ផ្តើមនៅវគ្កនេះយើងឃើញថារាងក្រាស់បានមករករាងតូចវិញហើយមិនដូចជាថ្ងៃមុននោះទេ...
ប៉ុន្តែវាក៏យប់ជ្រៅណាស់ទៅហើយ ពេលដែលគេចូលមកគេឃើញមានមនុស្សម្នាក់កំពុងតែអង្គុយយំនៅលើសាឡុងយ៉ាងកំសត់ក្រៃលែង រួចគេក៏ព្យាយាមដើរយឺតៗទៅរកមនុស្សម្នាក់នោះ ហើយម្នាក់នោះជាHanni យើងហ្នឹង»
Minji : Hanni ៚ បងមកវិញហើយ
ហេតុអ្វីក៏អូនយំបែបនេះ ? « ដោយក្តីបារម្ភគេក៏បានអោបរាងតូចដើម្បីជាកាលួមលោមគេក៏ដឹងដូចគ្នាថារាងតូចយំនេះក៏ព្រោះតែគេ » បងសុំទោសដែលអោយអូនមកពិបាកបែបនេះដោយសារតែបង បងពិតជាអាក្រក់ណាស់មែនទេ បងពិតជាអត្មានិយមណាស់មែនទេ ប៉ុន្តែ បងស្រលាញ់អូនណា Hanni
«ដោយឃើញរាងក្រាស់រៀបរាប់ច្រលនដូចនេះរាងតូចក៏ជូតទឹកភ្នែកមុននឹងនិយាយ ទៅរាងក្រាស់វិញ» បងមិនអត្មានិយមទេ អ្នកដែលអត្មានិយមគឺជាអូន ៚
អូនពិតជាមិនចង់បែបនេះទៀតទេ តើយើងអាច...
«រាងក្រាស់ក៏និយាយកាត់រាងតូចដោយមិនអោយនាងនិយាយចប់ឡើយ» យប់ជ្រៅណាស់ហើយអូនឆាប់ចូលគេងទៅ ស្អែកពួកយើងមានម៊ោងរៀន ចាំថ្ងៃស្អែកចាំនិយាយណា
Hanni : អត់ទេ ៚ អូនចង់និយាយឥឡូវនេះ !
អូនដឹងថាវានឹងពិបាកសម្រាប់បង ប៉ុន្តែ យើងមិនអាចបែបនេះរហូតទេ មីនជី...
«រាងតូចនៅតែចចេសនិយាយទាំងអួលដើមកមិនតិចនោះទេ ចំណែងរាងក្រាស់ក៏ពិបាកគេក៏មិនចង់បែបនេះប៉ុន្មានដែរប៉ុន្តែគេក៏មិនអាចសម្រេចវាបានភ្លាមៗនោះទេ គេក៏ដាច់ចិត្តនិយាយចេញមក » ដូចច្នេះអូនចង់ធ្វើអ្វី ? អូនចង់បានអ្វី ?
Hanni : តើរវាងអូននឹង Danielle បងនឹងជ្រើសរើសម្នាក់ណា ?
ហិក ហិក អូនពិតជាមិនចង់ដល់ផ្លូវនេះទេ ប៉ុន្តែអូនពិបាកណាស់នូវពេលបងនៅក្បែគេ ហិក ហិក អូនពិតជាស្រលាញ់បងណាស់ មីនជី អូនពិតជា ៚ ហិក ហិក « រាងតូចយំខ្លាំងណាស់នៅពេលនាងនិយាយឃ្លាបែបនេះវាពិតជាអត្មានិយមណាស់ ដែលទៅស្រលាញ់សង្សារគេ ឥឡូវនេះនាងក៏ថ្លើមធំហ៊ានសួរគេទៀតថាគេនឹងយកនាងរឺក៏សង្សាររបស់គេនោះ »
Minji : ហេតុអ្វី ? ហេតុអ្វីបងត្រូវជ្រើស ? វាមិនងាយទេ Hanni បង...
Hanni : អូនដឹងថាបងនឹងនិយាយបែបនេះយើងគួរតែចប់គ្នាមែនទែនទៅ Minji អូនពិតជាហត់ណាស់ ហត់នឹងកុហក់គ្រប់គ្នា ហត់នឹងឃើញបងស្នឹតស្នាលនឹងអ្នកផ្សេងដែលមិនមែនជាអូន ហិក ហិក
Minji : បងនឹងជ្រើសយកអូន ណា អូនឈប់ពិបាកចិត្តទៅ
បងនឹងសុំបែកគេ បងពិតជាស្រលាញ់អូនពិតមែន តើអូនព្រមទេ
បងនឹងទៅសុំបែកគេណា យើងកុំបែកគ្នាអី អូនព្រមទេ...
Hanni : ប៉ុន្តែ គេ គឺជាមិត្តរបស់អូន ៚ ហិក ហិក
តើគេនឹងទទួលយកវាបានយ៉ាងដូចម្តេចទៅ ហិក ហិក គេពិតជាស្រលាញ់បងណាស់ បងក៏ដឹង ដូចគ្នា ហេតុអ្វី ហិក ហិក
Minji : ប៉ុន្តែ hanni បងពិតជាស្រលាញ់អូនណា តើរវាងបងនឹងគេអូននឹងជ្រើសមួយណា ?! « ហាក៎ !? មិចទៅសួរគេវិញចឹង ? »
Hanni : អូនជ្រើស បង អូនពិតជាស្រលាញ់មិត្តអូនណាស់ ប៉ុន្តែអូនស្រលាញ់បងណាស់ អូនពិតជាមិនអាចនៅបានទេ បើគ្មានបងនោះ អូនចង់នៅជាមួយបង អូនចង់អោយបងជារបស់អូនតែ ម្នាក់ បែបនេះមិនមែនមានន័យថាអូនមិនស្រលាញ់គេទេ អូនពិជា...៚
________________________________________
ថ្ងៃ ថ្មី នៅ សាលា រៀន
ចាប់ផ្តើមនៅថ្ងៃថ្មីយើងឃើញថារាងតូច Danielle កំព្ងអង្គុយយំបាត់ទៅហើយ ក៏ដោយសាររាងក្រាស់មីនជីសុំបែកដោយនាងមិនដឹងថានាងខុសអ្វីបន្តិចសោះ
Danielle : ហេតុ អ្វី ទៅ អូន មិន ព្រមទេ មីនជី
ហេតុអ្វីក៏បែបនេះ ? ហិក ហិក មីនជីអូនមិនយល់ទេ
ហិក ហិក « នាងយំខ្លាំងណាស់ នាងពិតជាឈឺចាប់គ្មានអ្វីប្រៀប ក៏ព្រោះតែសង្សារសំណព្វមកសុំបែកទាំងព្រឹកបែប នេះ »
Minji : បងសុំទោសណា Danielle ពួកយើងដល់ពេលហើយ ៚
Danielle : តើបងមានថ្មីមែនទេ បានជាបងមកសុំបែកអូនបែបនេះមីនជី ហិក ហិក អូន ពិតជា មិនអាចទទួលយកបានទេ « ដោយរាងក្រាស់មិនចង់អោយរាងតូចនិយាយច្រើនគេក៏បង្រុងដើរចេញតែក៏ត្រូវរាងតូចចាប់អោបពីក្រោយជាប់ រួចក៏និយាយឡើង » អូនស្រលាញ់បងបំផុតមីនជី ហិក ហិក
អូនស្រលាញ់បងជាងអូន ស្រលាញ់ ម៉ាក់ នឹង ប៉ា របស់អូនទៅទៀត ហិក ហិក បងគឺជាមនុស្សតែម្នាក់គត់ដែលអូនស្រលាញ់បំផុតក្នុងផែនដីនេះ ហិក ហិក
ចុះបង ? បងមិនស្រលាញ់អូនទេមែនទេ ? នណាជាមនុស្សដែលបងស្រលាញ់បំផុត ក្រែងបងធ្លាប់និយាយថាជាអូនមែនទេ ? ហិក ហិក
Minji : Danielle ! វា ៚ វា គឺថា មិនមែនបែបនេះទេ គឺ ... បងត្រូវទៅ... លែងបងទៅ
Danielle : តើបងមានអ្នកផ្សេងមែនទេ ? តើពិតទេ ហេតុអ្វីត្រឹមរយះពេលមិនដល់មួយថ្ងៃផងបងសុំអូនបែក ហិក ហិក
អូនមិន ចង់ដូចច្នេះទេ អូនស្រលាញ់បង ដូចច្នេះសូមកុំ បែកគ្នាអី ហិក ហិក ណា មីនជី ហឹក ហឹក អូនគ្មាននណាទេ ក្រៅពី បង ហិក ហិក
Minji : បងសុំទោស បងត្រូវទៅ « និយាយចប់ក៏រលេះដៃរាងតូចចេញពីរខ្លួនរបស់គេ រួចក៏ដើរចេញដោយមិនងាកក្រោយ អោយរាងតូចឃើញទឹកភ្នែកគេនោះទេបន្ទាប់ពីរាងក្រាស់បានដើរទៅផុតរាងតូចក៏ទន់ចង្គងដួលយកតែម្តង នាងពិតជាមិនអាចទទួលយកបាននោះទេ នាងយំយក យំយកដោយមិនខ្លាចថាមានអ្នកមកឃើញនោះទេ
ចំណែករាងក្រាស់គេក៏មិនទៅណាឆ្ងាយនោះដែរគេកំពុងឈរយំនៅមាត់ទ្វានឹងមើលទៅរាងតូចដែលកំពុងយំនោះទៀតផង
Minji : បងសុំទោស មិនមែនបងមិនស្រលាញ់អូនទេ ប៉ុន្តែ បងបានធ្វើរឿងមិនល្អដាក់អូនច្រើនពេកហើយ ហើយបងក៏បានស្រលាញ់អ្នកផ្សេងម្នាក់ទៀតបាត់ទៅហើយ...To be Continued Guys ...