+កាត់
ថ្ងៃនេះជាថ្ងៃដែលសុងហ៊ុននិងហុីសុីងត្រូវចូលមង្គលការហើយ(កាត់ទៅដោយសារខ្ជិលសរសេរច្រើន)
«សុងហ៊ុនហើយឬនៅ»អ្នកជាម្ដាយស្រែកសួរកូនប្រុសខ្លួនដែលនៅក្នុងបន្ទប់គ្រឿងសំអាង
«បាទអ្នកម៉ាក់រួចរាល់ហើយ»សុងហ៊ុនចេញមកជាមួយដំណើរយឺតៗជះអស់ពន្លឺចែងចាំងពេញប្រសៃភ្នែកអ្នកជាម្ដាយវាដូចជាពន្លឺមួយដ៏ស្រស់ស្អាតអញ្ចឹងមើលពីជ្រុងណាក៏ស្អាតចំហៀងណាក៏ស្អាត
«អូហ៍!កូនម៉ាក់ពិតជាស្អាតណាស់ថ្ងៃនេះឯងមើលពីជ្រុងណាក៏ពន្លឺចែងចាំងជះមកដែលម៉ាក់សឹងតែចង់ខ្វាក់ទៅហើយចុះបើហុីសុីងគេឃើញមិនបាក់ចិត្តសឹបៗហើយអីទេ»
«អ្នកម៉ាក់កុំនិយាយច្រើនជិតដល់ម៉ោងកម្មវិធីចាប់ផ្ដើមហើយ»សុងហ៊ុននិយាយបំបិទមាត់អ្នកម្ដាយបើនៅឲ្យគាត់និយាយទៀតប្រហែលគេនេះអស់ខ្លួនឈរត្រឹងឥឡូវហើយ
+កាត់មកកូនកម្លោះ
«មិត្តអញទីបំផុតមានប្រពន្ធហើយវើយ»ជេយ៍
«អើ!មានចឹងឆាប់បានកូនយកមកឌឺឯងកម្លោះអត់អ្នកយកដល់ស្លាប់»
«ឆើស!ប្រហែលប្រពន្ធវាស្រស់ស្អាតហើយមើលទៅបានជាវាយកធ្វើជាប្រពន្ធសង្ស័យគេល្អត្រង់ណាហើយបានបំបែកបេះដូងដែករបស់មនុស្សមាត់រឹង»
«បើគេស្អាតក៏មិនមែនជារបស់ឯង»មាត់និយាយទេតែបើភ្នែកវិញងាកសម្លក់នាយកម្លោះដែលនៅជិតខ្លួនមិនព្រមបិទមាត់
«យ៉ាងមិចប្រច័ណ្ឌមែនទេបើប្រច័ណ្ឌក៏និយាយមកចាំបាច់អីសម្លក់សម្លឹងយើងដូចកាកសំណល់អី»
«យើងមិនបានប្រច័ណ្ឌទេ»នាយខំងាកមុខចេញអប្បញមិញសម្លក់ដោយសារប្រច័ណ្ឌតែឥឡូវក៏ត្រូវងាកមុខចេញពីមិត្តដែលអង្គុយតែបង្អាប់នាយរហូត
«មើលខំគេចទៅណាប្រហែលមែនហើយចាំបាច់ធ្វើអញ្ចឹងអីយើងមិនលូកយកសំណព្វចិត្តរបស់ឯងឯណាមិនចាំបាច់ភ័យទេ»
«បានហើយដល់ម៉ោងគេចាប់ផ្ដើមកម្មវិធីហើយ»ហុីសុីងក៏បង្វែរប្រធានបទកុំឲ្យជេយ៍នៅតែនិយាយតាប៉ែអីបើមិនចឹងបង្អាប់តែនាយទេ
+កម្មវិធីចាប់ផ្ដើម
«កូនកម្លោះតូចបានអញ្ចើញមកដល់ហើយ»អាចារ្យដែលឈរនៅទីតាំងជិតឆ្វេងដៃរបស់ហុីសុីងក៏ចាប់ផ្ដើមប្រកាសអំពីវត្តមានរបស់រាងតូចគ្រាន់តែរាងតូចឈាងជើងចូលក្នុងកម្មវិធីទាំងភ្ញៀវបូករួមជាមួយហុីសុីងក៏ចាប់ផ្ដើមចាប់ភ្លឹកនិងសម្រស់របស់រាងតូចមិនដឹងថាបែងចែកប្រុសស្រីយ៉ាងមិចទេបើចង្គេះតូចមួយក្ដាបរាងស្រឡូនដៃជើងស្រឡូនស្អាតអស់នារីទាំងពួង
«តើលី ហុីសុីងព្រមទទួលកូនកម្លោះតូចផាក សុងហ៊ុនយកមកធ្វើជាភរិយាស្រប់ច្បាប់ដែលឬទេ?»មិនចាំយូរលោកអាចារ្យក៏សួរនាំតាមតែធម្មតានាំឲ្យហុីសុីងរៀបឬកមិនត្រូវយកតែម្ដង
«បា....បាទខ្ញុំព្រម»ហុីសុីងឆ្លើយដូចរៀងរដាក់រដុបព្រោះតែធ្វើខ្លួនមិនត្រូវ
«ចុះកម្លោះតូចផាក សុងហ៊ុនព្រមទទួលយកលី ហុីសុីងមកធ្វើជាស្វាមីដែលឬទេ»លោកអាចារ្យក៏បង្វែរមកសួររាងតូចដែលឈរទល់មុខហុីសុីង
«បាទ.ខ្ញុំព្រម»
«អញ្ចឹងអស់ភារកិច្វរបស់ខ្ញុំហើយសូមអញ្ចើញកម្មការនៃពិធីមង្គលការមួយនេះមកដើម្បីបន្តកម្មវិធីបន្តទៀត»
«កម្មវិធីបន្ទាប់គឺជាកម្មវិធីបោះបាច់ផ្កាតើអ្នកទាំងអស់គ្នារួចរាល់ហើយឬនៅ»ជេយ៍ក៏មកបន្តធ្វើជាកម្មការនៃពិធីមង្គលការបន្តក៏ស្រែកសួរទៅកាន់អ្នករាល់គ្នាដែលបានចូលរួមកម្មវិធីមួយនេះ
«រួចរាល់ហើយ»ភ្ញៀវទាំងអស់ក៏ស្រែកព្រមៗគ្នា
«អញ្ចឹងអ្នកទាំងពីរត្រូវកាប់បាច់ផ្កានៅពេលដែលខ្សែបូរបានកាត់ផ្ដាច់ត្រូវបោះទៅខាងក្រោម»
«Ok/Ok»ហុីសុីងនិងសុងហ៊ុនក៏ឆ្លើយព្រមគ្នាជាការយល់សេចក្ដីហើយ
«1.2....................3»ដល់3ខ្សែបូរក៏កាច់ផ្ដាច់ឯហុីសុីងនិងសុងហ៊ុនក៏បោះបាច់ផ្កាទៅឯភ្ញៀវក៏នាំគ្នាទៅរើសដែលអ្នករើសបាន...
«ជាខ្ញុំមែនទេ»នីគីក៏សួរព្រោះថាបាច់ផ្កាដែលធ្លាក់មកគឺនៅលើដៃនីគី
ចប់ត្រឹមនឹងភាគទី8
ថ្ងៃទី7មានអ្វីឲ្យមើលដោយសារជាថ្ងៃHBDចឹងមិនមែនអ្នកទាំងអស់គ្នា surprise ខ្ញុំទេគឺខ្ញុំ surprise អ្នកទាំងអស់គ្នាវិញ
អ្នកនិពន្ធ:Mura-ម៉ូរ៉ា
YOU ARE READING
«Special People »(ផ្អាក)
Short Story«បងធ្លាប់គិតថាមិនស្រឡាញ់អ្នកណាក្រៅពីនាងតែឥឡូវនេះនាងមិនមែនជាជម្រើសទី1ដែលបងត្រូវការទេតែជម្រើសទី1គឺអូនហ៊ុននី»ហុីសុ៊ង