ្លាំងណាស់តែយើងមិនអាចធ្វើអីបានទេ តែក្នុងនាមយើងជាមិត្តម្នាក់ហើយក៏ជាមនុស្សដែលលួចស្រឡាញ់អែងម្នាក់យើងជូនពរអែងណា ជូនពរអែងនិងនាងស្រឡាញ់គ្នាដល់ចាស់បើទោះជាយើងស្រឡាញ់អែងប៉ុណ្ណាក៏ដោយតែព្រហ្មលិខិតបានចារមកហើយថាអែងមិនមែនជារបស់យើងទេចឹងយើងបានត្រឹមមើលអែងនិងនាងមានក្តីសុខពីចម្ងាយក៏យើងមានក្តីសុខដែលបើទោះជាមនុស្សដែលអែងស្រឡាញ់មិនមែនជាយើងក៏ដោយ)
«ជេយ៍??ហេតុអីទៅជាបែបនេះ?»ហ៉ីសុងបន្ទាប់ពីអានចប់នាយភ្ញាក់ផ្អើលជាខ្លាំងនៅពាក្យដែលជេយ៍សរសេរនាយមិននឹកស្មានដល់នោះទេថាជេយ៍បានលួយស្រឡាញ់ខ្លួនអស់រយៈពេល2ឆ្នាំមកនេះ
«ខ្ញុំគិតថាជេយ៍ប្រហែលជាសរសេរច្រឡំហើយគេមិចនិងអាចស្រឡាញ់ខ្ញុំដែលជាមិត្តភក្តិជិតស្និតរបស់គេទៅ?វាមិនអាចទៅរួចទេ»ហ៉ីសុងនាយក៏ធ្វើជាសើចនិយាយបន្លប់ខ្លួនអែងបើទោះជានាយដឹងថាវាជាការពិតក៏ដោយក្តី ហើយនាយក៏ដឹងដែលតាមការពិតជេយ៍ថ្ងៃនេះប្លែកៗរៀងសោះកក្រោះជាមួយខ្លួនក៏ព្រោះតែរឿងនេះដូចគ្នា
«ខ្ញុំមិនគួរណាបើកអានសំបុត្រនេះទេ»ហ៉ីសុងនាយប្រលេងសំបុត្រនោះចោលរួចក៏ឡើងទៅលើគ្រែដើម្បីគេងបន្លប់ការគិតពេលដែលគេអានសំបុត្រអម្បិញមិញនេះ
YOU ARE READING
Friends to lovers🖤(ចប់)
Rastgeleតើនិងមានរឿងអ្វីកើតឡើងបើខ្ញុំបានលង់ស្រឡាញ់ទៅលើមិត្តជិតស្និតរបស់ខ្លួនអែង __________________ «ហ៉ីសុងយើងសុំទោសណាដែលយើងបានលង់ស្រឡាញ់អែង»ជេយ៍ __________________ «ខ្ញុំគួរតែដល់ពេលដែលត្រូវកាត់ចិត្តពីគេហើយ»ជេយ៍ «យំមកយំអោយអស់ចិត្តទៅយើងនិងចាំធ្វើជាស្មាបង្អែកអែ...