ភាគ៤:គេជាកូនរបស់លោក

19 3 0
                                    

"ជីមីនមកហើយហេ៎ អង្គុយមកកូនយ៉ាងម៉េចហើយ"លោកស្រីអេរីស៍ក៏ដាក់កូនប្រុសអង្គុយលើកៅអីនៅតុអាហាររួចសួរនាំគេពីរឿងដែលគេប្រាប់គាត់ថាមិនស្រួលខ្លួនកាលពីយប់
មិញ។
"មិនអីទេម៉ាក់ គ្រាន់តែរាងឈឺក្បាលបន្តិច"ជីមីនតប(មិនអីទេម៉ាក់គ្រាន់តែរាងឈឺគូថបន្តិច😊)
"កូនឈឺចឹង កុំពាក់ខោអាវក្រាស់ៗពេក"លោកស្រីអេរីស៍
"ហេ ហេម៉ាក់មិនអីទេ ព្រោះកូនរងារតិចតូច"ជីមីនសើចតិចដាក់ម្តាយរបស់ខ្លួន មិនឲគេស្លៀកពាក់ជិតៗយ៉ាងម៉េចបើស្នាមពេញខ្លួននឹង
"អឹម ញុំបាយរួចលេបថ្នាំទៅ ម៉ាក់នឹងប៉ាកូនទៅក្រៅបន្តិច"លោកស្រីអេរីស៍
"ម៉ាក់ទៅណាមែនទេ"
"ម៉ាក់ទៅពិនិត្យពោះបន្តិច យប់មិញក្អួតខ្លាំងណាស់ប៉ាឯងសង្ស័យមានកូន ទើបទៅពិនិត្យ"
"បាទ ម៉ាក់"
"ម៉ាក់ទៅហើយ"
"បាទ"
សេតវិមាន (ផ្ទះប្រធានាធិបតី)
"ឯងជាអ្នកណា??"ណាមជុនដែលកំពុងអង្គុយធ្វើការងារសុខៗស្រាប់តែនឹកដល់អូមេហ្គាកាលពីយប់មិញ
"ស្តាយណាស់យប់នោះមិនបានឃើញមុខរបស់គេ ឲខ្ញុំទៅទទួលខុសត្រូវលើអ្នកណាទៅពេលនេះ"ត្រូវហើយក្នុងនាមជាមនុស្សម្នាក់ដែលបានប្រព្រឹត្តខុសគេនៅមិនសុខក្នុងខ្លួនទេ។
"ទោះបីជារឿងនោះកើតឡើងដោយសារហឺតប៉ុន្តែខ្ញុំទទួលស្គាល់ថាខ្ញុំឈ្លប់វង្វេងនឹងឯងមែនទែនហើយ"បិតភ្នែកបើកភ្នែកស្រមៃចេញតែក្លិនស្ត្រប៊ីរីកាលពីយប់ទេ
"អឹម ឈប់គិតហើយ"
"មេដោះ ម៉ាក់ប៉ាជុងហ្គុកទៅណាហើយ"ណាមជុនស្រែកសួរ
"លោកប្រធានាធិបតី លោកស្រីលោកប្រុសនឹងអ្នកប្រុសតូចទៅដើរលេងជាមួយលោកឧត្តមសេនីយ៍តាំងពីព្រលឹមម្ល៉េះ"មេដោះ
"បាទខ្ញុំយល់ហើយ ចឹងតើបានស្ងាត់ជុងហ្គុកឲឆឹង"រាល់ថ្ងៃបានអាល្អិតជុងហ្គុកនឹងហើយមកប្រឡែង មកថើបមាត់ថើបថ្ពាល់ឥលូវគេទៅដើរលេងបាត់ហើយ។
២ថ្ងៃក្រោយមក
"អ៊ួកអ៊ួក..មិនមែនទេអី លឿនយ៉ាងនេះឬ"តាំងពីក្រោកពីគេងមកគេក្អួតរហូតទើបយកប្រដាប់ពិនិត្យមកពិនិត្យទើបដឹងថាមានកូន
"ពិតជាអាល់ហ្វាកំពូលមែន តែម្តងទេខ្ញុំហើមពោះហើយ"ជីមីននិយាយទាំងសប្បាយចិត្តរួចក៏រត់យកដណ្តឹងនេះទៅប្រាប់ម្តាយនឹងឪពុករបស់ខ្លួននៅខាងក្រោម
នៅខាងក្រោម
ថ្ងៃនេះនៅផ្ទះត្រកូលអេរីស៍មានភ្ញៀវមកលេងទាំងព្រឹកតែម្តងហើយ
"លោកស្រីអេរីស៍ ខ្ញុំនឹងគ្រួសារមកស្តីដណ្តឹងកូនរបស់អ្នកឲកូនរបស់ខ្ញុំ"លោកស្រីអាល់ដូរៀលបន្ទាប់ពីមកពីដើរលេងមកគាត់ក៏ប្រញាប់មកផ្ទះត្រកូលអេរីស៍ទាំងព្រឹកតែម្តង
"ម៉ាក់ថាមកលេងលោកអេរីស៍ ហេតុអីក៏ចង់ដណ្តឹងកូនគាត់ឲខ្ញុំវិញ"ណាមជុនបដិសេធគេមិនយកអ្នកណាក្រៅពីអ្នកដែលគេបានរួមដំណេកជាមួយកាលពីយប់ខួបអាពាហ៍ពិពាហ៍បងប្រុសទេ
"មែនហើយ លោកស្រីក្មេងៗទើបនឹងជួបគ្នាបានម្តងទេ ណាមួយខ្ញុំមិនទាន់សួរចិត្តកូនមីននៅឡើយ"លោកស្រីអេរីស៍
"អុីយ៉ា ខ្ញុំនៀកទៅវិស្សាមកាល២ថ្ងៃមិនសប្បាយចិត្តទេ ក្លាយមានអ្នកផ្សេងមកកាត់មុខ ព្រោះលឺថាជីមីននេះណាមានអាល់ហ្វាច្រើនណាស់ចង់បានគេ"លោកស្រីអាល់ដូរៀល៍និយាយ
"តែម៉ាក់ខ្ញុំអត់ស្រឡាញ់គេទេ"ណាមជុនបដិសេធ
"ម៉ាក់សូមកូនម្តងចុះណាមជុន រឿងគូអនាគតឯងទុកឲម៉ាក់អ្នកទទួលខុសត្រូវ ព្រោះបើចាំឯងចាត់ចែងខ្លួនឯងមិនដឹងអង្កាល់ទេ"លោកស្រីអាល់ដូរៀល៍
"ម៉ាក់..."និយាយបែបបង្អុសសម្លេង

ទំនួលខុសត្រូវឬស្នេហាWhere stories live. Discover now