បន្ទាប់ពីចេញពីខុនដូរមកដល់ភូមិគ្រឹះខ្លួនវិញhaerinមិនបានចូលសម្រាកភ្លាមៗទេនាងចាប់ផ្ដើមរុករកឯកសារដែលនាងចង់ដឹងនិងឪ្យគេសើបមកបាន
< យ៉ាងមិចហើយ? > នាងសួរទៅកូនចៅដែលនៅចាំជាស្រេចក្នុងភូមិគ្រឹះស្គឹមស្កៃនោះ
< បាទអ្នកនាងនេះឯកសារនិងរបាយការណ៍របស់នាងទាន > នាងយកមកមើលទាំងសប្បាយព្រោះរងចាំយូរគួរសម
< ល្អហើយចេញទៅ > នាងនិយាយហើយក៏ឈានជើងចូលទៅក្នុងបន្ទប់បាត់
* អេអានមកដល់នេះហើយនៅមិនទាន់ដឹងច្បាស់ទេថាhaerin គឺជាអ្នកណាអ្នកណាទៅគឺជាKANG HAERIN?ខ្លះៗអំពីនាង / kang haerin CEO ( KANG GROUP GLOBAL TOP 1 ) ជាអ្នកហាត់ប្រដាលអាជីបដូចនេះនាងមានកម្លាំងខ្លាំងអាចស្មើនិងមនុស្សប្រុសមួយចំនួនហាត់តាំងពីនៅក្មេងៗមកម្ល៉េះមានកម្ពស់ខ្ពស់ស្រឡះសមនិងរូបរាងបែបmasculineមើលទៅសង្ហារមួយបែបសក់វែងខ្មៅរលោងកែវភ្នែកពណ៍ត្នោតបែកទឹកសមុទ្រស្រាលជាមនុស្សទឹកកកថាបែបណាគឺបែបនោះចង់បានអ្វីត្រូវតែបានជាដាច់ខាតមិនថាត្រូវធ្វើអ្វីក៏ដោយ!គ្រួសារវង្សត្រកូលkangគឺជាគ្រួសារមានអំណាចតរកូនចៅរហូតដល់នាងអ្នកណាៗក៏ដឹងក៏ស្គាល់ថាkang groupមានអំណាចនិងមហិច្ឆតាពិនណាត្រូវសម្លាប់ៗត្រូវបំបាក់ដៃជើងវះគ្រឿងក្នុងវាគឺជារឿងធម្មតាាម្រាប់គ្រួសារមួយនេះមិនញញើតនិងប៉ូលីសឡើយព្រោះអំណាចទឹកលុយវាធំជាងអំណាចច្បាប់! * ងាក់មកមើលអ្នកនាងយើងក្នុងបន្ទប់ធ្វើការនេះវិញ
< ប្រាកដជាសប្បាយមិនខានទេPham hanniអូនសម្លាញ់ ហាហា> នាងសើចតែឯងគឺអាការៈរបស់មនុស្សរោគចិត្តតែម្ដង
*Pham hanniគឺជាយុវតីវ័យ20ឆ្នាំដែលកំពុងតែនៅរៀនឆ្នាំទី3នោះមានសម្រស់ស្រស់ស្អាតល្អដូចផ្កាសាច់សរដូចសម្លីសម្ដីផ្អែមគួរឪ្យចង់ស្ដាប់ដៃជើងស្រឡូនកែវភ្នែកស្រទន់មានមន្តស្នេហ៍និយាយទៅគឺល្អមួយចប់តែម្ដងហើយ នាងជាមនុស្សខិតខំធ្វើការណាស់ហើយក៏ចូលចិត្តថតរូបផងដែរការងារក្រៅម៉ោងរបស់នាងគឺជាជាងថតរូបឪ្យគូរស្នេហ៍ផ្សេងៗតាមដែលគេចង់បាន។
" នៅផ្ទះ hanni "
<ម៉ាក់ហាថ្ងៃនេះកូនមានណាត់ជាមួយមិត្តភក្តិណាបើមិនឃើញកូនត្រឡប់មកវិញមិនបាច់ចាំផ្លូវទេណាម៉ាក់>
< ចា៎សកូនប្រយ័ត្នប្រយែងផងណា >
វាគ្មានអីចំណែកទេព្រោះនាងតែងតែបែបនេះម៉ាក់ក៏មិនសូវបារម្ភដូចគ្នា
< ចឹងខ្ញុំលាសិនហើយម៉ាក់ > នាងលើកដៃលាម៉ាក់ហើយក៏ចេញទៅ
" នៅស្ទូតឌីយ៉ូ "
< លឺថាថ្ងៃនេះមានស្រីស្អាតមកថតណាចង់ឃើញមែនទែន មិនចាប់អារម្មណ៍ខ្លះទេហេស? > មិត្តរួមក្រុមជាមួយhanniសួរញ៉ោះលេងទៅកាន់នាងព្រោះតាំងពីដើមមកមិនដែលឃើញនាងចាប់អារម្មណ៍ជាមួយមនិស្សប្រុសសោះឡើយ
< យើងមកយកតែលុយទេចង់គេស្អាតឬអត់មិនបាច់ខ្វល់ទេ >
< កាចម្ល៉េះនិងចឹងបានមុខចាស់មុនអាយុ >
< ម៉ាដៃបត់កឡូវហើយចេញទៅគេមកឃើញនៅតាប៉ែប្រាកដជាខុសយើងទៀតមិនខានទេ >
< វាមិនទៅអីទេ >
< ទៅឬមិនទៅ? > hanniតម្លើងសម្លេងបន្តិចតែមើលទៅcuteខ្លាំងណាស់ជាស្រីឆ្នាស់ផងខំសរសើរថាស្លូតមុននេះ
< ទៅហើយៗបើគេស្អាតកុំភ្លេចចែកយើងមើលផងណាវើយ>
hanniខ្ចិលខ្វល់គិតតែរៀបចំកន្លែងថតរបស់នាងលុះ20នាទីក្រោយមកក៏ឃើញថាមានមនុស្សដើរចូលមក
< ឯងចេញទៅសិនមិនបានទេហេសឃើញយើងកំពុងតែរវល់ទេ? >
< ថាឲ្យអ្នកណាដែល? >
< គឺ.... > នាងបែរមកក្រោយស្រាប់តែឃើញថាមិនមែនជាមិត្តរួមការងារនាងឡើយតែជាkang haerinទៅវិញ
< អរ...!ខ្ញុំ ខ្ញុំសុំទោសអ្នកនាងខ្ញុំស្មានថាជាមិត្តរបស់ខ្ញុំ >
< មិនអីទេ >
< អ្នកនាងឈ្មោះkang haerinត្រូវទេ? > hanniសួរឡើងបម្តិចដើម្បីបញ្ជាក់ថានាងពិនជាត្រូវថតឪ្យម្នាក់នេះមែន
< ចា៎ > haerinញញឹមបន្តិចរួចក៏ដើរទៅកន្លែងថត
< okay ចឹងយើងចាប់ផ្ដើមពីថតពីidមុន! >
< មិនបាច់ទេខ្ញុំចង់ប្ដូរវិញ > ថារួចនាងក៏ស្រាប់តែដោះអាវចេញតែម្ដងhanniហាកគាំងបន្តិចព្រះនាងមិនបានត្រៀមចិត្តថានិងបានឃើញរូបភាពបែបនេះឡើយ
< ប៉ុន្តែ..... > hanniហាកអេសអុញមិនចង់ថតឪ្យ
< ខ្ញុំឪ្យ1លានក្នុងមួយសន្លឹក >
< នេះចង់យកលុយមកបាំងមុខផងហេទ្រាំៗសិនទៅដាច់ដែលហើយ > នាងគិតក្នុងចិត្តម្នាក់ឯង
< តោះចាប់ផ្ដើម >
< សុំប៉ះខ្លួនបន្តិចណាព្រោះខ្ញុំត្រូវរៀបឪ្យមើលទៅល្អបំផុត >
< នៅក្បែរនាងល្អស្រាប់ហើយ >
< អឺ..?អ្នកនាងនិយាយថាយ៉ាងមិច? > hanniចាប់ផ្ដើមមានអារម្មណ៍ប្លែកៗពេលនៅជិតhaerinបែបនេះថ្បិតអីនាងមិនដែលថតបែបនេះឪ្យគេផ្សេងឬក៏ជាអារម្មណ៍អ្វីផ្សេងទៅ??
< គ្មានអីទេ > haerinញញឹមស្រស់មកកាន់នាងវិញមើលទៅគ្មានដូចជាមនុស្សកាចបងធំអីទាល់អីសោះវាស្រទន់ណាស់
< អឺ..ចា៎ > hanniមានអារម្មណ៍ថាបេះដូងនាងលោតខុសធម្មតាដែលធ្វើឪ្យនាងពិបាកផ្ចង់អារម្មណ៍និងញ័រដៃ
< មិនសូវស្រួលខ្លួនហេ? >
< គឺមិនអីទេយើងខ្វះតែបន្តិចទៀតរួចហើយ >
< ចេញពីថតទៅញាំអីជាមួយខ្ញុំទេ? >
< មិនអីទេអគុណច្រើន >
< okសម្រេចថាទៅហើយ >
< ខ្ញុំមិនទាន់បានថាយល់ព្រមទេណា >
< ខ្ញុំក៏មិនបានលឺអ្នកនាងបដិសេធដូចគ្នា >
< តែខ្ញុំនិយាយថាមិនអីទេវាមិនមែនជាចម្លើយទេហ៎? >
< និយាយថាមិច? > haerinសើចឡើងមកធ្វើដូចជាមិនដឹងអីនេះនាងអាចកែប្រែខ្លួនបានចឹងផងមិនសមទាល់តែសោះ
< ហឺយយ ពួកយើងទើបតែបានជួបគ្នាថ្ងៃនេះទេណាអ្នកនាង> hanniក្រវីក្បាល
< វាមានទៅខុសអីឥឡូវយើងស្គាល់គ្នាហើយខ្ញុំ kang haerin >
< ខ្ញុំpham hanni >
<ឈ្មោះពិរោះដល់ហើយhehe > នាងសើចឡើងមកទៀត
<ចេះតែមានណ៎ > ព្រោះមិនដឹងប្រកែកបែបណាក៏ព្រមទៅជាមួយ