ភាគ១

104 3 0
                                    

     ចំណងអាពាហ៍ពិពាហ៍ដែលបានកើតឡើងអស់រយ:ពេលប្រាំពីរឆ្នាំដែលមានកូនស្រីតូចអាយុប្រាំមួយឆ្នាំដែលជាចំណងដៃនៃជីវិតគូមួយនេះ ហើយថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបប្រាំពីរឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។
     តែថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មួយទាំងមូលបែរជាអវត្តមានអ្នកជាស្វាមី ដោយអ្នកជាប្រពន្ធបានអង្គុយរង់ចាំញ៉ាំអាហារជុំគ្នា មើលម៉ោងវាក៏ម៉ោងប្រាំបួនជាងទៅហើយ កូនស្រីដែលអង្គុយចាំជាមួយម្ដាយដែរនោះឡើងស្ងាបងងុយគេងហើយ។
    " ម៉ាក់!ពេលណាប៉ាមកទៅ កូនឃ្លានក៏ឃ្លាន ងងុយគេងក៏ងងុយគេង " យ៉ុនមីដែលជាកូនស្រីប្រាប់ទៅអ្នកជាម្ដាយទាំងភ្នែកបើកមិនរួច អង្អែលពោះទាំងឃ្លាន។
    " បើកូនឃ្លានក៏ញ៉ាំទៅ មិនបាច់ចាំប៉ាទៀតទេណា " ស៊ូមីក៏ចាប់ម្ហូបឱ្យកូនស្រី នាងតូចឃ្លានហើយក៏ចាប់ផ្ដើមញ៉ាំ នាងដកដង្ហើមធំហើយក៏ចាប់ផ្ដើមញ៉ាំដូចគ្នា នាងក៏ឃ្លានមិនអាចទ្រាំចាំអ្នកជាស្វាមីទៀតបានទេ។
     ពេលញ៉ាំរួចហើយស៊ូមីបាននាំកូនមកបន្ទប់រៀបចំងូតទឹកប្ដូរខោអាវ បំពេរឱ្យនាងតូចគេង ពេលនាងតូចគេងលក់ហើយ នាងក៏ត្រឡប់មកបន្ទប់នាង ម៉ោងដប់ជាងទៅហើយស្វាមីរបស់នាងនៅមិនទាន់មកវិញទៀត អង្គុយរងចាំមួយសន្ទុះស្វាមីក៏បានដើរចូលមកក្នុងបន្ទប់។
" ថ្ងៃនេះបងយូរម្ល៉េះ? "
" គឺបងរវល់ការងារ ទើបមកយឺតបែបនេះ សឺត! " ជីមីនបានដើរមកថើបថ្ពាល់ស៊ូមីមួយខ្សឺតរួចហើយក៏ដើរចូលទៅបន្ទប់ទឹកបាត់ នាងក៏មិនបានខឹងនាយឡើយ យល់ថានាយរវល់ទើបមកផ្ទះយឺតបែបនេះ ទោះបីជាថ្ងៃនេះជាថ្ងៃគម្រប់ខួប អាពាហ៍ពិពាហ៍អ្នកទាំងពីរក៏ដោយ យល់ថានាយពិតជារវល់ការងារពិតមែន នាងក៏មិនបានសួរនាំចេញដោលច្រើនដែរនាយអាចនឹងហត់នឿយណាស់ហើយក៏សម្រេចចិត្តថាចូលគេងមុន។

     ពេលព្រឹកជីមីនបានទៅធ្វើការបាត់កូនស្រីក៏ទៅរៀន ស៊ូមីនាងបានដើរប្រមូលខោអាវទៅបោក ពេលប្រមូលរបស់ជីមីនក៏ឃើញអាវសនាយពាក់កាលពីយប់មិញមានប្រលាក់ស្នាមក្រេមនៅលើកអាវ នាងមិនស្រួលក្នុងចិត្តនោះទេ នាយមានស្រីមែនទេបានជាមានស្នាមក្រេមនៅលើកអាវបែបនេះ នាងនឹងសួរនាយឱ្យច្បាស់នៅពេលនាយត្រឡប់មកវិញ។

     ម៉ោងប្រាំបីយប់ទើបជីមីនត្រឡប់មកវិញ មកដល់ផ្ទះ ចូលដល់បន្ទប់ស៊ូមីមិនចាំយូរក៏ចូលទៅសួរនាំនាយឱ្យច្បាស់។
" យប់ម្សិលមិញបងពិតជារវល់ធ្វើការមែនហ្ហេស? " នាងសួរដោយសម្លេងធម្មតាមិនច្រឡោតនោះទេ ព្រោះនាងជាមនុស្សដែលចិត្តត្រជាក់ ទាំងក្នុងចិត្តកំពុងតែឈឺនិងអន់ចិត្ត
" មែនហើយមានអីហ្ហេស? "
" ចុះស្នាមក្រេមនៅលើកអាវរបស់បងនោះ? " នាងសួរដោយក្នុងចិត្តកំពុងតែឈឺខ្ទោកៗចង់យំតែក៏ព្យាយាមទប់ ហើយក៏ភ័យខ្លាចថានាយលួចមានស្រីក្បត់ខ្លួនដូចអ្វីដែលនាងគិត
" ស្នាមក្រេម? អ៎...ប្រហែលជាស្នាមក្រេមរបស់លេខាបងហើយ ព្រោះនាងបានដួលលើបងព្រោះតែនាងមិនស្រួល " នាយឆ្លើយឡើងធម្មតា មិនមានពិរុទ្ធដូចជាមនុស្សកុហកលាក់បាំងអ្វីឡើយហើយនាងក៏ជឿតែមិនទាំងស្រុងនោះទេ។
" ពិតមែនហ្ហេស? "
" ពិត!បងស្រឡាញ់យ៉ាងនេះ ម៉េចនឹងអាចក្បត់អូនចិត្តបានទៅ អូនកុំគិតច្រើនពេកអី សឺត! " ជីមីនចូលមកឱបស៊ូមីដោយថើបថ្ពាល់នាងមួយខ្សឺត នាងក៏ធូរចិត្តជឿនាយ
" តែ...ម្សិលមិញគឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់ពួកយើង តើបងភ្លេចវាមែនទេ? " 
" ម្សិលមិញជាគម្រប់ខួបអាពាហ៍ពិពាហ៍របស់ពួកយើង? ពុទ្ធោអើយបងស្មានតែអាទិត្យក្រោយតើ ប្រហែលមួយរយ:នេះបងរវល់ធ្វើការងារខ្លាំងពេកហើយទើបចេះតែភាន់ច្រឡំភ្លេចភ្លាំងបែបនេះ " នាយនិយាយទាំងភ្ញាក់ផ្អើល ដែលខ្លួនចេះភ្លេចថ្ងៃសំខាន់របស់ពួកគេទាំងពីរទៅកើត នាងក៏ទម្លាក់ទឹកមុខចុះដែលប្ដីភ្លេចថ្ងៃសំខាន់របស់ពួកគេ
" បងសូមទោសណា៎ ចាំស្អែកបងនាំអូនទៅញ៉ាំអាហារនៅខាងក្រៅ ជួបជុំគ្នាម្ដង អូនខេទេ? "
" អឹម! " នាងងក់ក្បាលញញឹមទាំងសប្បាយចិត្ត នាយក៏ញញឹមសម្លឹងមើលមុខនាងទាំងក្នុងចិត្តដូចជាកំពុងនូវរឿងអ្វីម្យ៉ាង។

____________________
To be Continued
By : អាមី-Amy

ទឹកភ្នែកភរិយាWhere stories live. Discover now