ត្រកូលគីម
មនុស្សបួននាក់កំពុងជុំគ្នានៅលើសាឡុងកណ្ដាលផ្ទះ ដោយលោកគីមជាមួយភរិយាអង្គុយក្បែរគ្នាឯកូនៗម្នាក់ជាកូនច្បងដែលទឹមនឹងផុតការរៀបការថ្មីថ្មោងអង្គុយនៅម្ខាងខាងឆ្វេងដៃលោកប៉ា ឯកូនពៅនៅពីមុខកូនច្បង។
ជុំគ្នា ដោយលោកចង់បញ្ជូនពៅទៅអុីតាលី គ្រាន់តែនិយាយចប់កូនពៅប្រកែកស្រែកពេញផ្ទះហើយ មូលហេតុមិនចង់ទៅ។
"ប៉ា...ហេតុអីចាំបាច់បញ្ចូនកូនទៅទីនោះ? យ៉ាងណាក៏កូនមិនទៅដែរ" ជុងគុក
"គំនិតកូននៅក្មេងខ្ចីណាស់ ប៉ាឲ្យនៅទីនោះដើម្បីពត់ចរិតរបស់កូន កុំឲ្យធ្វើអ្វីមិនចេះគិតទៀត"លោកគីម
"ប៉ា...!"
"កូនធ្វើអីដឹងខ្លួនឯងហើយ ប៉ាបង្រៀនកូនហើយឲ្យកូនទៅរៀនឲ្យចេះដឹង ប៉ុន្តែពេលនេះកូនដឹងថាកូនធ្វើវាខុសទេ?"
«ក្នុងនាមជាប៉ាម្នាក់មិនចង់ឲ្យកូនដើរផ្លូវខុសទេ ប៉ាធ្វើក៏ដើម្បីកូន» លោកគីមនិយាយល្អជាមួយកូនដោយមិនហ៊ានសម្ដីតូចធំដាក់កូនទេព្រោះលោកដឹងថាការនិយាយតូចធំដាក់កូនវាមិនមែនជាដំណោះស្រាយល្អទេវានឹងធ្វើឲ្យគ្រួសាររកាំរកុះ។
«តែកូនមិនចង់ទៅទេប៉ា...!កូនពិតជាសុំទោសប៉ុន្តែកូនពិតជាមិនអាចលះបង់បងមីនឲ្យទៅគេទេកូនមិនសុំអ្វីទេសូមឲ្យទាំងអស់គ្នាអនុញ្ញាតឲ្យខ្ញុំដើរដោយខ្លួនអែងចំពោះរឿងនេះហុឹកៗ»
គូដឹងថាប៉ាគេធ្វើដើម្បីគេតែគេជាអ្នកជ្រើសផ្លូវនេះដូច្នេះគេសូមជាប្រឈមជាមួយបញ្ហានេះដោយខ្លួនឯងសូមតែប៉ានិងម៉ាក់គេអនុញ្ញាត។
«ប៉ាមិនហាមកូនទេ កូនធំហើយបានប៉ានឹងមិនបញ្ចូនកូនទៅបរទេសទេ ក្នុងនាមជាប៉ាមិនចង់ឃើញកូនៗកើតទុក្ខទេ ប៉ាជាប៉ាដែលបានត្រឹមផ្ដល់កំណើតឲ្យកូននិងមើលថែបីបាច់ឲ្យធំតម្រង់ផ្លូវឲ្យកូនដើរតែប៉ាគ្មានសិទ្ធគ្រប់គ្រងជីវិតកូនទេ»
ឮពាក្យសម្ដីក៏ដូចជាពាក្យទូន្មានរបស់លោកប៉ាគូចាប់ផ្ដើមស្រក់ទឹកភ្នែកកាន់តែខ្លាំងគេមានសំណាងដែលបានកើតជាកូនលោកទាំងពីរប៉ុន្ដែគេក៏ខូចចិត្តខ្លាំងដែលគេខ្លួនឯងធ្វើអ្វីមិនចេះគិតមុខក្រោយបើលេចឮដល់ខាងក្រៅកេរ្ត៍ឈ្មោះគ្រួសារនិងអាសោច។

YOU ARE READING
Jimin's Mine | Jikook |✅
Short Storyក្មេងប្រុសម្នាក់ដែលមានចិត្តរឹងមានៈសុខចិត្តអាត្មានិយមព្រោះតែចង់បាន Jiminជាកម្មសិទ្ធ...