Ep15:ខឹងប្ដី&លួងប្រពន្ធ

80 11 0
                                    


Jimin x jungkook

Taehyung x Seok jin

...

រាងកាយកំពុងគេងជិតលង់លក់ទៅហើយបែរជាមានអ្វីមួយមករំខានអូសកាត់ផ្ទៃពោះរាបស្មើពេញដោយកង់ៗ ធ្វើឲ្យម្ចាស់ខ្លួនគេភ្ញាក់ស្មារតីបើកភ្នែកមកវិញ ធ្វើឲ្យ ជីមីន ភ្ញាក់នឹង ភរិយាដែលកំពុងងើបអង្គុយសើយអាវរបស់នាយ។

“ ជុងហ្គុក ធ្វើអីហ្នឹង? “

“ សើយអាវរបស់បង “

ជីមីន ព្យាយាមងើបតែមិនអាចបើ ហ្គុកគី ឡើងមកជិះពីលើពោះនាយដៃព្យាយាមសើយអាវនាយឡើង នេះចង់សុី Top ច្បាស់ណាស់។

“ ជុងហ្គុក សើយអាវបងធ្វើអី? ឆាប់ចុះចេញទៅបងងងុយហើយ “

“ បងមីន គេងទៅខ្ញុំធ្វើការរបស់ខ្ញុំតើ អត់បានហាមមិនឲ្យបងគេងណា “ 

ជីមីន មិននិយាយជាលើកទីពីរទេ ចាប់ក្រសោបចង្កេះតូចចេញពីលើខ្លួនក្រលាស់មកនៅខាងឆ្វេងដៃ ហើយយរូបនាយនៅពីលើវិញ ជីមីន មើលមុខក្មេងនៅក្រោមទ្រូងទាំងមិននិយាយអីហើយទម្លាក់ខ្លួនគេងធម្មតាម្ដងទៀត លើកនេះនាយឲបកាយភរិយាដោយគិតថាធ្វើបែបនេះភរិយានឹងឈប់ធ្វើអីរំខានដំណេកបន្ត។

  ជុងហ្គុក បែរមកខាងស្ដាំមើលមុខប្ដីទាំងញញឹមព្រមទាំងយកដៃប៉ះស្បែកមុខនាយថ្នមៗ។

“ បងមីន! “

“ ហុឹម!! “

“ មើលភ្នែកអូនបានទេ? “

ជីមីន បើកភ្នែកមើលចំកែវភ្នែក ហ្គុកគី ដោយមិនព្រិច កែវភ្នែកបញ្ជាក់ពីភាពស្មោះត្រង់គ្មានលាក់លៀម មើលយូរៗកាន់តែមិនចង់ដក់ចេញ ភ្នែករេអូសកាត់ខ្ទង់ច្រមុះឈប់ត្រឹមបបូរមាត់ស្ពេស។

ហ្គុកគី ញញឹមពេលនេះប្ដីធ្លាក់ក្នុងអន្ទាក់ហើយ ផ្ទៃមុខតូចខិតជិតយឺតៗ ក្រដល់ពេក ហ្គុកគី ស្រាក់ដៃនឹងកនាយទាញចាប់មកថើបតែម្ដង។

....

  *ពេលព្រឹក*

“ អ្នកប្រុសតូច ធ្វើប៉ុណ្ណឹងបានហើយ “

ខ្ញុំបម្រើនៅមើល ហ្គុកគី ធ្វើម្ហូបព្រោះម្ហូបធ្វើច្រើនហើយនៅធ្វើទៀត នេះចំជាកូនប្រសាល្អ ភរិយាល្អមែន ។

Jimin's Mine | Jikook |✅Where stories live. Discover now