GOOD DAY AND ALSO BAD

3 1 0
                                    

  លុះថ្ងៃស្អែកក៏បានចូលមកដល់ជាថ្ងៃដែលប្រកាសលទ្ធផលលោកគ្រូអ្នកគ្រូបានប្រាប់Hiyaថាគេធ្វើបានល្អជាងគេមន្ទាប់ពីSano ឮបែបនេះHiyaសប្បាយចិត្តណាស់ឯSanoវិញក៏សប្បាយចិត្តនឹងHiyaដែលគេធ្វើបានល្អ រីឯអ្នកដែលច្រណែនគឺនៅតែច្រណែនដដែលតែHiyaមិនបានខ្វល់ជាមួយនោះទេ។ហើយក្រោយមកHiyaក៏បានដើរទៅអរគុណSanoផងដែរតែពេលនោះSanoបែជាឲ្យរូបមួយដែលគេបានគូឲ្យHiyaដែលជាកាដូដែលគេបានពិន្ទុល្អ។
  ខណៈនោះHiyaសប្បាយចិត្តហើយអៀនទៀតផងហើយគេក៏ទទួលយកគំនូនោះថែមទាំងទុកដាក់រក្សាយ៉ាងល្អ Hiyaកាន់តែមានអាម្មណ៍ថាចូលចិត្តSanoកាន់តែខ្លាំង រីឯSanoវិញក៏ចូលចិត្តគេដូចគ្នា។នៅយប់មួយSanoបានផ្ញើសារមកHiyaដែលធ្វើឲ្យគេឡើងរំភើបយ៉ាងខ្លាំងដោយសារនោះបាននិយាយថា"តើខ្ញុំអាចសុំធ្វើជាមិត្តប្រុសរបស់Hiyaបានអត់?" ពេលនោះHiyaក៏រៀងស្ទាក់ស្ទើរដោយសារគេធ្វើចិត្តមិនទាន់នោះទេព្រោះគេរំភើបពេក។បន្ទាប់ពីកន្លងទៅអស់រយៈពេលប្រមាណ10នាទីHiyaក៏បានតបថា"ខ្ញុំយល់ព្រម" ពេលនោះSanoសប្បាយចិត្តណាស់ហើយពួកគេទាំងពីរក៏បាននិយាយលេងជាមួយគ្នារហូតដល់យប់បន្តិចទើបពួកគេចូលគេងទៅ។
  ស្អែកឡើងHiyaឃើញSanoហើយគេអៀនណាស់មិនដឹងថាត្រូវនិយាយអីនោះទេព្រោះគេមិនដែលមានមិត្តប្រុសពីមុនមក បន្ទាប់ពីគិតច្រើនSanoក៏បានដើរមកហើយថែមទាំងទិញទឹកដោះគោឲ្យHiyaទៀតផងហើយគេក៏បាននិយាយរាក់ទាក់ទៅកាន់មិត្តស្រីរបស់គេ ដែលខណៈនោះHiyaគេអៀនណាស់គេមុខឡើងក្រហមថែមទាំងមិនហ៊ាននិយាយអីទៀតផង នៅពេលដែលឃើញមិត្តស្រីខ្លួនមុខក្រហមបែបនេះSanoក៏បានយកដៃទៅស្ទាបក្បាលគេហើយសួរថា"តើHiyaក្ដៅខ្លួនមែនឬក៏មានបញ្ហាអ្វីមែនទេ?"ពេលនេះHiyaកាន់តែអៀនហើយក៏រត់ចូលក្នុងទុកបាត់ទៅទុកឲ្យSanoនៅឆ្ងល់ម្នាក់ឯង។ចំណែកឯHiyaវិញក៏អង្គុយគិតពីរឿងដែលSanoបានយកដៃមកស្ទាបក្បាលគេ គេអៀនខ្លាំងណាស់ហើយរំភើបទៀតផង។ក្រោយមកក៏ដល់ម៉ោងចូលរៀនពេលនោះHiyaមិនបានស្ដាប់គ្រូនោះទេគេរវល់តែគិតរឿងមុននឹងម្នាក់ឯង រីឯSanoវិញគេខំប្រឹងស្ដាប់គ្រូពន្យល់ណាស់តែគេក៏តែងតែលួចមើលទៅកាន់Hiyaផងដែរ។នៅពេលចេញលេងSanoក៏បានដើរមកតុHiyaហើយក៏បបួលគេទៅរកអីញាំុ ពួកគេទាំងពីរដើរកាន់ដៃគ្នាដែលធ្វើឲ្យសិស្សៗផ្សេងទៀតឃើញហើយឡើងឆ្ងល់ថាហេតុអ្វីបានជាSanoកាន់ដៃHiyaជាប់ម្លេះតើពួកគេទាំងពីរជាអ្វីនឹងគ្នា។
  មិនយូរប៉ុន្មានម៉ោងចេញទៅផ្ទះក៏បានមកដល់Hiyaមានប៉ាគេយកឡានមកទទួលព្រោះគេជាកូនអ្នកមានមុខមានមាត់នៅក្នុងសង្គម រីឯSanoវិញគេគ្មានសូម្បីតែកង់ជិះតែគេមិនដែលអន់ចិត្តនឹងវាសនាគេនោះទេគេថែមទាំងលើកទឹកចិត្តខ្លួនឯងឲ្យរឹងមាំដើម្បីអនាគតរបស់គេ។ទើបតែអាយុ16ឆ្នាំរៀនថ្នាក់ទីប្រាំបួនទេតែSanoអាចរកលុយទៅរៀនខ្លួនឯងថែមទាំងអាចសងបំណុលរបស់លោកឪពុករបស់គេបានមួយចំនួនទៀតផង។ពេលវេលាចេះតែទៅមុខឯទំនាក់ទំនងគេទាំងពីរវិញកាន់តែសោះកក្រោះ ព្រោះSanoមិនបានយកចិត្តទុកដាក់នឹងHiyaទៀតទេ គេតែងតែប្រងើយនិយាយស្ដីមួយម៉ាត់ៗដែលធ្វើឲ្យHiyaអន់ចិត្តហើយក៏ឆ្ងល់នឹងទង្វើរបស់Sanoផងដែរ មិនអស់ចិត្តHiyaក៏សួរទៅSanoតាមទូរសព្ទថា"តើបងកើតអីមែនហេតុអីបានជាប៉ុន្មានថ្ងៃនេះមិនសូវនិយាយអីចឹងឬមួយក៏អូនធ្វើអ្វីខុសបងប្រាប់អូនមក" តែពេលដែលSanoឃើញសារនេះហើយធ្វើឲ្យគេហួសចិត្តយ៉ាងខ្លាំងគេក៏បានបកស្រាយថា"បងអត់មានកើតអីទេហើយអូនក៏មិនបានធ្វើអ្វីខុសដែរ បងគ្រាន់តែរវល់ជាមួយនឹងការសិក្សាហើយនិងការងាររបស់បងតែប៉ុណ្ណឹង អូនកុំគិតច្រើនអី" Hiyaឃើញសារហ្នឹងហើយក៏មិនកើតច្រើនទៀតដែរ។ថ្ងៃស្អែកឡើងSanoក៏បានមករៀនជាធម្មតាតែគេមិនបានទៅនិយាយជាមួយHiyaទេដោយសារតែគេបានសម្រាកតិចពេកយប់មិញព្រោះគេរវល់មើលមេរៀនផងនិងធ្វើការថែមម៉ោងផង តែទោះជាគេនឿយហត់ប៉ុណ្ណាគេក៏មិនទុកឲ្យមិត្តស្រីរបស់គេឲ្យឯកានោះដែរគេក៏បានទិញទឹកដោះគោឲ្យHiyaហើយក៏បាននៅនិយាយគ្នាលេងបន្តិចទៅ។
  ពេលវេលាកាន់តែដើរទៅមុខឪពុកHiyaក៏បានដឹងអំពីទំនាក់ទំនងរបស់ពួកគេហើយគាត់ពិតជាមិនពេញចិត្តនោះទេព្រោះថាពួកនៅក្មេងហើយគ្រួសាររបស់Sanoគឺក្រលំបាកយ៉ាងខ្លាំងមិនស័ក្ដិសមនឹងកូនគាត់ទេ។នៅយប់មួយនៅពេលដែលHiyaគេងលក់ឪពុករបស់គេបានចូលមកយកទូរសព្ទរបស់Hiyaហើយក៏បានតេទៅSanoកំឡុងពេលដែលគេកំពុងតែធ្វើការ ដោយឪពុករបស់Hiyaបាននិយាយយ៉ាងដាច់ស្រេចថា"ក្មួយឈប់ទាក់ទងកូនពូទៀតនាងនៅក្មេងណាស់ក្មួយក៏យល់ ហើយពូក៏មានតែកូនស្រីតែម្នាក់ទេសព្វថ្ងៃនេះ ពូចង់ឲ្យគេរៀនឲ្យចប់ហើយមានមនុស្សប្រុសស័ក្ដិសមនឹងគេនៅថ្ងៃអនាគតពូសង្ឃឹមថាក្មួយនឹងយល់ពីទឹកចិត្តជាឪពុករបស់គេ"Sanoក៏មិនមានអ្វីជំទាស់នឹងឪពុករបស់Hiyaនោះដែរគេក៏ព្រមដើរចេញពីជីវិតរបស់Hiya។បន្ទាប់ពីបិទទូរសព្ទភ្លាមSanoក៏យំម្នាក់ឯងតែគែជាកូនប្រុសតែម្នាក់នៅក្នុងក្រុមគ្រួសារគេមិនអាចមកអង្គុយយំព្រោះតែរឿងបែបនេះនោះទេ ហើយគេក៏បន្តធ្វើការទៀតរហូតដល់យប់ជ្រៅទើបគេត្រឡប់មកផ្ទះមើលមេរៀនបន្តិចហើយក៏គេងទៅ។

OUR PROMISEWhere stories live. Discover now