ហេតុអ្វីក៏គេនៅទីនេះ?

207 27 2
                                    

|part 1|

«តើខ្ញុំគួរធ្វើយ៉ាងមិចទៅ? ទន្សាយមួយនោះវាទៅបាត់ហើយ?» កម្លោះតូចម្នាក់និយាយដោយទឹកមុខភ័យខ្លាច

«ខ្ញុំមិនបានយកអ្វីមកតាមខ្លួនទៀត ហើយក៏មិនដឹងថាមកដល់ត្រឹមណាដែរ...បងប្រុសរបស់ខ្ញុំប្រាកដជារងចាំខ្ញុំហើយ...ហ៉ឹកៗ...ទីនេះងងឹតណាស់~» គេយំផងខ្លាចផងនិងហាក់ដូចជាមនុស្សវង្វេងផ្លូវយ៉ាងអញ្ចឹង...

-----------------

ព្រះអាទិត្យរះបញ្ចេញពន្លឺចាំងចូលទៅក្នុងបន្ទប់នាយកម្លោះសង្ហារមួយរូបហើយឈ្មោះរបស់គេគឺLee Heeseungដែលកំពុងតែព្យាយាមបើកភ្នែកទទួលយកថ្ងៃថ្មី

«ហឹម...ម៉ោងប៉ុន្មានហើយហ្នឹង?» នាយឱនទៅមើលនាឡិកាដែលនៅក្បែរនោះឃើញថាម៉ោង6កន្លះបាត់ទៅហើយ

«មិនដឹងថារៀបចំខ្លួនទៅរៀនទាន់ឬអត់ទេនៀក» និយាយហើយក៏ប្រញាប់ងើបចេញពីគ្រែ ព្រោះថាបើនៅតែបែបនេះប្រាកដជាយឺតមិនខាន

/skip/

ទេសភាពជនបទដ៏ស្រស់ត្រកាលត្រូវបានមើលឃើញដោយភ្នែកទាំងគូររបស់នាយតូចដែលវង្វេងកាលពីពេលយប់

«តើនេះជាឋានសួគ៌ឬ? ស្អាតខ្លាំងណាស់ ប៉ុន្តែគួរអោយស្តាយដែលខ្ញុំមិនមានទូរស័ព្ទតាមខ្លួន» គេនិយាយហើយក៏ចាប់ផ្តើមដើរបន្តទៅខាងមុខទៀត

ដើរបានយូរគ្រាន់ដែរគេក៏ប្រទះភ្នែកជួបនឹងនាយសង្ហារheeseungរបស់យើងដែលគេកំពុងតែធាក់កង់យ៉ាងលឿនដើម្បីទៅសាលា

Heeseungបានតាមមើលនាយតូចទាំងទឹកមុខងឿងឆ្ងល់

«គេជានរណា?ខ្ញុំនៅទីនេះឡើង8ឆ្នាំហើយមិនដែរឃើញគេសោះ» heeseungនិយាយក្នុងចិត្ត

«Lee evan! មិចក៏គេនៅទីនេះ?ហើយសក់ក្បាលគេប្តូរពណ៌ពីកាលហ្នឹង? អេ៎!!» គេប្រុងនឹងហៅHeeseungទៅហើយប៉ុន្តែដោយheeseungជិះកង់ទៅលឿនពេកនាយមិនបានឮទេ

«ព្រះអ៊ើយ~»

----------------

កាត់មកមើលភូមិគ្រឹះដ៏ធំនេះម្តង គេហៅថាភូមិគ្រឹះpark

«ឃាតករគឺចាប់បានហើយ» មនុស្សប្រុសម្នាក់ដើរមកនិយាយជិតម្តាយនិងបងប្រុសចិញ្ចឹមរបស់គេ

Fate / Season2Where stories live. Discover now