FIRST DAY AT SCHOOL

6 1 0
                                    

នៅថ្ងៃបើកបវេសនកាលឡើងថ្នាក់ទីប្រាំពីរSano ពិតជាមានអារម្មណ៍ថាសប្បាយចិត្តនិងភ័យបន្តិចបន្តួចព្រោះពេលនោះSanoមករៀននៅសាលានេះតែម្នាក់ឯងទេមិនមានមិត្តមកជាមួយដូចទៅនឹងសិស្សដ៏ទៃទៀតនោះទេ ប៉ុន្តែSanoជាក្មេងប្រុសម្នាក់ដែលមិនចេះខ្លាចអ្នកណានោះទេ។
  លុះថ្ងៃស្អែកគឺជាថ្ងៃដែលSanoបានចូលរៀនដំបូងនៅក្នុងថ្នាក់របស់គេហើយគ្រូក៏បានឲ្យសិស្សទាំងអស់ណែនាំខ្លួនក៏ដូចជានិយាយអំពីចំណង់ចំណូលចិត្តរបស់សិស្សទាំងអស់គ្នាប្រាប់ទៅកាន់គាត់។បន្ទាប់មកសិស្សទាំងអស់គ្នាក៏បាននិយាយណែនាំខ្លួនក៏ដូចជាចំណង់ចំណូលចិត្តរបស់ពួកគេប្រាប់ទៅកាន់គ្រូម្នាក់ម្ដងៗ លុះដល់វេនSanoគឺប្លែកជាងគេហើយSanoក៏បាននិយាយថា"ខ្ញុំចូលចិត្តមើលតុក្កតាហើយពេលទំនេរក៏គូររូបលេងដើម្បីកុំឲ្យមានអារម្មណ៍ថាធុញទ្រាន់" ពេលនោះសិស្សទាំងអស់ក៏បាននាំគ្នាអស់សំណើចព្រោះថាមើលទៅSanoពិតជាមានចារឹកក្មេងមែនទែន តែក៏មានសិស្សស្រីម្នាក់ដែលមានឈ្មោះថាHiyaគឺមិនបានអស់សំណើចនោះទេតែបែជាសម្លឹងមើលមកកាន់Sanoមិនដាក់ភ្នែកទៀតផង ។Hiyaជាសិស្សពូកែហើយគេក៏ជាសិស្សដែលមានប្រជាប្រិយភាពខ្លាំងផងដែរនៅក្នុងថ្នាក់រៀននេះតែគេបែជាមកចាប់អារម្មណ៍Sanoទៅវិញព្រោះថាSanoគេក៏ជាសិស្សឧស្សាហ៍ហើយថែមទាំងកំប្លែងទៀតផង។Sanoតែងតែធ្វើឲ្យគ្រប់គ្នាអស់សំណើចនៅក្នុងថ្នាក់រៀនដែលជាហេតុធ្វើឲ្យសិស្សគ្រប់គ្នាចូលចិត្តមកកាន់គេថែមទាំងលោកគ្រូអ្នកគ្រូផងដែរ តែHiyaមិនដឹងទេថាSanoក៏បានចាប់អារម្មណ៍មកកាន់គេ តែSanoមិនដែលបង្ហាញអារម្មណ៍ឬបង្ហាញឲ្យគេដឹងនោះឡើយ។
  ជារៀងរាល់ថ្ងៃHiyaនៅតែបន្តលួចមើលSanoនៅពេលដែលគេធ្វើសកម្មភាពផ្សេងៗតែHiyaមិនហ៊ាននិយាយជាមួយSanoនោះទេព្រោះតែខ្លាចមិត្តភក្ដិរបស់គេចាប់បានថាHiyaហ្នឹងចូលចិត្តSano។ពេលមួយSanoក៏បានដើរមករាក់ទាក់គេដែលធ្វើឲ្យHiyaគេភ័យហើយអៀនទៀតផង តែSanoមិនបានមកនិយាយច្រើននោះទេគេគ្រាន់តែមកខ្ចីជ័យលុបដើម្បីគូរូបតែប៉ុណ្ណឹង។មិនបានយូរប៉ុន្មានថ្ងែដែលត្រូវបិទសាលាក៏បានមកដល់ដោយសារមានជំងឺរាតត្បាតយ៉ាងខ្លាំងដែលធ្វើឲ្យលោកនាយកប្រកាសថាបិទសាលាមួយរយៈ រហូតដល់មានភាពធូរស្រាលទើបបើកសាលាឡើងវិញ រីឯសិស្សទាំងអស់ក៏លោកគ្រូអ្នកគ្រូប្រាប់ឲ្យរៀនតាមទូរសព្ទមួយរយៈសិន។ក្រោយមកពួកគេទាំងពីមិនបានឃើញមុខគ្នាទៀតនោះទេហូតដល់សាលាបើកឡើងវិញពួកគេបានឡើងថ្នាក់ទីប្រាំបួនទៅហើយ ហើយវាក៏ជាឆ្នាំដែលត្រូវប្រឡងផងដែរ។

OUR PROMISEWhere stories live. Discover now