00 : អង្គរក្សសម្អប់

144 17 12
                                    

‼️WARNING MUST READ‼️
រឿងរ៉ាវខ្លះដែលកើតក្នុងរឿងអាចនឹងមិនសមហេតុផលព្រោះជាការប្រឌិតរបស់អ្នកនិពន្ធ។ យើងខ្ញុំមិនបានរស់នៅទីកន្លែងដែលកើតក្នុងរឿង មិនមានវិជ្ជាជីវៈខាងសុខាភិបាលនិងអាជីពផ្សេងៗដែលមានក្នុងរឿង។
-------------
Enjoy reading✨🪐

+ទីក្រុងណានជីង, ប្រទេសចិន

CENTURY CLUB

នៅកណ្ដាលទីក្រុងណានជីង ទីក្រុងដែលល្បីរន្ទឺខាងផ្នែកខុសច្បាប់មានក្លឹបដ៏ធំមួយបានប្រសិទ្ធឡើង។ វាជាក្លឹបរបស់គ្រួសារត្រកូល ឆិន ដែលគេគ្រប់គ្នាបានស្គាល់ថាជាត្រកូលម៉ាហ្វៀពោរពេញទៅដោយអំណាចនិងមានគេខ្លបខ្លាចទូទាំងប្រទេស។

ត្រកូល ឆិន ខណៈនេះមានតែប្រមុខដឹកនាំនិងទាយាទម្នាក់ទៀតដែលគេមិនស្គាល់សូម្បីតែឈ្មោះ។ គិតទៅត្រកូល ឆិន នេះប៉ិនលាក់ខ្លាំងណាស់...

«ចៅហ្វាយតូច!!» សម្លេងស្រែកហៅរបស់អ្នកណាម្នាក់លាន់ឮខ្លាំងៗខណៈអ្នកដែលត្រូវគេហៅធ្វើមិនដឹងមិនឮថែមទាំងនៅបន្តសកម្មភាពអនាចារមិនខ្មាសមេឃដីធ្វើឲ្យអង្គរក្សសង្ហារដូចជា អហ្វរ៉ូដ គ្រវីក្បាលតតាត់ព្រមទាំងដើរញាប់ជើងទៅទាញចៅហ្វាយនាយតូចចេញពីប្រុសមាឌល្អិត។

«កុំមកចេះ!!» តាអ៊ូ ស្រែកគំហកដោយអារម្មណ៍មួរម៉ៅ។ មនុស្សកំពុងតែជិតបានហូបចុកមកកាត់សង្វាក់គួរឲ្យខឹងមែន!

«ខ្ញុំក៏មិនចង់ចេះប៉ុន្មានដែរតែខ្ញុំត្រូវធ្វើតាមតួនាទី។ ចំណែកឯងយកលុយនេះហើយចេញភ្លាមទៅ» នាយល្អិតហុចលុយឲ្យអ្នកម្ខាងទៀតហើយនាយម្នាក់នេះព្រមយកលុយដោយសន្តិវិធីមុននឹងដើរចេញទៅ។

«អហ្វរ៉ូដ នេះប៉ុន្មានដងហើយ? ពេលណាទើបឯងព្រមឲ្យខ្ញុំប្រើជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំបានខ្លះ?»

«ចៅហ្វាយតូចសួរបែបនេះដូចជាភ្លេចថាខ្លួនឯងគ្មានជីវិតផ្ទាល់ខ្លួនទេ។ ជីវិតចៅហ្វាយតូចជារបស់ខ្ញុំ បើចៅហ្វាយតូចមានរឿងអីកើតឡើងខ្ញុំត្រូវស្លាប់ភ្លាម»

«ឯងនិយាយធ្វើមើល៍តែខ្ញុំជាក្មេងបៀមដៃ?»

«ខ្ញុំជ្រាបថាចៅហ្វាយតូចមិនមែនជាក្មេងបៀមដៃទេតែចៅហ្វាយតូចជាទាយាទតែម្នាក់របស់ត្រកូលឆិន។ គ្មានចៅហ្វាយតូចតើបានអ្នកណាបន្តធ្វើជាប្រមុខ?» អហ្វរ៉ូដ និយាយចប់រហ័សងាកមើលជុំវិញខ្លួនឃើញថាគ្មាននរណាទើបដកដង្ហើមធំធូរទ្រូង។

Twisted Fate Where stories live. Discover now