+កាត់មកពេលយប់
«អញ្ចឹងម៉ាក់ទៅវិញហើយមិនរំខានក្ដីសុខពួកឯងទេ»អ្នកស្រីលីនិយាយបានតែប៉ុណ្ណេះគាត់ក៏ឈាងជើងទៅខាងក្រៅបាត់ដោយមិនចាំឲ្យកូនៗនិយាយ
«អញ្ចឹងម៉ាក់និងបងស្រីឯងក៏ទៅវិញដូចគ្នា»អ្នកស្រីផាក
«បាទម៉ាក់»សុងហ៊ុនឆ្លើយតបរួចយូគីនិងអ្នកស្រីផាកក៏ត្រឡប់ទៅវិញបាត់ទុកឲ្យពីរនាក់ប្ដីប្រពន្ធដែលទើបរៀបការថ្មីមួយគូរនៅឈរមួយសន្ទុះមើលដំណើររបស់ពួកគេរួចក៏ចូលក្នុងបាត់ទៅ
«ឯងទៅងូតទឹកមុនទៅ»ហុីសុីងនិយាយទៅកាន់ភរិយាទាំងមិនទាន់បានប្ដូរសព្វនាមព្រោះថាមនុស្សដែលមាត់រឹងគឺអញ្ចឹងមិនដែលនិយាយឲ្យចំៗទេគឺចូលចិត្តធ្វើចរិតប្រុសស្អាត(តែស្អាតមែនហា៎🙁)
«បាទ»ថាហើយសុងហ៊ុនក៏ទាញកន្សែងចូលក្នុងបន្ទប់ទឹកបាត់ទៅលាងជាតិកខ្វក់ដែលបន្សល់តាំងពីពេលព្រឹករសៀលមកម្លេះ
15នាទីក្រោយ
«លោកខ្ញុំរួចហើយ»សុងហ៊ុនចេញមកវិញក៏ឆ្លៀតប្រាប់អ្នកដែលនៅក្នុងបន្ទប់ជាមួយខ្លួនដែលមាននាមជាស្វាមីដែលកំពុងជាប់ដៃធ្វើការងារមើលទៅបានជាមិនងាកមកមើលបានគ្រាន់តែនិយាយ
«បើរួចហើយក៏ចូលគេងទៅយើងជាប់ធ្វើការបន្ដិចសិន»ហុីសុីងនិយាយទាំងគ្មានងាកមុខមកមើលសុងហ៊ុនអីបន្ដិច
«នេះឯងបិទវាធ្វើអី»ហុីសុីងជាប់ដៃធ្វើការមិនដឹងកូនផេនឃ្វីនមកពីកាលមកបិទកុំព្យូទ័រគេបាត់ទាំងគេកំពុងតែជក់ជាប់ដៃធ្វើវា
«ខ្ញុំបិទចង់ឲ្យលោកទៅងូតទឹកអាងគេងក្រែងវាធ្វើស្អែកបានតើចាំបាច់អ្វីលោកត្រូវធ្វើវាឲ្យចប់លោកមិនគិតចង់សម្រាកទេមែនទេធ្វើពិធីចប់មកអង្គុយធ្វើការងារធ្វើមិនដឹងចាំស្អែកចាំធ្វើវាបន្ត»
«ឯងជាស្អីបានជាមានសិទ្ធិគ្រប់គ្រងយើងបាន»
«ខ្ញុំមិនមែនជាស្អីខ្ញុំជាខ្ញុំហើយខ្ញុំក៏មិនមែនជាលោកដែលតែខ្ញុំធ្វើវាដើម្បីតែសុខភាពលោកទេលុយកាកមុខមាត់សិទ្ធអំណាចមានហើយបើគ្រាន់តែថែសុខភាពមិនបានមែនទេហើយទៅងូតទឹកទៅខ្ញុំស្អុយក្លិនញើសលោកណាស់»
YOU ARE READING
«Special People »(ផ្អាក)
Nouvelles«បងធ្លាប់គិតថាមិនស្រឡាញ់អ្នកណាក្រៅពីនាងតែឥឡូវនេះនាងមិនមែនជាជម្រើសទី1ដែលបងត្រូវការទេតែជម្រើសទី1គឺអូនហ៊ុននី»ហុីសុ៊ង