SADNESS AND COMFORT

3 1 0
                                    

  ចាប់ផ្ដើមថ្ងៃចូលរៀនឡើងវិញថ្នាក់ទីប្រាំបួននេះគឺសិស្សទាំងអស់ត្រូវបានប្ដូរថ្នាក់អ្នកខ្លះត្រូវបានបែកថ្នាក់គ្នាជាមួយដៃគូរគ្នា ប៉ុន្តែHiyaនិងSanoក៏នៅតែរៀនថ្នាក់ជាមួយគ្នាដដែល តែSanoពេលនេះគេលេងសូវនិយាយច្រើននិងរាក់ទាក់ទៅកាន់មនុស្សជំវិញខ្លួនទៀតហើយគឺគេស្ងប់ស្ងាត់ដែលធ្វើឲ្យសិស្សមួយចំនួនក៏ឆ្ងល់ផងដែរ តែHiyaវិញគេបារម្ភណាស់តែក៏មិនដឹងទៅនិយាយជាមួយគេថាយ៉ាងម៉េចនោះទេ។
លុះថ្ងៃស្អែកក៏បានចូលមកដល់ក៏ជាថ្ងៃដែលសិស្សគ្រប់គ្នាត្រូវប្រឡងតេស្តសាកល្បង តែលោកគ្រូអ្នកគ្រូឃើញថាSanoពេលនេះគេរៀនពូកែជាងលើកមុនទៀតក្រោយពីការបិទសាលាមួយរយៈធំនេះ ប៉ុន្តែលោកគ្រូអ្នកគ្រូក៏សង្កេតឃើញHiyaដូចជាមិនសូវពូកែដូចមុនទេដែលធ្វើឲ្យលោកគ្រូអ្នកគ្រូមិនសូវជាសប្បាយចិត្តនោះទេ។ក្រោយពីការប្រឡងចប់គេឃើញថាSanoបានពិន្ទុច្រើនជាងគេហើយលោកគ្រូអ្នកគ្រូក៏បានសរសើរនឹងSanoមិនដាច់ពីមាត់ ឯHiyaវិញកំពុងតែពិបាកចិត្តនឹងលិទ្ធផលប្រឡងរបស់គេ ហើយគេពិបាកចិត្តណាស់លុះពេលចេញលេងHiyaក៏ចាប់ផ្ដើមអង្គុយយំម្នាក់ឯង តែមិនមានអ្នកណាមកលួងលោមគេនោះទេដោយសារតែគេមិនពូកែដូចមុនដែលជាហេតុធ្វើឲ្យពួកគេមិនចូលចិត្តនឹងHiyaទៀតនោះទេ។តែពេលនោះSanoក៏បានដើរមកនិយាយលួងគេដោយនិយាយថា"Hiyaធ្វើបានល្អហើយកុំអន់ចិត្តអីចាំខ្ញុំនៅផ្ដល់កំលាំងចិត្តឲ្យ"បន្ទាប់មកHiyaក៏ឈប់យំហើយក៏អរគុណគេផងដែរដែលបានជួយនិយាយលើកទឹកចិត្ត។ពេលនោះធ្វើឲ្យសិស្សស្រីមា្នក់ដែលបានចាប់អារម្មណ៍Sanoក៏នាងច្រណែននឹងHiyaយ៉ាងខ្លាំងទាំងដែលពីមុនពួកគេទាំងពីរជាមិត្តនឹងគ្នាតាំងពីក្មេង។
  ពីមួយថ្ងៃទៅមួយថ្ងៃHiyaក៏លេងមានអ្នកមកលេងជាមួយនោះទេ ទោះបីជាHiyaទៅនិយាយរកគេមុនក៏ដោយក៏គ្មានអ្នកណាម្នាក់មកនិយាយជាមួយគេទេ ហើយHiyaក៏បានមកអង្គុយសង្ងំនៅតុម្នាក់ឯង។Sanoឃើញបែបនេះក៏បារម្ភពីគេដែរតែមិនអាចជួយអ្វីបាន តែគេតែងតែមកនិយាយលេងជាមួយHiyaដែលធ្វើឲ្យសិស្សស្រីដ៏ទៃទៀតច្រណែននឹងHiyaយ៉ាងខ្លាំងម្ដងទៀតហើយពួកគេកាន់តែមិនចូលចិត្តHiyaកាន់តែខ្លាំងផងដែរ តែHiyaវិញសប្បាយចិត្តណាស់បានមនុស្សដែលគេចូលចិត្តតែងតែមកនិយាយជាមួយ ហើយSanoបានបង្រៀនHiyaឲ្យធ្វើលំហាត់ផងដែរព្រោះគេឃើញថាHiyaឥឡូវរៀនមិនសូវពូកែដូចមុន។បន្ទាប់មកទំនាក់ទំនងរបស់ពួកគេកាន់តែទៅមុខបន្តទៀតដែលSanoតែងតែយកចិត្តទុកដាក់មកកាន់Hiyaជារៀងរាល់ថ្ងៃ គេតែងតែមកនិយាយលេងជាមួយHiyaនិងនាំគ្នាដើរជុំវិញសាលាទៀតផង ឯHiyaវិញសប្បាយចិត្តណាស់ហើយក៏ឈប់គិតពីមិត្តមិនល្អទាំងអស់នោះដោយគេសន្យាថានឹងខំរៀនឲ្យពូកែដូចSanoដែរ។
  ថ្ងៃប្រឡងតេស្តសាកល្បងក៏បានចូលមកដល់លោកគ្រូអ្នកគ្រូក៏សង្កេតឃើញថាHiyaឥឡូវពូកែច្រើនណាស់បន្ទាប់ពីគេបានខំរៀននៅផ្ទះខ្លួនឯង ហើយនិងមានSanoដែលជាអ្នកផ្ដល់កម្លាំងចិត្តថែមទាំងបានជួយបង្ហាត់បង្រៀនគេបន្ថែមទៀត។

OUR PROMISEWhere stories live. Discover now