Freen Sarocha
ជានាយកប្រតិបត្តិការនៃក្រុមហ៊ុន" Ninety Two "
ដ៏ជោគជ័យម្នាក់ ដែលល្បីថាត្រជាក់ខ្លាំង
ផ្ដាច់ការក្នុងម៉ោងការងារប៉ុន្តែនាងមានសម្រស់ដែលធ្វើឲ្យមនុស្សស្ទើរតែមួយប្រទេសឆ្កួតនឹងមុខសង្ហារបស់នាង ។
លើកលែងតែ " Rebecca Armstrong "
ប្រពន្ធវ័យក្មេងរបស់ខ្ញុំនាងជាកូនពៅដែលខូចក្នុងគ្រួសារត្រកូល Armstrong ។ហើយឆ្នាំនេះនាងមានអាយុ 20 ឆ្នាំ ជានិស្សិតច្បាប់នៅសាលាដ៏ល្បីមួយក្នុងប្រទេសថៃ បន្ថែមពីនេះនាងក៏ជាសិល្បៈករដ៏ល្បីមួយរូបផងដែល
ពេលនេះ Freen កំពុងអង្គុយសញ្ជឹងគិតនៅក្នុងការិយាល័យរបស់ខ្លួននឹកឃើញពាក្យសម្ដីកាលពីម្សិលមិញរបស់ Becky
ត្រឡប់មកហេតុការណ៍យប់មិញ
Freen Pov
ក្នុងវិមានដ៏ធំស្កឹមស្កៃមួយរបស់គ្រួសារ Armstrong ពោរពេញទៅដោយមនុស្សជាច្រើនដែលបានមកចូលរួមអបអរសាទរដល់គ្រួសារទាំងពីរ
ហើយនេះជាថ្ងៃដែលពិសេសសម្រាប់Freen Sarocha និង Rebecca Armstrong
បានក្លាយជាប្ដីប្រពន្ធស្របច្បាប់ បន្ទាប់ពីពួកគេបានប្ដូរពាក្យសច្ចាប្រណិធានរៀបការ ។ពួកគេទាំងពីរមើលទៅពិតជាមានភាពរីករាយមុខ
ម្នាក់ៗពោរពេញទៅដោយស្នាមញញឹមជាប់ដើម្បីស្វាគមន៍ភ្ញៀវ ប៉ុន្តែនៅពីក្រោយការពិតដ៏អស្ចារ្យនោះគឺ ខ្ញុំត្រូវបានបង្ខំអោយចូលរួមការប្រកួតដ៏គួរអោយអស់សំណើចមួយនេះ ។ខ្ញុំពិតជាមិនយល់ថាហេតុអ្វីបានជាប៉ាអោយខ្ញុំរៀបការជាមួយមនុស្សដែលខ្ញុំមិនស្គាល់
ជាងនេះទៅទៀតនាងជាមនុស្សស្រីដែលល្បីថាខូចចិត្តក្នុងគ្រួសាររបស់
លោក Armstrong ប៉ុន្តែក្រោយពីបានស្តាប់ហេតុផលរបស់លោក Armstrong ហើយទើបខ្ញុំព្រមទទួលដោយមិនស្ទាក់ស្ទើរ[.......]
ឥឡូវនេះ Freen ជជែកគ្នាជាមួយដៃគូរជំនួញរបស់គាត់ខណៈដែលគាត់បានណែនាំខ្ញុំក្នុងនាមជាប្រពន្ធរបស់គាត់
" តើព្រឹត្តិការណ៍នឹងបញ្ចប់នៅពេលណា ? " Becky បានខ្សឹបសួរ Freen ប៉ុន្តែគាត់នៅតែមិនអើពើនឹងសំណួររបស់ខ្ញុំ ហើយជំនួសមកវិញគាត់បានសួរនូវសំណួរមួយទៀត !!
YOU ARE READING
My Cold Husband
Dragoste" អ្នកនឹងសោកស្តាយនៅថ្ងៃណាមួយ Freen Sarocha !! " សម្ដីដ៏មានអត្ថន័យរបស់ Rebecca