EP 20
________________________________________
ទឺង ទឹង ៚ សម្លេងកណ្តឹងទ្វា ៚
សកម្មភាពទាំងអម្បារមាណក៏បញ្ឈប់ភ្លាមៗនៅពេលដែលកណ្តឹងទ្វាបានបន្លឺឡើង
"នេះម៊ោង10យប់ហើយនៅមានមនុស្សមកចុចកណ្តឹងទ្វារបស់អូនទៀតមែនទេ ? "MINJI
"...." ក្រាក «ទ្វាបន្ទប់បានបើក»
"ហេតុអ្វីក៏បងនិយាយជាមួយមិត្តបងយូរយ៉ាងនេះ"RiNaនៅពេលដែលទ្វារបើកនាងក៏មិនចាំយូរនាងក៏សួរទៅកាន់Minjiដែលឈរនៅក្នុងជាមួយនឹងHanni "នេះបងឈ្លោះគ្នាជាមួយមិត្តរបស់បងមែនទេបានជាគេមើលទៅដូចជាយំបែបនេះ?"
"នណាប្រាប់នាងថាពួកយើងជាមិត្ត?"
"យើងទាំងពីរគឺ..."Hanni
"ពួកអែងកំពុងធ្វើអីហ្នឹង? Hanniពួកគេជាមិត្តរបស់អែងមែនទេ? " Vដែលទើបតែដើរមកនោះក៏មកនិយាយកាត់ប្រយោគរបស់Hanni
"តោះRinaយើងទៅបន្ទប់របស់យើងកុំរំខានពួកគេអី"Minjiក៏និយាយឡើងព្រោះថាស្ងាត់ដូចជារាងយូរដែរហើយ និយាយដោយសម្លឹងសម្លក់ទៅVព្រមទាំងដើរទៅកាន់ដៃរបស់Rinaចាកចេញពីបន្ទប់របស់Hanniទៅបន្ទប់របស់គេបាត់
នៅពេលដែលអ្នកទាំងពីរបានចាកចេញVក៏បាននិយាយម្តងទៀត
"Hanniមើលមិត្តអែងម្នាក់ដែលខ្ពស់នោះទៅ មើលមកបងដូចជាចង់សម្លាប់បងអញ្ចឹង គួរអោយខ្លាចណាស់"V
"អ៊ួយ!"V
HanniបានវាយVតិចតិចតាមទម្លាប់បងប្អូនរបស់គេ
"នណាថាខ្ញុំនឹងគេជាមិត្ត?"នាងនិយាយដោយសម្លឹងសម្លក់Vដែលជាបងប្រុសរបស់ខ្លួន«😒»
"បែបនេះអប្បាញមិញគេមករករឿងអែងមែនទេ ប្រសិនបើរគេមិនមែនមិត្តនោះ???"V
"គេជាសង្សាររបស់ខ្ញុំ"Hanni
"នេះពិតមែនហ៎?????? បើអែងមិននិយាយបងនឹងគិតថាពួកគេទាំងពីរជាសង្សារនឹងគ្នាហើយ ហាហា "V
«Hanniក៏ចាប់ផ្តើមសម្លក់អ្នកជាបងម្តងទៀត »
"គឺថា មិនមែនទេ គឺគេសមនឹងអែងប៉ុន្តែទង្វើរគេអម្បាញ់មិញមិនដូចជាសង្សារអែងទេ កុំមើលមកបងបែបនេះHanni តើពួកគេត្រូវជាអ្វីនឹងគ្នាទៅ?"V
"គឺថា គេប្រាប់ខ្ញុំថាគេប្អូន ប៉ុន្តែខ្ញុំមិនគិតថាគ្រាន់តែប្អូននោះទេ គឺ មិនដូចជាបងប្អូននឹងគ្នាសោះ គឺខ្ញុំមិនដែលដឹងថាគេមានប្អូននោះទេ ហើយក៏មិនដែលឃើញម្នាក់នោះកាលពីមុននោះទេ វាមិនសមជាប្អូនរបស់គេទាល់តែសោះ ! " Hanni និយាយរៀបរាប់ទាំងមុខមិនសូវស្រស់ទៅកាន់អ្នកជាបង
"អប្បាញ់មិញមានរឿងអ្វីកើតឡើង ??? មុនពេលដែលបងមកនោះ ? " V
" គឺថា ខ្ញុំនឹងសង្សាររបស់ខ្ញុំកំពុងនៅជាមួយគ្នា បន្ទាប់មកម្នាក់នោះក៏មកចុចកណ្តឹងទ្វារបន្ទប់របស់ខ្ញុំ ខ្ញុំគិតថាជាបងហើយទេតើ ប៉ុន្តែជាគេ..."Hanni
"ពាក្យដំបូងដែលគេនិយាយជាអ្វី ? " Vនៅតែបន្តសួរទៅកាន់ប្អូនរបស់ខ្លួន
"គឺគេមករកMinji ដែលជាសង្សាររបស់ខ្ញុំ និយាយមកមិនសមគេប្អូនស្អីបន្តិច មកតាមគេធ្វើដូចជាសង្សារអញ្ចឹងឆឺស...
នៅហ៊ាននិយាយថាខ្ញុំជាមិត្តរបស់Minjiទៀត
ខ្ញុំរៀបនឹងប្រាប់នាងថាយើងកំពុងណាត់ជួបគ្នាហើយ ប៉ុន្តែបងមកកាត់ ឆឺសគួរអោយខឹងណាស់"Hanni
"ផូស"ក្បាលរបស់Hanniក៏ត្រូវមួយដៃរបស់Vដែលជាបងប្រុសរបស់ខ្លួន
"..."
________________________________________
កាត់មកMinji&Rina
"ហេតុអ្វីក៏មុខរបស់បងមើលទៅដូចជាមិនសប្បាយចិត្តសោះអញ្ចឹង? "Rina
"គឺថា បងគ្រាន់តែងងុយគេង អូនឆាប់ទៅសម្អាតខ្លួនទៅឆាប់បានចូលគេងនោះអី បងងងុយ" Minji
"គឺអូនសម្អាតខ្លួនរួចហើយ បងឆាប់ទៅសម្អាតខ្លួនទៅ"Rina
" បងមិនមានសម្លៀកបំពាក់របស់បងនៅទីនេះទេ " Minji
"ក៏យករបស់អូនពាក់ទៅ ព្រោះថាពួកយើងជា..."Rinaក៏ឈប់និយាយ ប៉ុន្តែក៏ដើរមករកMinjiម្តងបន្តិចម្តងបន្តិចដោយទឹកមុខញញឹមរីករាលដាលពាសពេញមុខរបស់នាង ដោយមិនអាចឈប់ញញឹមបាន នាងក៏ដើរសន្សឹមៗទៅកាន់Minji ដៃរបស់នាងក៏បានលើកទៅអង្អែលបបូរមាត់របស់Minjiថ្នមៗមុននឹង «អ៊ុប...» នាងក៏បានថើបបបូរមាត់ដ៏រលោងរបស់Minjiតែម្តង Minjiដែលជាអ្នកដែលត្រូវបានគេថើបនោះមិនបានប្រកែកនោះទេ ថែបទាំងថើបតបតទៅកាន់គេវិញទៀតផង ដែលដែលបានលើកទៅប៉ះបបូរមាត់របស់Minjiអប្បាញ់មិញបានយកមកដោះអាវក្រៅរបស់Minji បាត់ទៅហើយ ចំណែកដៃរបស់Minjiក៏បានបង្អូសទៅទាញខ្សែរអាវរបស់Rinaដោយធម្មជាតិ «បឺប» ខ្លួនរបស់Rinaក៏បានបោះទៅលើពូកដោយស្នាដៃរបស់Minji
"បងត្រូវទៅផ្ទះហើយ បងភ្លេចថាលោកប៉ារបស់បងចាំបងនៅផ្ទះ " Minji
"បងកុហកអូនមិនសមទាល់តែសោះMinji " Rina
«អ៊ុប» នាងនិយាយរួចក៏ទាញMinjiដែលបង្រុងនឹងងើបចេញមកថើបម្តងទៀត ប៉ុន្តែម្តងនេះក៏ត្រូវMinjiបដិសេដ
"បងសុំទោស ប៉ុន្តែបងត្រូវត្រូវត្រឡប់ទៅវិញហើយ ជួបគ្នាថ្ងៃក្រោយណា" និយាយរួចគេក៏យកអាវក្រៅរបស់គេមកពាក់វិញរួចក៏ចេញទៅបាត់ដោយមិនអោយRinaឃាត់ទាន់ឡើយ
តើនេះជាទង្វើររបស់បងប្អូនមែនទេ? វាបញ្ចាក់យ៉ាងច្បាស់ថាវាមិនមែនជាទង្វើររបស់បងប្អូននោះទេ...
________________________________________
បន្ទាប់ពីMinjiចាកចេញពីរបន្ទប់របស់Rinaគឺគេមិនបានទៅផ្ទះឡើយ គឺគេបានទៅរក Hyein ! គេថែបទាំងទិញ Sojuជាច្រើនមកទៀតផង
Hyein " អោយតែមករកយើងពេលណាគឺតែងតែផឹក ចង់សម្លាប់យើងមែនទេ Minji ??????
" និយាយអីបែបនេះហា៎ ! គឺយើងមិនសប្បាយចិត្ត មានតែអែងទេដែលជាមិត្តរបស់យើង ដែលយើងអាចមករកបានពេលយើងមិនសប្បាយចិត្ត អែងមិនសប្បាយចិត្តពេលយើងមកមែនទេ ? " Minji
"គឺមិនមែនបែបនេះទេវើយ ! តោះតោះផឹកទៅ ផឹកអោយណាណីទៅកុំខ្វល់ពីសុខភាពយើង ផឹកទាំងពីរវេទនាតែយើងម្នាក់អែង ភើយ! វាមិនយុត្តិធម៌ទាល់តែសោះ" និយាយតែមាត់ប៉ុន្តែដៃនៅតែលើកSojuមកផឹកកំដរមិត្តធម្មតា
"គឺយើងសុំគេងជាមួយអែងផងយប់នេះ"Minji
«SojuដែលHyeinបានផឹកអម្បាញ់មិញក៏ត្រូវបានប្រួសពេញមុខរបស់Minji» មិនបាន ! មិនអោយគេងទេ!
"គឺថាតែម្តងហ្នឹងទៀតទេ ណាណាណា"Minji
" គ្មាននណាហាមអែងបានទេ គេងក៏គេងទៅ ប៉ុន្តែមិនអោយគេងបន្ទប់ជាមួយយើងទៀតទេ! " Hyein
" គឺយើងគ្មានបំណងថើបអែងទេពេលនោះ គឺមកពីយើងគិតថាអែងជាឆ្មារបស់យើង"Minji
«អែងមិនបានគិតតែយើងគិតមែនវ៉ើយ!»នាងបានតែត្រឹមគិតក្នុងចិត្តHyein
"គិតអីហ្នឹង? ទៅទៅយើងសុំទោស៚ ផឹកបន្តទៅ " Minji
"ចង់ញាំការ៉េមអត់? យើងទៅយកអោយ!"Hyein
"Ehmmmmm ក៏យកមក យកគ្រប់យ៉ាងអោយតែអែងអោយ" Minjiនិយាយទាំងស្រវឹងមុខក្រហមដូចជាកូនក្មេង
ប៉ុន្តែគ្មានកូនក្មេងមកប្រមឹកផឹកបែបនេះនោះទេ៚________________________________________
To BE Continued Guysss
