Horny Husband 🥵

10.7K 148 24
                                    

Warning : ក្នុងប្រលោមលោកខ្នាតខ្លីនេះមានការប្រើពាក្យអាសអាភាស ន័យត្រង់ច្រើន បើសិនជាមិនចូលចិត្តសូមេត្តាកុំអានអី
#សូមអភ័យទោសចំពោះកំហុសខុសឆ្គងទាំងឡាយ

Jungkook - Top
Taehyung - Bottom
+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+-+

"លេខាគីម មកជួបខ្ញុំបន្តិច!" ចន ជុងហ្គុក ជាម្ចាស់ក្រុមហ៊ុនលំដាប់ជួរមុខ ជាហគ្រិនបញ្ចប់ការសិក្សាពីបរទេសក្នុងវ័យ25ឆ្នាំ ព្រមទាំងប្រលូកក្នុងសង្គមងងឹមផងដែរ( Mafia )។ ស្របគ្នានាយសង្ហារក៏មានគូគាប់រួចទៅហើយ គឺជាលេខាដែលនាយឧទានហៅអម្បាញ់មិញនេះ។

នៅក្រុមហ៊ុន គីម ថេហ្យុង គឺជាលេខា តែពេលនៅភូមិគ្រឹះ ក្មេងច្រមក់នេះគឺជាភរិយា។ ដោយសារតែខ្លាចមានស្រីមកតោងទាមប្តីទើបថេហ្យុងទទូចសុំមកធ្វើជាលេខានាយតែម្តង ណាមួយនៅតែផ្ទះក៏ធុញដែរ មកតាមពង្វក់ប្តីដល់កន្លែងធ្វើការទើបសប្បាយ។

តុក តុក...

"ចូលមក" គ្រាន់តែទទួលបានការអនុញ្ញាតភ្លាម រាងតូចក៏រុញទ្វាក្រាកហើយក៏បិទវិញមួយទំហឹង ទើបបោះជំហានលឿនស្លេវមកដាក់គូថអង្គុយចោងហោងពីលើរាងក្រាស់ អោបមុខប្រថាប់បបូរមាត់ជុងហ្គុកតែមិនមែនថើបទេគឺខាំយកតែម្តង

"អុ...ឈឺ...ថេយ៍បងឈឺ.." ជុងហ្គុកប្រឹងនិយាយទាំងបបូរមាត់ផ្នែកខាងក្រោមត្រូវបានរាងតូចខាំជាប់ដោយដៃមុាំម្ខាងអោបក្រសោបចង្កេះតូច ហើយម្ខាងទៀតលើកមកស្ទាបបបូរមាត់ខ្លួនឯងត្រួតពិនិត្យមើលថាមានឈាមឬអត់បើសុខៗលេងកូនខ្លានេះមកទំលើហើយខាំយកបែបនេះនោះ

"ឆឺស!! រៀងនៅ?"

"រៀងអី?បងអត់ដឹងអីផង សុខៗម៉េចក៏មកខាំមាត់បង? ហ្អឹម!" ជុងហ្គុកទម្លាក់ដៃម្ខាងទៀតនោះក្រសោបចង្កេះតូចរឹតបន្តឹងខ្លាំងជាងមុនគឺរឹតមកផ្អិបនឹងខ្លួននាយតែម្តង អាចថាក្មេងម្នាក់នេះឆ្នាស់ គ្មានហេតុផល ចូលចិត្តធ្វើអ្វីតាមតែចិត្តចង់ ប៉ុន្តែថាគឺគួរឲ្យស្រឡាញ់ណាស់ ក្នាញ់ម្តងៗចង់តែចាប់សុីទេ

"ក៏...អូនជាប្រពន្ធបង រៀបការចូលគ្រួសារបងអូនបានប្តូរត្រកូលរួចហើយ...ម៉េចក៏បងហៅអូនលេខាគីម!! ស្តាប់ទៅឋានៈអូននិងបងឃ្លាតគ្នាឡើង 2គីឡូដី!!!!" រាងតូចនៅតែអង្គុយងិរងក់លើភ្លៅរបស់ជុងហ្គុក របៀបថាខឹងតែមិនដឹងធ្វើអ្វីនាយកើតបានត្រឹមតែអង្គុយរៀបរាប់ ឬក៏ញិញក់ដាក់នាយអីបែបហ្នឹង

SHORT NOVEL BL TK 19+Where stories live. Discover now