ថ្ងៃនេះជាថ្ងៃឈប់សម្រាកស៊ូមីនាងកំពុងតែអង្គុយកំដរកូននាងលេងតែពីរនាក់យ៉ាងរីករាយ ជីមីនដែលទើបតែចុះមកពីខាងលើនាយបានតែងខ្លួនយ៉ាងស្រស់សង្ហាដូចជាមានបំណងចង់ចេញទៅខាងក្រៅ។
" បងប្រុងទៅក្រៅមែនទេ? " ស៊ូមី
" មែនហើយ " ជីមីន
" តែថ្ងៃនេះជាថ្ងៃអាទិត្យ " ស៊ូមី
" គឺបងណាត់ជួបមិត្តជជែកគ្នាលេងនឹងណា ពួកបងខានជួបគ្នាយូរហើយ ទើបចង់ចេញទៅជួបម្ដង អូនឱ្យទៅទេ? " នាយបានដើរមកអង្គុយក្បែរអ្នកជាប្រពន្ធ ព្រមទាំងបានថើបថ្ពាល់នាងជាច្រើនខ្សឺតដើម្បើយកចិត្តនាង
" ប្រាកដជាឱ្យទៅហើយ តែ... "
" តែមកវិញត្រូវមានរបស់ផ្ញើអូនផង តើត្រូវទេ? " នាយនិយាយមិនព្រោះនាយដឹងចិត្តប្រពន្ធច្បាស់ណាស់ រាល់ពេលដែលនាយចេញទៅខាងក្រៅម្នាក់ឯងនាងតែងតែទាមទារឱ្យនាយទិញរបស់ផ្ញើមិនថាអីក៏ដោយឱ្យតែនាយចង់ទិញឱ្យ នាងមិនប្រកាន់រើសច្រើននោះទេ
" ត្រូវហើយ បងទៅចុះ ប្រយ័ត្នប្រយែងតាមផ្លូវណា៎ "
" បាទ៎ អូនសម្លាញ់ សឺត " នាយថើបមាត់នាងមួយ
" ប៉ាកុំភ្លេចទិញអីញ៉ាំផ្ញើកូនផង "
" បាទ៎ កូនស្រីប៉ា សឺត " នាយថើបថ្ពាល់យ៉ុនមីមួយ
" បងទៅហើយ " អ្នកទាំងពីរញញឹមដាក់គ្នា ហើយនាយក៏បានដើរចេញទៅ ដោយនាងក៏នៅបន្តលេងជាមួយនឹងកូនស្រីនាង។ជីមីនបានមកដល់មុខបន្ទប់ខុនដូរមួយ តើនាយមកជួបមិត្តនៅខុនដូរមែនទេ? ទ្វារបានបើកដោយជីអ៊ុនដែលជាលេខារបស់នាយ នាងបង្ហាញរឹកពារដូចជាខឹងង៉ក់ងរជាមួយនាយ ដោយនាងក៏បានដើរចេញពីនាយ ជីមីនឃើញអញ្ចឹងក៏ប្រញាប់ចូលទៅឱបលួងលោមនាង។
" មករកអូនធ្វើអី មិននៅកំដរប្រពន្ធបងទៅ? " នាងនិយាយទាំងង៉ក់ងរអន់ចិត្តជាមួយនឹងនាយ
" អូនកុំអញ្ចឹងបានទេ សឺត! " នាយបានថើបស្មារបស់នាង តាមការស្ដាប់សម្ដីនិងកាយវិការយើងក៏អាចដឹងថាអ្នកទាំងពីរមានទំនាក់ទំនងអីជាមួយគ្នាដែរ។
" ហីយ៉ា...ឈប់ងរបងទៅ ពេលនេះបងមករកអូនហើយតើ "
" ខ្សែករបស់នាងស្អាតណាស់ បងឱ្យតែនាងមិនឱ្យអូន " នាយឮអញ្ចឹងក៏បង្ហាញខ្សែកដែលដូចនឹងរបស់ស៊ូមីដែលនាយបានជូនបង្ហាញនៅចំពោះមុខរបស់នាង នាងឃើញហើយក៏ញញឹមសប្បាយចិត្តក្រៃលែង
" ចាំបងពាក់ឱ្យ " ជីមីនក៏បានពាក់ខ្សែកនោះទៅឱ្យនាង
" ស្អាតណាស់ " ពេលពាក់លើកហើយនាងសែនពេញចិត្តព្រោះវាស្អាតខ្លាំងណាស់ នាងគ្រាន់តែឃើញវានៅលើ.ករបស់ស៊ូមីភ្លាមនាងស្រឡាញ់ចង់បានវាតែម្ដង សំណាងហើយដែលនាយយល់ចិត្ត មិនអញ្ចឹងនាងប្រាកដជាមិនសុខចិត្តឡើយ
" សាកសមជាមួយនឹងអូនណាស់ "
" អូននឹងនាងអ្នកណាពាក់សមជាង "
" ប្រាកដជាអូននឹងហើយ " ការពិតនាយយល់ថាពាក់សមម្យ៉ាងម្នាក់ទេ តែខ្លាចស្រីស្រស់រករឿងទើបចេះតែនិយាយកុហកទៅ
" បើបងជូនកាដូអូនហើយ អូនក៏មានកាដូសម្រាប់បងដែរ " ដៃនាងបានអង្អែលលើទ្រូងដោយបង្ហាញទឹកមុខយ៉ាងស៊ិចស៊ី នាយក៏ញញឹមចុងមាត់យល់ពីកាដូអ្វីដែលនាងចង់ប្រគល់ឱ្យខ្លួន
" វាជាអីទៅ? " នាយធ្វើជាសួរទាំងដឹងច្បាស់ជាថ្ងៃទៅទៀយ
" ទៅបន្ទប់គេងទៅដឹងហើយ " នាងដៃកាន់នាយនាំទៅបន្ទប់គេងរបស់ខ្លួន ពេលចូលដល់បន្ទប់បិទទ្វារ មួយសន្ទុះក្រោយមកសម្លេងថ្ងូចថ្ងូរក៏បន្លឺឡើងលាន់ពេញបន្ទប់។នាយបានត្រឡប់មកផ្ទះវិញនៅពេលប្រលប់ យ៉ុនមីពេលដឹងថាប៉ារបស់នាងត្រឡប់មកវិញហើយក៏ប្រញាប់រត់មកទទួល នាយឃើញហើយក៏លើកពរនាងតូច ថើបថ្ពាល់នាងជាច្រើនខ្សឺតទាំងក្នាញ់។
" ប៉ាៗឯណារបស់ផ្ញើកូន "
" នៅទីនេះ! " នាងបង្ហាញប្រអប់នំខេកឡើងមក នាយដឹងថាយ៉ុនមីចូលចិត្តញ៉ាំនំខេកណាស់ ពិសេសរសជាតិ ស្រ្តបឺរីតែម្ដង។
" យេយេ... " នាងតូចឃើញហើយសែនសប្បាយចិត្ត ស៊ូមីនាងក៏បានដើេរមករកនាយ
" ចុះរបស់អូននោះ... "
" គឺ...ណែនៗ " នាយបង្ហាញរបស់ដែលនាងចូលចិត្តឡើងមកដែលវាជាទឹកផ្លែឈើក្រឡុង ឃើញហើយញញឹមបិទមាត់មិនជិតនោះទេ
" ហីយ៉ា...ថ្ងៃនេះអូនកំពុងតែចង់ញ៉ាំទឹកផ្លែឈើផង " នាងទទួលយកវាមកផឹកទាំងស្នាមញញឹមរីករាយ ដែលមានប្ដីពូកែយល់ចិត្តបែបនេះ។
" ប៉ាៗកូនចង់ញ៉ាំនំខេក "
" ចាំប៉ាទៅរៀបចំដាក់ចានឱ្យកូន " នាយក៏បានទម្លាក់យ៉ុនមីចុះ ហើយដើរទៅផ្ទះបាយរៀបចំនំខេកដាក់ចានឱ្យនាងតូច ។To be Continued