‼️WARNING MUST READ‼️
រឿងរ៉ាវខ្លះដែលកើតក្នុងរឿងអាចនឹងមិនសមហេតុផលព្រោះជាការប្រឌិតរបស់អ្នកនិពន្ធ។ យើងខ្ញុំមិនបានរស់នៅទីកន្លែងដែលកើតក្នុងរឿង មិនមានវិជ្ជាជីវៈខាងសុខាភិបាលនិងអាជីពផ្សេងៗដែលមានក្នុងរឿង។
-------------
Enjoy reading✨🪐ព្រឹកថ្ងៃថ្មី...
គ្រឺង! គ្រឺង!
សំឡេងទូរសព្ទបន្លឺឡើងមិនដាច់ធ្វើឲ្យអ្នកកំពុងគេងលក់មួរម៉ៅមិនស្ទើរ។ តាអ៊ូ ដកដៃចេញពី អហ្វរ៉ូដ ព្រមទាំងងើបអង្គុយថ្នមៗដោយហេតុថាខ្លាចអ្នកមាឌតូចជាងភ្ញាក់។
មាឌក្រាស់ដើរទៅទាញទូរស័ព្ទមុននឹងដើរចេញរានហាល។ គ្រាន់តែឃើញថាអ្នកណាជាអ្នកទំនាក់ទំនងមកក៏ធ្វើឲ្យគេអារម្មណ៍មិនល្អទាំងព្រឹកដែរ។
«ហាឡូ?»
(ឯងមកចិនហ្អេស៎ តាអ៊ូ ឆិន? ប៉ាប្រាប់ប៉ុន្មានដងហើយថាកុំឲ្យឯងមកទីនេះ? ម៉េចក៏ឯងក្បាលរឹងមិនស្ដាប់ប៉ាអ៊ីចឹង?) សំឡេងចុងខ្សែមកញ៉ែតៗធ្វើឲ្យនាយកំលោះសឹងតែបោកទូរស័ព្ទចោល។
គេខំលួចមកស្ងាត់ៗតែម្នាក់ឯងដើរលេងសប្បាយចិត្តបានមួយអាទិត្យគត់ក៏ត្រូវមកជួបរឿងឈឺក្បាលទៀតហើយ។ នឹកឃើញហើយក៏អត់ក្នក់ក្នាញ់អ្នកកំពុងគេងលក់យ៉ាងស្កប់ស្កល់នោះពុំបាន។
បើកុំតែ អហ្វរ៉ូដ រកឃើញគេយប់មិញម្លោះពេលនេះគេបាននៅសោយសុខមិនមកឈឺក្បាលនឹងសំឡេងប៉ាគេដូចពេលនេះទេ។
«គ្មានអ្នកណាមកបាញ់បំបែកក្បាលខ្ញុំបានទេ» គេនិយាយបែបហីៗមិនខ្វល់ពីអ្នកស្ដាប់។ គិតមើលទៅដ្បិតថាឪពុកគេជាបុគ្គលមានអំណាចក៏ពិតតែគេជាកូនរស់លាក់អត្តសញ្ញាណគ្មានអ្នកស្គាល់ តើអ្នកណាស្ខៗដេកយល់សប្តិមកសម្លាប់គេកើតនោះ។
តាអ៊ូ ត្រូវបានឪពុកបញ្ជូនឲ្យទៅរស់នៅប្រទេសថៃតាំងពីគេនៅតូចជាមួយម្ដាយ។ ជាអកុសលម្ដាយរបស់គេបានលាចាកលោកនៅពេលគេមានអាយុ១៦ឆ្នាំ។
២ឆ្នាំក្រោយមកបន្ទាប់ពី ប្រមុខឆិន មានឥទ្ធិពលកាន់តែខ្លាំងគាត់បានបញ្ជូនកូនរបស់មនុស្សជំនិតឲ្យមកមើលការខុសត្រូវនិងតាមការពារនោះគឺ អហ្វរ៉ូដ នោះឯងដែលកាលនោះអាល្អិតនេះនៅអាយុ១៦ឆ្នាំនៅឡើយទេ។
YOU ARE READING
Twisted Fate
Fanfiction«ខ្ញុំស្រឡាញ់ឯងជាងគេលើលោកនេះ» Started : 280924 Ended : Written by : valentine.