Ep2

145 20 7
                                    

+ភូមិគ្រឹះត្រកូលផាក

នៅពេលដែលអ្នកស្រីផាកនិយាយទូរស័ព្ទជាមួយជេយ៍រួចហើយក៏បានងាកមើលជុងវ៉ុនដែលកំពុងតែដេកនៅលើសាឡុងចាំរាងក្រាសនោះ និងបាននិយាយទៅកាន់ជុងវ៉ុនតិចៗព្រោះខ្លាចរាងតូចភ្ញាក់

"ជុងវ៉ុនហាម៉ាក់មិនយល់ទេហេតុអ្វីក៏កូនស្រលាញ់ជេយ៍ខ្លាំងយ៉ាងនេះ"អ្នកស្រីផាកនិយាយបណ្ដើរអង្អែលក្បាលជុងវ៉ុនបណ្ដើរហើយក៏គិតស្រមៃទៅកាលពី15ឆ្នាំមុន

"រីអានយើងគឺសូមពឹងឯងជួយមើលថែជុងវ៉ុនជំនួសយើងផង យើងពិតជាមិនដឹងថានិងអាចនៅរស់ឬអត់នោះទេ"ស្រីម្នាក់នោះនិយាយមកកាន់អ្នកស្រីផាកកាលពី15ឆ្នាំមុនដោយពឹងឲ្យជួយមើលថែកូនរបស់ខ្លួនផងព្រោះថាខ្លួនអាចនិងចាកចេញពីពិភពលោកនេះឆាប់ៗក៏ថាបាន

"បានចាំគ្នាមើលថែជុងវ៉ុនឲ្យឯងទៅចុះ មិនបាច់បារម្ភទេហើយឯងក៏ត្រូវតែការពារខ្លួនឲ្យល្អឮដែលទេ"រីអានដែលជាអ្នកស្រីផាកបច្ចុប្បន្នក៏បានចូលទៅអោបមិត្តនិងប្រាប់ឲ្យចេះមើលថែខ្លួននិងប្រាប់កុំឲ្យបារម្ភពីជុងវ៉ុនចាំខ្លួនមើលថែគេឲ្យបានល្អឲ្យ...

ក្រោយបញ្ចប់ការស្រមៃហើយអ្នកស្រីផាកក៏និយាយទៅជុងវ៉ុន

"ជុងវ៉ុនហា ម៉ាក់បានសន្យានិងម៉ាក់របស់កូនថានិងមើលថែកូនឲបានល្អ ប៉ុន្តែមើលកូនចុះបែជាមិនខ្វល់ពីសុខទុក្ខខ្លួនឯងគិតតែពីអ្នកដទៃ នេះនៅមកដេកចាំគេទៀត បើមូសខាំបង្កឲឈឺទៅគិតយ៉ាងមិច"គាត់និយាយទាំងបារម្មណ៌..

បានបន្តិចមក......

"កូនជេយ៍មកដល់ហើយហេស!"អ្នកស្រីផាកកំពុងនិយាយជាមួយជុងវ៉ុនសុខៗក៏ឃើញជេយ៍ដើរចូលមក

"បាទម៉ាក់"ជេយ៍

"មកដល់ហើយក៏ល្អ កូនជួយនាំប្អូនទៅបន្ទប់គេផង"អ្នកស្រីផាក

"កូន!!"ជេយ៍នាយចង្អុលមកខ្លួនឯងនិងសួរទៅអ្នកជាម្ដាយ

"ក៏ជាកូននិងហើយមានអ្នកណាទៀត"អ្នកស្រីផាក

"អាវ! ហេតុអីបានជាកូនម៉ាក់អ្នកបម្រើនៅផ្ទះយើងក៏ច្រើនណាស់មិចមិនឲគេនាំទៅ"ជេយ៍រអ៊ូដាក់អ្នកជាម្ដាយ

"វាក៏ព្រោះតែកូនទើបប្អូនត្រូវមកចាំរហូតដល់ដេកលក់បែបនេះនិងហើយ"អ្នកស្រីផាក

Fall in love with my stepbrother❤️‍🩹Where stories live. Discover now