1

5.6K 30 0
                                    

               Rina:  « លំហាត់ថ្នាក់ទី12នេះតតែប្រើរូបមន្ត.. ! .... នែ Nicky យើងយកប៊ិចរុកភ្នែកនាងខ្វាក់ឥឡូវហើយ   គិតថាសម្លឹងមើលមុខយើងហើយធ្វើអោយនាងរៀនចេះឬ? » ។ Rinaនិយាយទាំងសម្លក់មិត្ត នាងខំយកចិត្តទុកដាក់បង្រៀនមិត្តចង់អោយមិត្តចេះ មាត់និយាយពន្យល់លំហាត់រីឯដៃចង្អុលលើក្រដាសតែមិត្តរបស់នាងមិនយកចិត្តទុកដាក់ស្ដាប់បែរជាមកសម្លឹងមុខនាង ។

       Nick:  «  ប្រហែលអាចដែរ ពេលមើលមុខYouហើយរៀនចេះក៏ថាបាន ! » ។ Nickនិយាយបែបញោះមិត្តភក្តិលេងដោយព្រិច​ភ្នែកព្រឹមៗដាក់Rina ។
 
       Rina:  «  កុំលេងសើចច្រើនពេក យកចិត្តទុកដាក់រៀនសូត្រ ប្រយ័ត្នប៊ិចនៅនឹងដៃយើងនេះយករុកខ្វាក់ភ្នែក  » ។
  
       Nick:  «   កាចណាស់   មុខមាត់ស្អាតដូចទេពអប្សរ ប៉ុនែ្តសំដីវិញពេលខ្លះពិបាកទទួលយក បន្តពន្យល់គេទៀតមក គេឈប់មើលមុខYouទៀតហើយ » ។
 
       Rina:  «  ហុឹម  ដូចម៉េចមិនដឹងទេ  តើនាងឈឺមែនទេ? ម៉េចបានផ្លឹកៗចឹង?ដូចគ្មានអារម្មណ៍ក្នុងខ្លួន  » ។

      Nick: «  Sorryណា~ មិនដឹងជាកើតអីទេ អារម្មណ៍អណ្ដែតអណ្តូងសម្លឹងមើលមុខYouដល់ផ្លឹកមុននេះ ខ្លាចតែពេលគេងសុបិនឃើញទេ   តែសុបិនឃើញYouរហូតហើយ   » ។ Nickរបូតមាត់ច្រឡំនិយាយការពិតតែធ្វើជាលើកទូរស័ព្ទយកមកចុចធ្វើមិនដឹង ។
Rinaសម្លឹងមើលNick នាងគិតទាំងជ្រួញចិញ្ចើមចូលគ្នា នាងចាប់ផ្តើមពិចារណានិងសង្ស័យ តើមិត្តភក្ដិនាងនិយាយលេងសើចឬក៏កំពុងតែញ៉ែនាង? 

     Rina:  «  Nicky យើងកំពុងខឹង ដាក់ទូរស័ព្ទចុះ ធ្វើលំហាត់នេះបន្តដោយប្រើរូបមន្តដោះស្រាយ នេះយើងកត់លើក្រដាសអោយអនុវត្ត  » ។

បកស្រាយ 》 Rinaហៅ NickថាNicky   Nickជាមនុស្សប្រុស សង្ហារ ខ្ពង់ មានមាឌធំមាំទាំ ប៉ុនែ្តបែរជាតែងខ្លួនជាស្រី Make-up ពាក់សក់ខ្មៅវែង ពាក់ខោវែងជើងធំ នឹងអាវcrop-topជាstyleបែបcuteៗដែរមនុស្សស្រីទាន់សម័យនិយមចូលចិត្តពាក់ ។

     Nick:  «   ហឹម គេអត់ចេះធ្វើទេ ចាំធ្វើពេលក្រោយទៅណា ឥឡូវពួកយើងចេញទៅក្រៅមើលកុនល្អទេ? ចាំគេអ្នកpayហើយបន្ទាប់ពីមើលកុនហើយ ពួកយើងទៅដើរលេង Shopping  » ។

កម្មសិទ្ធគ្រប់យ៉ាង🚫🚩Where stories live. Discover now