Ep12: ជូនពរទាំងឈឺចាប់

95 9 0
                                    


Ep12

«ហេតុអីបានត្រូវមកជាមួយគេ?»

បើគ្រាន់តែមកញុាំបាយគេមិនថាអីទេប៉ុន្តែនេះមកជាមួយម្នាក់នោះគេមិនសុខចិត្តឡើយមនុស្សកំពុងពេញស្អប់ផងបែរជាមកបណ្ដើរគ្នារឿងអីមិនខឹង។

ជីមីនមិនបានគិតដល់ថាហ្គុកគីនឹងខឹងនាយឡើយគ្រាន់តែមកញុាំអាហារមួយពេលជាមួយអ្នកស្គាល់គ្នាមានអីត្រូវខឹងនាយនោះគ្មានកំហុសត្រូវខឹងឡើយ។

«គេបបួលមកញុាំជាមួយគ្នាជុងហ្គុកមានអ្វីត្រូវខឹង?»

«ខ្ញុំមិនចូលចិត្តគេខ្ញុំមិនចង់ឲ្យបងពាក់ព័ន្ធជាមួយគេនោះទេ»

ជីមីនស្ងាត់មើលទៅគុកគីដែលកំពុងពាក់មុខយក្សដាក់ខ្លួននាយមិនបានខ្លាចអីទេគ្រាន់តែគិតថាជុងហ្គុកដូចជាហួងហែងនាយណាស់ ទាំងពេលនេះមិនទាន់បានភ្ជាប់សាច់ឈាមគ្នាពេញសិទ្ធនៅឡើយតែចេញមកកាងនាយបាត់ហើយ។

«យើងមិនបានមានអ្វីនិងគេនោះទេយើងមានតែជុងហ្គុកទេ»

ភាពខឹងនាយទាំងប៉ុន្មានបានបាត់សាបរលាបទៅអស់នៅសល់តែចិត្តរំភើបដែលកំពុងរីកមាននៅក្នុងចិត្តគេពេលនេះ។

«ជាការពិត?»ជុងហ្គុក

«បានហើយលើសម៉ោងធ្វើការហើយ»ថេយ៉ុងនិយាយកាត់បើនៅតែអាល័យស្ដាប់ពីរនាក់គេនេះនិយាយគ្នាហួសម៉ោងធ្វើការធ្វើងារល្មម។

«ហួយ..!! បងប្រុស»ជុងហ្គុកម៉ូវដាក់អ្នកជាបងអាគេកំពុងចូលផ្អែមល្ហែមគ្នាហើយនឹងហាមកកាត់សង្វាក់អស់។

«អាមីនជូនគូទៅផងយើងទៅមុនហើយ»

មិនចាំមិត្តឆ្លើយតបឡើយបើកទ្វារចូលឡានបើកចេញទៅបាត់។ គុកគីពេលបាននៅពីរនាក់crushសប្បាយអរណាស់។ ជីមីនមានតែជូនជុងហ្គុកទៅក្រុមហ៊ុនតាមសម្ដីថេយ៉ុង។

...

(១ខែ)

ថ្ងៃនេះមានភ្ញៀវមកច្រើនព្រោះជាពិធីអបអរដល់កូនប្រុសពៅនៃត្រកូលគីម បានឡើងតំណែងជានាយករងបន្ទាប់ពីថេយ៉ុងជាបងប្រុសរបស់ជុងហ្គុក។ អ្នករួមហ៊ុនទាំងប៉ុន្មានបានចូលរួម ទោះបីជាមិនបានចូលរួមដោយផ្ទាល់ក៏បានឲ្យអ្នកតំណាងទៅជំនួសជាការគោរពផ្ដល់កិត្តិយសដល់ដៃគូ ចេះយោគយល់និងសហការគ្នាទើបការងារទៅមុខដោយរលូន។

Jimin's Mine | Jikook |✅Where stories live. Discover now