០៩ : ទាល់តែល្បិចខ្លះហើយទើបបាន

40 1 0
                                    

    ក្នុងបន្ទប់ដ៏សែនស្ងាត់ ម៉ោងប្រាំបីយប់ហើយ អ្នកបម្រើក៏ចូលសម្រាកអស់ដែរ អ្នកដើរចុះតាមជណ្ដើរមកដោយលបៗ ខ្លាចមានគេមកឃើញ ...

   ពេលចេញដល់ក្រៅ ក៏ដើរតម្រង់ទៅរបងវិមានមិនហ៊ានចេញតាមទ្វារមុខទេ ព្រោះមានអ្នកយាម ...

   ពេលផ្លោះរបងចេញក្រៅបានហើយ នៅមិនទាន់ទៅណាទេចាំឲ្យមិត្តមកយក ឈរចាំផង ភ័យផង អីក៏វេតនាម្លេះ រាល់ដងនៅផ្ទះជាមួយម៉ាក់ ចង់ចេញ ចង់ចូលពេលណាក៏បាន ...

    ឡានមិត្តមកដល់ ដែល Leeknow ជាអ្នកបើក Han អង្គុយខាងមុខ I. N អង្គុយខាងក្រោយ គេឈប់ហើយបើកទ្វារ ...
Han " ឡើងមក តិចមានគេមកទាន់និងចប់ហើយ "

Felix " អឹម ដឹងហើយ ... " ថាហើយប្រញ៉ាប់ដើរចូលទៅអង្គុយជាមួយ I. N រួចក៏បើកចេញទៅបាត់ ...

   អ្នកយាមវិមាន គាត់ពិតជាឆ្ងល់ខ្លាំងណាស់ ហើយក៏បានតាមមើលឡាននោះដែរ តែក៏មិនសូវជាចាប់អារម្មណ៍ ហើយគាត់នៅយាមផ្លូវចូលវិមានជាធម្មតា ...

   Club... ♡

   ចំណាយពេល 30 នាទី ឡានក៏បើកមកដល់ទីតាំងដែលបានណាត់គ្នា ពួកគេទាំងបួននាំគ្នាដើរចូលទៅក្នុងយ៉ាងសង្ហារ ដែលធ្វើឲ្យមនុស្សនៅក្នុងនោះ ទាំងស្រីទាំងប្រុសស្លឈាមមិនតិចទេ ...

    ចូលដល់ក្នុងហើយ អត់រកតុអង្គុយទេ គេឈរផឹកវិញបានឡូយ បីនាក់នោះមិនសូវជាផឹកអីណាស់ណាទេ តែនាង Lix វិញផឹកដូចមនុស្សប្រមឹកខួប លើកដាច់អស់ជាច្រើនកែវហើយទន់ខ្លួនទៀតផង ...

   វិមាន Hyun ...♡

   ក្រោយពីបញ្ចប់ការងារនៅក្រុមហ៊ុនហើយ គេក៏ត្រឡប់មកវិមានវិញ ស្របពេលនិងដែរអ្នកបម្រើក៏ចេញមកឈរចាំទទួល គេដឹងម៉ោងណាស់ លោកម្ចាស់មកពេលណាក៏ត្រៀមចេញមកឈរចាំតែម្ដង ...

   មកដល់ភ្លាម ឈរនៅខាងមុខះរាងសង្ហារដាក់អ្នកបម្រើបន្តិច ...
Hyunjin " សំណព្វចិត្តយើងនៅឯណា "

ម៉ែដោះ " អ្នកប្រុសតូចប្រាប់ថាមិនស្រួលខ្លួន ខ្ញុំក៏ឲ្យទៅសម្រាកក្នុងបន្ទប់បាត់ហើយលោកម្ចាស់ "

    ដើរមកពីក្នុងវិមាន ទាំងទឹកមុខភ័យខ្លាច ...
Ya " លោកម្ចាស់ អ្នកប្រុសតូចអត់នៅក្នុងបន្ទប់ទេ មុននេះប្រាប់ថាឈឺតែពេលខ្ញុំយកថ្នាំទៅឲ្យ អត់ឃើញមានមនុស្សនៅក្នុងបន្ទប់ទេ "

Fiancé the series Where stories live. Discover now