Episode 3

79 13 7
                                    

"អេ៎!! ស្អីនឹង?"Jaeyun មានអារម្មណ៍រសើបៗនៅជើងរបស់គេ ដូចជាមាននរណាម្នាក់កំពុងតែអង្អែលជើងគេអញ្ជឹង។
"អេ៎.." Jaeyun កំពុងតែមានអារម្មណ៍ភ័យបុកពោះសុខៗផង ភ្លាមៗនោះក៏ស្រាប់តែលិចមនុស្សម្នាក់តាមប្រលោះជើងរបស់គេ ផុសចេញពីក្នុងទឹកតែម្ដងធ្វើឲ្យនាយតូចស្លន់ជាខ្លាំង
"ប្រញាប់ទៅណា៎!?" Sunghoon រាងក្រាស់ក៏ចាប់ដៃគេជាប់មិនឲ្យចេញពីទឹកទេ
"លែងខ្ញុំ!!" Jaeyun ក៏ប្រឹងបេះដៃគេចេញ ទាំងពួកគេទាំងពីរនាក់គ្មានសម្លៀកបំពាក់លើខ្លួន
"អេ៎...ងូតទឹកជាមួយគ្នាសិនទៅ" Sunghoon ក៏ពោលទាំងញញឹមចុងមាត់រួចសម្លឹងទៅកាន់រាងកាយនាយតូចទាំងលេបទឹកមាត់ ដែលគេមើលទៅគេពេលនាយតូចស្លៀកពាក់គ្រាន់ឃើញរាងធំដល់ពេលដោះចេញមានអីរាងតូចញឹបមួយនឹង។
"ឆ្កួតទេអី!! លែងខ្ញុំអារោគចិត្ត" Jaeyun ក៏ទាញដៃគេយកមកខាំតែមានណាគ្មានធ្វើឲ្យរាងក្រាសឈឺចាប់សូម្បីបន្តិច
"ជាកូនឆ្កែមែនទេ!!?បានមកខាំយើងបែបនេះ"Sunghoon ក៏ទាញចង្កេះតូចស្ដើងមកផ្អឹមជាប់ដើមទ្រូងរបស់គេដែលពោពេញទៅដោយដំណក់ទឹក។
"លែងទៅមើល ហឹក.." Jaeyun ពោលទាំងពេបមាត់រកយំ ព្រោះតែគេខំរត់គេចមកងូតទឹកនៅក្រៅជម្រុំបែបនេះហើយ បែរមកជួបនឹងរាងក្រាស់ហើយត្រូវគេប៉ះពាល់បែបនេះទៅវិញ។
"អន់ម្លេះ!! ប៉ុណឹ្ណងសោះក៏យំដែរ" Sunghoon ក៏ដោះលែងគេទៅវិញទាំងអស់សំណើចគ្រាន់តែគេលរបន្តិចសោះនិង។ កាយតូចក្រោយពីត្រូវរាងក្រាស់ដោះលែងពីរង្វង់ដៃគេហើយ ខ្លួនក៏ប្រញាប់រត់ទៅដោយយកសម្លៀកបំពាក់មកស៊ករួចរត់ទៅប្រុយ។
"ហឺស..ហឺស.." Sunghoon មើលទៅដំណើរគេទាំងសើចកខ្អិច មួយសន្ទុះក្រោយមកក៏ធ្វើមុខស្មើរឡើងវិញ នេះគេចេះលរមនុស្សលែងបែបនេះតាំងពីពេលណា?

_____________________________________

ព្រឹកថ្ងៃថ្មីក៏មកដល់ ម្នាក់ៗត្រូវនាំគ្នាក្រោកពីព្រឹកព្រលឹមដើម្បីហាត់សមរបៀបក្នុងការប្រយុទ្ធ។
"១ ហឺស ២ ហឺស ៣ ហឺស" សំឡេងនៃទាហា៊ននីមួយៗបានហាត់វាយគ្នាយ៉ាងសកម្មដែលម្នាក់ៗពោពេញទៅដោយញើសនឹងរបួសជាច្រើន។
"ដល់វេនឯងហើយ!!" សេនាម្នាក់ក៏ចង្អុលមកកាន់នាយតូចទាំងកំណាច
"ឯងអាចធ្វើបានដែរទេ??" Jungwon ក៏សួរទៅគេបញ្ជាក់ព្រោះខ្លាចគេធ្វើមិនបានព្រោះមើលទៅដៃគូររបស់គេខ្លាំងណាស់។
"ហិ ហិ ធ្វើបាន" Jaeyun ប្រឹងញញឹមតបទៅវិញទាំងមិនសមព្រោះគេគ្មានចេះក្បាច់ស្អីទេ។ បន្ទាប់មកគេក៏ឡើងមកទាំងមីមមើមៗអត់ដឹងគួរចាប់ផ្ដើមពីណាទៅណា។
"វ៉ៃទៅ... វៃ៉ទៅ" សម្លេងអ៊ូរកញ្រ្ជៀវបន្លឺឡើងយ៉ាងខ្លាំង
"ដឹប..ដឹប..អឹក.."Jaeyun មិនទាន់ត្រៀមខ្លួនផងនាយតូចត្រូវដៃគូររបស់គេដាល់មួយដៃបែកឈាមតាមមាត់ រួចក៏ទាត់មួយជើងយ៉ាងខ្លាំង
"ព្រះអើយjaeyun"Jungwon ដែរជាអ្នកឈរមើលនេះវិញពោលទាំងខាំដៃក្រចកខ្លួនឯងព្រោះស្រៀវជំនួសគេ
"ហាសហា..មិចក៏មិនតដៃហា៎!?" ដៃគូរបស់ខ្លួនសើចចំអ៊កឲគេយ៉ាងសប្បាយ បន្ទាប់មកក៏លើកកាយស្រាលខ្ញើកបោះទៅគៀនពួកទាហ៊ានទាំងនោះយ៉ាងខ្លាំងរួចក៏បម្រុងយកជើងមកទាត់គេហើយស្រាប់តែភ្លាមនោះក៏មានសម្លេងក្រល័រធំមួយស្រែកឡើង
"អេ៎..ឈប់សិន!! ប៉ុណ្ណឹងបានហើយ" Sunghoon ដើរមកពីក្រោយបុរសនោះរួច ក៏ប្រាប់ទៅគេដោយសម្លេងត្រជាក់ស្រេប។
"លោកមេទ័ព" ពួកគេក៏គ្នាឲ្យគោរពរាងក្រាស់ ខុសតែនាយតូចដែរប្រឹងងើបជូតឈាមចេញពីមាត់ខ្លួនឯងទាំងឌុនឌាប។
"ថ្ងៃនេះប៉ុណ្ណឹងបានហើយ!!"Sunghoon ពោលរួចក៏ដើរចេញទៅបាត់ ដែលធ្វើឲ្យគ្រប់គ្នាឆ្ងល់ជាខ្លាំង ទាំងដែររាល់ដងឲ្យពួកគេហ្វឹកហាត់ស្ទើរតែគ្មានពេលសម្រាកទៅហើយ។

You've reached the end of published parts.

⏰ Last updated: Sep 18 ⏰

Add this story to your Library to get notified about new parts!

ជម្រុំស្នេហ៍Where stories live. Discover now