Ep4

132 16 3
                                    

[...]កន្លងផុតទៅជាច្រើនថ្ងៃក៏ដល់ថ្ងៃដែលជេយ៍និងជុងវ៉ុនត្រូវរៀបការ
   នៅក្នុងភូមិគ្រឹះផាកពេលនេះត្រូវបានរៀបចំឡើងយ៉ាងស្អាតដែលលម្អទៅដោយផ្កាចម្រុះពណ៍ ព្រមជាមួយនិងភ្ញៀវកិត្តិយសដែលមានមុខមាត់នៅក្នុងសង្គមមកចូលរួម និង អ្នកកាសែតមកផ្សាយយ៉ាងច្រើនកុកករផងដែល...

+នៅក្នុងភូមិគ្រឹះ

     "ចូលរួមអបអរផងអ្នកស្រីផាក"
     
      "ចូលរួមអបអរផង".....ភ្ញៀវជាច្រើនបាននិយាយអបអរទៅកាន់អ្នកស្រីផាកដែលកូនប្រុសរបស់គាត់បានរៀបអាពាហ៍ពិពាហ៍

      "អរគុណខ្លាំងណាស់ចំពោះការផ្ដល់កិត្តិយសមកចូលរួម"អ្នកស្រីផាកញញឹមនិងអរគុណទៅវិញ

     "អរគុណអ្វីទៅអ្នកស្រី! បានមកចូលរួមថ្ងៃសំខាន់កូនប្រុសតែម្នាក់របស់ត្រកូលផាកចាត់ទុកថាសំណាងពួកខ្ញុំទៅវិញទេ"ភ្ញៀវម្នាក់និយាយសសើរទៅកាន់ត្រកូលផាក តែគេនិយាយក៏ត្រូវព្រោះត្រកូលផាកជាត្រកូលអភិជនដែលមានលំដាប់លេង1ទៅហើយនៅក្នុងប្រទេសកូរ៉េ ហើយក៏ជាគ្រួសារដែលពូកែខាងធ្វើជំនួញខ្លាំងដែរ ..

    ..វេលាក៏ចេះតែដើរទៅមុខពេលនេះក៏ដល់ពេលដែលពិធីមង្គលការចាប់ផ្ដើមដែរ
      ជុងវ៉ុនស្ថិតក្នុងសម្លៀកបំពាក់ពណ៍សរត្រូវបានអ្នកស្រីផាកកាន់ដៃនាំមករកកូនកំលោះដែលជាជេយ៍ដោយមានភ្នែកជាច្រើនគូរមើលមករាងតូចអ្នកខ្លះក៏បង្ហាញពីការអបអរមករាងតូច អ្នកខ្លះក៏លង់និងសម្រស់រាងតូចតែក៏មានអ្នកដែលច្រណែនផងដែរ...
 
     "មើលថែប្អូនឲ្យបានល្អដឹងទេ"ក្រោយនាំជុងវ៉ុនមកដល់អ្នកស្រីផាកក៏និយាយទៅជេយ៍ហើយគាត់ក៏ទៅឈរនៅម្ខាង ក្រោយមកលោកអាចារ្យក៏ចាប់ផ្ដើមពិធី..

    "លោកផាក ចាប់ពីថ្ងៃនេះទៅមិនថាមានឬក្រ លោកនិងស្រលាញ់គាត់ មើលថែគាត់ និងមិនបោះបង់គាត់ចោលទេ? តើលោកយល់ព្រមទេ!" លោកអាចារ្យបាននិយាយរៀបរាប់យ៉ាងច្រើនហើយក៏សួរសំណួរទៅជេយ៍ប៉ុន្តែជេយ៍មិនបានឆ្លើយនិងគិតតែពីមើលទៅកាន់ជុងវ៉ុន

     "លោកផាក!តើលោកយល់ព្រមទេ?"ដោយមិនមានការឆ្លើយតបពីកូនកំលោះលោកអាចារ្យក៏សួរម្ដងទៀត

Fall in love with my stepbrother❤️‍🩹Where stories live. Discover now