១០ : អ្នកណាឲ្យធ្វើខ្លួនចឹង ហាហ៎

41 1 0
                                    

   ស្អែកឡើង...♡

   រយៈពេលសប្ដាហ៍ដែលបានឈប់សម្រាកនេះ បើសិននៅផ្ទះជាមួយប៉ាម៉ាក់ប្រហែលដើរលេងលែងស្គាល់ផ្ទះហើយ តែគួរឲ្យស្ដាយអ្នកមកនៅជាមួយអាណាព្យាបាលថ្មីរាងតឹងរឹងបន្តិច ...

   ម៉ោង ១០ ព្រឹកទៅ អ្នកបម្រើគ្រប់គ្នានៅក្នុងផ្ទះនៅធ្វើការងារជាធម្មតា ពួកគេរវល់ណាស់តែយ៉ាងណាក៏មិនភ្លេចសំណព្វចិត្តរបស់លោកម្ចាស់ដែរ ហ៊ានតែភ្លេចនិងបានសុីគ្រាប់ឥឡូវហើយ ...

   អ្នកដើរចុះមកតាមជណ្ដើរ រួចទៅផ្ទះបាយរកអីញុាំខ្លះពេលបើកទូមកក៏ឃើញផ្លែឈើមួយចានដែលចិតទុករួចរាល់ អ្នកក៏យកវាមកកាន់ ហើយបន្តដើរទៅអង្គុយលើសាឡុង ...

   ដើរមកជិតទាំងឱនគំនាប ...
ម៉ែដោះ " អ្នកប្រុសតូច ត្រូវការញុាំអីដែរទេ ចាំខ្ញុំធ្វើឲ្យ ... "

Felix " មិនបាច់ទេ តែថា Hyun មិននៅទេ មែនទេ ?? "

ម៉ៃដោះ " មែនហើយ តែខ្ញុំសុំហាមអ្នកប្រុសតូចទៅចុះណា គិតថាសុំអង្វរក៏បាន អ្នកប្រុសតូចកុំលួចចេញក្រៅទៀតអី "

   អ្នកងក់ក្បាល ហើយញញឹម ...
Felix " បាទ ... "

ម៉ែដោះ " បើចឹង ខ្ញុំមិនរំខានទៀតទេ " ថាហើយក៏ដើរចេញបាត់ទៅ ឯអ្នកវិញក៏បើកទូរទស្សន៍មើលធ្វើមិនដឹងតាមចរឹកដែលមានមកស្រាប់ ...

   ម៉ោង ១០:៣០ នាទី Hyunjin ក៏បានត្រឡប់មកវិមានវិញ រាល់ដងមិនដែលមកទេ តែឥឡូវមានជំនាងផ្ទះចឹងបានចេះតែមករកនិង ...

    ដើរចូលមកដល់ខាងក្នុង ក្រសែភ្នែកសម្លឹងធ្លុះទៅចំនិងអាហារសម្រន់ដែលបានរៀបទុកស្រាប់ ...

   គេមើលទាំងភ្លឹកស្មារតី ដោយឃើញអ្នកគេងលើសាឡុង ដាក់ជើងគងលើដៃបង្អែកទៀតផង ខោខ្លីលើជង្គង់ អាវយឺត ស លាត់បញ្ជេញក្បាលពោះសខ្ចី ដៃម្ខាងដាក់ក្រោមក្បាល ម្ខាងទៀតចាប់ផ្លែឈើក្នុងចានដែលនៅចំហៀននោះមកញុាំ ភ្នែកសម្លឹងមើលតុក្កតាក្នុងទូរទស្សន៍មិនដាក់ ឯស្នាម ញញឹមជាប់មាត់ហាក់ដូចកំពុងដាក់ស្នេហ៍ឲ្យអ្នកខ្លះអញ្ជឹង ...

   គេដើរចូលមកជិតហើយឈរចំពោះមុខអ្នក ...
Hyunjin " ឆាប់ទៅប្តូរឈុតចេញទៅ នៅផ្ទះធ្វើខ្លួនឲ្យត្រឹមត្រូវមិនបានទេហេហ៎ "

Fiancé the series Where stories live. Discover now