Episode 2

47 9 2
                                    

   ថ្ងៃស្អែកក៏បានមក មនុស្សម្នាដែលមាយុ១៩ឆ្នាំឡើងត្រូវបានគេបញ្ជូនចូលទៅក្នុងជួរទាហ៊ានកងទ័ពដើម្បីហាត់សមចេញច្បាំងនាពេលខាងមុខ ដែលក្នុងនោះក៏មាននាយតូចរបស់យើងម្នាក់ផងដែរ។
   "ទៅដល់ហើយត្រូវញុាំឲ្យទាំងពេល និងគេងឲគ្រប់ គ្រាន់ព្រោះសុខភាពឯងមិនសូវមាំមួនដូចអ្នកដទៃនោះទេ!!"មីងjunជាម្ដាយនាយតូច ពោលប្រាប់ទាំងកែវភ្នែករលីងរលោងព្រោះអាណិតកូន គេធ្លាប់តែធ្វើការក្នុងវាំងធម្មតាប៉ុណ្ណោះ តើគេអាចទ្រាំនឹងការហាត់ជួរកងទ័ពយ៉ាងមិចទៅ? គ្រាន់តែគិតក៏ធ្វើឲ្យគាត់ស្រក់ទឹកភ្នែកដែរ
   "ម៉ែកុំបារម្ភណា៎ កូនម្នាក់នេះខំប្រឹងជានិច្ច"Jaeyun ហេតុមិនចង់ឃើញម្ដាយយំនោះនាយតូចក៏ខំប្រឹងព្យាយាមបញ្ជុះបញ្ជូលធ្វើដូចជាមនុស្សរឹងមាំចឹង។
  "ហឹមម ល្អហើយតែបើឯងទៅយើងច្បាស់ជានឹកឯងស្លាប់ហើយ"មីងJun
  "ម៉ែ..." Jaeyun ស្ទើរតែស្រក់ទឹកភ្នែកទៅហើយនៅពេលឮបែបនេះនោះ តែក៏ខំទប់វិញព្រោះមិនចង់ឲ្យម្ដាយឃើញពីភាពទន់ខ្សោយរបស់គេឡើយ។
  "អឹមម បានហើយឆាប់ទៅៗ មើលចោះគេទៅអស់ហើយ" មីងjun
  "បាទកូនលាហើយ មែ៉ថែសុខភាពផង" Jaeyun ក៏អោបអ្នកជាម្ដាយយ៉ាងខ្លាំង
  "អឹម ដឹងហើយអែងដូចគ្នា" មីងjun បន្ទាប់មកពួកគេក៏លាគ្នាត្រឹមនេះទៅ ។
  
   "Jaeyun ឈប់សិន" សម្លេងរបស់ព្រះមហេសីស្រាប់តែហៅគេឲ្យឈប់ ដោយទ្រង់កំពុងតែរត់មករកគេទាំងត្រហប់
   "ព្រះមហេសី!!"Jaeyun
   "ហឹមម នេះរបស់របរខ្លះៗដែលយើងឲ្យគេរៀបចំឲ្យឯង"ព្រះមហេសី ទ្រង់ក៏ហុចរបស់មួយស្បោងធំមកឲ្យគេដែរស្ទើរតែយួរមិនរួចទៅហើយ មានតាំងពីថ្នាំសម្កូវ ម្ហូបអាហាររក្សាទុក និងរបស់ប្រើប្រាស់ផ្សេងៗទៀតផង
   "អរព្រះគុណព្រះមហេសីហើយព្រះពរ"Jaeyun គេអរគុណយ៉ាងក្រៃលែង នេះទ្រង់ខំរត់យកមកឲគេទាំងក្ដៅបែបទៀត
   "ហឹម មិនអីទេត្រូវមើលថែសុខភាពខ្លួនឯងឮទេ"ព្រះមហេសី ក៏ពោលទាំងទឹកមុខស្រពាប់ស្រពោន និងព្រួយបារម្ភ។
   "បាទ" Jaeyun ញញឹមទៅទ្រង់វិញយ៉ាងទន់ភ្លន់ រួចក៏បន្តដំណើររបស់គេ ដែលធ្វើឲ្យអ្នកបម្រើនៅក្បែនោះភ្ញាក់ផ្អើលជាខ្លាំង ដែលពេលមើលទៅកាន់គេនិងទ្រង់យូរទៅគឺដូចគ្នាបេះដាក់តែម្ដង ហើយបើសម្លឹងឲយូរនោះរឹតតែដូចព្រះបុត្រាHeeseungនិងបិតាទ្រង់ទៀតផង។
    "អេ៎.. ឈប់សិនបានទេ"ព្រះមហេសី
    "មានការអ្វី មែនទេព្រះពរ??" Jaeyunក៏ងាកមកសួរទ្រង់វិញយ៉ាងលឿន
   "តើយើងអាចសុំអោបឯងបន្តិចបាទេ??"ព្រះមហេសី
   "ប្រាកដជាបានព្រះពរ" Jaeyun ក៏តបទៅវិញទាំងញញឹមខ្ជឹប រួចក៏អោបទ្រង់ទាំងកក់ក្ដៅ បន្ទាប់មកពួកគេក៏គ្នាតែម្ដងទៅ។

ជម្រុំស្នេហ៍Where stories live. Discover now