2

5.4K 36 0
                                        

         Rina:  «   អូនអត់ចាំទេ ព្រោះជាទម្លាប់របស់អូនទៅហើយ ចូលចិត្តដើរសរសើរស្រីស្អាត ហើយអូនមិនតាំងទាំងបានចាប់អារម្មណ៍ផងថាបងដើរតាមអូនដល់ផ្ទះ   » ។

        Nick: «  អូនធ្វេសប្រហេសណាស់ មិនដឹងថាបងដើរតាមរាល់ថ្ងៃទេ បើបងមានគំនិតអាក្រក់ ចាប់ជំរិតអូនក៏អូនមិនដឹងផង  » ។

       Rina: «  បើសង្ហារម្លឹងៗ អូនព្រមអោយចាប់ជំរិត » ។

       Nick: «  នេះអូន ! តើអូននិយាយលេងឬមែន? » ។

       Rina: «   អូននិយាយលេងទេ អូននឹងខលទៅពូលីស មិនថាសង្ហារប៉ុណ្ណាទេ បើជាជន អាក្រក់ ឬ រោគចិត្ត  អូនរត់ចេញអោយឆ្ងាយមិននៅទេ  » ។

       Nick: <  ពេលអូននិយាយបែបនេះ បងចាប់ផ្ដើមខ្លាច  ខ្លាចអូនរត់ចេញឆ្ងាយពីបងពេលអូនដឹងថាបងជាមនុស្សប្រុសរោគចិត្តព្រោះតែស្រឡាញ់អូនខ្លាំងពេក >។ Nickគិតក្នុងចិត្តដោយចាប់បីRinaដាក់លើសាឡុងហើយគេទម្លាក់ខ្លួនចុះអោបRinaយ៉ាងណែន ។

        Rina: «  ហឹម ពេលមើលមុខបងជិតបែបនេះ  សង្ហារដល់ហើយ  តែហេតុអីបងស្រឡាញ់អូន? » ។

         Nick: «  គឺ បងមិនមែនគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លាមទេ បន្ទាប់ពីពេលបងដើរតាមអូនស្គាល់ផ្ទះរួចហើយក៏គិតថាបំភ្លេចចោល  តែដោយសារ-  » ។ Nickប្រញាប់ឈប់និយាយ នាយធ្វើជាសង្ងំបិទភ្នែកគេងលើដើមទ្រូងរាងតូចដែរទន់ល្មើយ ! ។
        Rina: «  ហេតុអីឈប់និយាយ ?  និយាយទៀតមក អូនចង់ដឹង តើដោយសារអីទៅទើបធ្វើអោយបងស្រឡាញ់អូន?  »។

       Nick: « ប៉ុនែ្ត តើបងគួរតែប្រាប់អូនឬក៏អត់ទេ?    ពេលនោះបងគិតថាបំភ្លេចមនុស្សស្រីដែរបងតាមដល់ផ្ទះព្រោះគ្រាន់តែជួបដោយចៃដន្យ  ប៉ុនែ្តបងសុបិនឃើញអូន សុបិនឃើញអូនស្ទើររាល់យប់ ! ធ្វើអោយបងនៅមិនសុខ ត្រូវតែរកវិធីជួបអូនអោយបាន  »។

        Rina: «  សុបិនឃើញអូនស្ទើររាល់យប់ផងឬ? តើបងសុបិនឃើញអូនយ៉ាងម៉េចទៅ?  » ។

        Nick: «   គឺ...សុបិនឃើញមុខអូន... ហើយ ... ! ក្មេងកុំចង់ដឹងអី   » ។

        Rina:  «   អូនមិនមែនកូនក្មេងទេ អាយុ20ឆ្នាំ រៀនឆ្នាំទី2ហើយ  គិតតែបងវិញទេ រៀនថ្នាក់ទី12  នៅសាលា. ..  » ។

កម្មសិទ្ធគ្រប់យ៉ាង🚫🚩Where stories live. Discover now