ពេលមកដេកគិតសារជាថ្មីនូវសម្ដីរបស់គេ ថេយ៉ុងក៏យល់ថាមិនស្ងប់ចិត្ត ក្នុងទ្រូងអួលណែនពិបាកបរិយាយគ្រាន់តែដឹងថាគេចង់អភិសេក យកអ្នកម្នាងថ្មីម្នាក់ទៀត។
ធ្វើជាភរិយារបស់គេ នាយមិនចង់បានអ្វីច្រើនទេ មិនចង់បានសូម្បីដំណែងជាមហេសី។ នាយគ្រាន់តែចង់រស់នៅ ធ្វើជាគូស្នេហ៍ដែលស្រលាញ់គ្នាស្មោះស្ម័គ្រប៉ុណ្ណោះ។ តើវាពិបាកសម្រាប់អធិរាជដូចជាគេណាស់ឬ?
"នោះជាកម្មរបស់អូន ដែលអូនស្រលាញ់បងនិងជ្រើសរើសធ្វើជាប្រពន្ធបង"
ត្រូវហើយ! ពីដំបូងបើមិនមែននាយជាអ្នកចាប់ផ្តើម អ្នកទាំងពីរក៏មិនអាចមកដល់ពេលនេះដែរ។ គ្រានោះ នាយមិនគួរបានជួបគេសោះ...
~បីឆ្នាំមុន
"អា៎ ជួយផងៗ"!
កូនដង្កូវតូចដែលកំពុងតែកាយដីលេងនៅជើងភ្នំសុខៗ ស្រាប់តែស្រែកចាចពេលត្រូវបានពូជពង្សក្អែកនាំគ្នាចូលមករញ៉េរញ៉ៃ ចង់បំពានក្មេងខ្ចីទាំងកណ្តាលថ្ងៃដោយគ្មានភាពខ្មាសអៀនអីបន្តិច។
"ស្រែកធ្វើអី? បងគ្រាន់តែចង់លេងជាមួយអូនតាស៎"
"មិនលេងទេ ថេយ៍មិនលេងទេ អា៎"
ពេលនាយចង់គេច ពួកមនុស្សប្រុសដែលមានមាឌធំជាងខ្លួនពីរបីនាក់នោះក៏ចូលមកស្ទាក់ផ្លូវ ធ្វើឲ្យនាយរកច្រកចេញមិនឃើញ។ ឯក្នុងចិត្តបានតែបន់ស្រន់ទៅព្រះ សុំឲ្យមានគេមកជួយផងចុះ។
"កុំប៉ះថេយ៍អី! លែង!"
"មកសប្បាយជាមួយគ្នាណា៎ក្មេងតូច"
នាយនៅក្មេងណាស់ហើយមកជួបទង្វើរថោកទាបបែបនេះទៀត កាន់តែធ្វើឲ្យនាយខ្លាច ទឹកភ្នែកទឹកសំបោរ។ នាយជាពួកមេអំបៅ ខ្លួនតូចតែមួយត្រូវមកប្រឈមមុខនឹងក្អែកធំៗអស់នេះ ពិតជាគួរឲ្យខ្លាចណាស់។
"ជួយផងៗ កុំប៉ះថេយ៍!"
~ផាំង
"អាយ៎!"
"ហាស?! សម្លេងអីហ្នឹង?"
ភ្លាមនោះដែរក៏ស្រាប់តែមានសម្លេងធ្លាក់អ្វីមិនដឹងពីលើមេឃចុះមកជិតកន្លែងពួកគេ ដែលធ្វើឲ្យនៅទីនេះរង្គោះរង្គើរនិងមានហុយដីរសាត់ពេញអាកាសរកតែមើលអីមិនឃើញ។ ចំណែកឯក្អែកបួនប្រាំនាក់នោះក៏លែងចូលមកជិតនាយ បែទៅចាប់អារម្មណ៍នឹងកន្លែងដែលធ្លាក់មុននេះដោយចម្ងល់ព្រមទាំងដើរទៅរកវាទៀតផងប៉ុន្តែ...
~ផាំងៗ
"អា៎ ជួយផង!"
ថេយ៉ុងបិទភ្នែកស្រែកសឹងបែកមេឃម្ដងទៀតក្រោយឃើញពន្លឺពណ៌ខៀវផ្លេកៗដូចជារន្ទះ ឆក់ពួកក្អែកនោះទាល់តែចេញផ្សែងនិងដួលដីអស់។
"អាក៎ ចង្រៃមែន អូយ!"
"តើមានរឿងអ៊ីទៅ?"
នាយតូចដើរយឺតៗចូលទៅរកម្ចាស់សម្លេងដែលកំពុងថ្ងួចថ្ងូរដោយការឈឺចាប់មុននេះ ហើយពេលផ្សែងរសាត់អស់ទៅ នាយក៏ឃើញរូបរាងបុរសមាឌមាំ វ័យជំទង់កំពុងតែត្រូវរបួស ឈាមហូរស្រោចខ្លួននៅត្រង់នោះ។
"លោក! លោកយ៉ាងម៉េចទៅហើយ?"
ដោយសារតែគិតថាមុននេះគេជាអ្នកជួយខ្លួនពីពួកក្អែកអស់នោះទើបថេយ៍មិនបានគិតអីច្រើនក្រៅពីរត់ចូលទៅជួយគេដោយមិនគិតគ្រោះថ្នាក់។
"លោក! លោកដឹងខ្លួនឡើង!"
មើលទៅគេដូចជាសន្លប់បាត់ហើយ ដូចនេះនាយមានតែជួយយកគេទៅកន្លែងសុវត្ថិភាពជិតនេះដើម្បីមើលថែសិនប៉ុណ្ណោះ។
ណាមួយមាឌគេធំពេកបើទៅណាឆ្ងាយក៏មិនកើត មានតែទាញជើង អូសបញ្ច្រាសក្បាលចូលទៅសម្រាកក្នុងរូងភ្នំជិតនេះសិន។
"ពាក់របាំងមុខបែបនេះ មិនធុញថប់ទេឬ?"
មើលទៅដូចពិបាកភ្នែកណាស់ពេលគេគេងទាំងបែបនេះ ទើបនាយជួយដោះរបាំងមុខឲ្យគេមុននឹង ជួយព្យាបាលរបួសឲ្យ។
"វ៉ោវ! ទេវបុត្រ?!"
តើអាចទេដែលគេជាកូនទេវតាធ្លាក់ចុះពីលើមេឃ? មនុស្សធម្មតាឯណាទៅដែលសង្ហាដល់ថ្នាក់នេះ? ត្រឹមបានឃើញមុខមាត់គេភ្លាម នាយក៏លង់ស្រលាញ់គេភ្លែតបាត់ទៅហើយ។
"ច្រមុះគេស្អាតណាស់ ត្របកភ្នែកក៏ស្អាត រោមភ្នែកក៏វែងងរស្អាត ចំណែកឯបបូរមាត់គេអឺ..."
~ផាច់ៗ
"ឈប់គិតៗ ជួយមនុស្សគឺសំខាន់ជាង"
រវល់តែវិភាគមុខមាត់របស់ នាយវិះនឹងភ្លេចថាគេកំពុងត្រូវរបួសជិតស្លាប់ទើបទះថ្ពាល់ខ្លួនឯងថ្នមៗដើម្បីរម្ងាប់អារម្មណ៍។
មើលទៅរបួសគេធ្ងន់ណាស់ដែរ ប៉ុន្តែមិនអីទេ យ៉ាងហោចណាស់ក៏នាយធ្លាប់រៀនវិជ្ជាព្យាបាលពីមាតាបានតិចតួច ធានាថាប្រាកដជាអាចជីវិតជួយបាន។
ព្រោះគេជាអ្នកជួយជីវិតហើយថែមទាំងសង្ហាទៀតផង ទើបថេយ៍ព្យាយាមប្រើវេទមន្តដែលខ្លួនមានជួយព្យាបាលគេរហូតទាល់តែគេបានធូរស្បើយ។
"ទេវបុត្រ? ម៉េចក៏គេងយូរយ៉ាងនេះ? ឆាប់ក្រោកឡើង"
មិនអស់ចិត្តទាល់តែសោះពេលឃើញគេគេងស្ងៀមៗ មិនដឹងខ្លួនបែបហ្នឹង។ ចេះតែបារម្ភថាគេឈឺខ្លាំង ទើបបានជាគេងយូរ។
ពេលអង្គុយកំដរគេយូរៗ នៅទីនេះក៏ចាប់ផ្ដើមងងឹត មេឃក៏ចាប់ផ្ដើមរលឹមតិចៗ ធ្លាក់ខ្យល់តែថេយ៍មិនដាច់ចិត្តទៅផ្ទះសោះ មិនចង់ទៅចោលគេ សុខចិត្តផ្ដួលខ្លួនគេងលើដើមទ្រូង ស្ដាប់ស្នូរបេះដូងគេ ក៏យល់ថាស្កប់ស្កល់។
"ខ្លួនរបស់ទេវបុត្រពិតជាកក់ក្ដៅណាស់"
ដំបូង នាយគ្រាន់តែចង់ស្ដាប់សម្លេងបេះដូងគេទេតែពេលយូរៗទៅ អាកាសធាតុក៏អំណោយផលទៀតនោះ នាយក៏ជ្រុលលង់លក់លើដើមទ្រូងគេតែម្ដង។
"អា៎ នេះយើងនៅទីណា?"
ពេលដែលនាយតូចលង់លក់បានបន្តិច អ្នកកំលោះដែលទើបតែដឹងខ្លួននោះក៏ចាប់ផ្តើមរើខ្លួន ចង់ងើបក៏ពិបាកហាក់ដូចកំពុងមានភ្នំសង្កត់។
"ក្មេងនេះជានរណា?"
បើសិនជាក្មេងនេះមិនមានរូបសម្រស់ស្រស់ស្អាតទាក់ភ្នែកនាយទេ គេប្រហែលត្រូវមនុស្សដូចជាជុងហ្គុកចាប់ច្របាច់កស្លាប់បាត់ទៅហើយ។ នរណាអីក៏ហ៊ានម្ល៉េះ មកដេកលើដើមទ្រូងរបស់នាយ?
"របួសរបស់យើងជាលឿនយ៉ាងនេះ?"
នាយលើកដៃរបស់ខ្លួនផ្អៀងផ្អងមើលក៏ឃើញថា វាមិនបានត្រូវរបួសធ្ងន់ដូចមុនទៀតឡើយ អាចប្រហែលជាក្មេងម្នាក់នេះជាអ្នកជួយនាយហើយមើលទៅ។
"អឹម រឹងៗពិបាកគេងណាស់"
"អ៊ីចឹងក៏ឆាប់ងើបទៅ!"
"អេ៎ ទេវបុត្រ! បងដឹងខ្លួនហើយហេស?"
ថេយ៉ុងងើបក្រោសដោយសេចក្ដីភ្ញាក់ផ្អើលហើយថែមទាំងភ្លេចខ្លួន ចូលទៅស្ទាបថ្ពាល់គេទៀតផង ចង់បញ្ជាក់ឲ្យច្បាស់ថាគេភ្ញាក់មែនឬអត់។
"ដកដៃចេញ!"
"ហេតុអីក៏ទេវបុត្រកាចដាក់អូនយ៉ាងនេះ?"
"ស្អី? អូនស្អី? មុខមាត់ស្អាតបាត តែនិយាយស្ដីចម្លែកៗ ដូចជាក្មេងមិនដឹងអី!"
"បងក៏គិតថាថេយ៍ស្អាតដែរមែនទេ?"
គ្រាន់តែលឺគេសរសើរថាស្អាត នាយតូចក៏រមួលខ្លួន មុខក្រហម ស្ដាប់លែងចូលថាពាក្យចុងក្រោយមុននេះ គេបាននិយាយអីខ្លះ។
"ឆាប់ងើបចេញទៅ!"
"មិនបានទេ ថេយ៍កំពុងមើលថែទេវបុត្រ"
"ទេវបុត្រស្អីឯង?"
ដើមឡើយថាមិនចង់សម្លាប់ទេព្រោះយល់ថាស្ដាយមុខមាត់ តែមកនិយាយមិនដឹងខ្យល់អីបែបនេះ នាយក៏ក្រឺតណាស់ដែរ។
"គឺមុខមាត់បងសង្ហាដូចទេវបុត្រនោះអី ហើយណាមួយថេយ៍ក៏មិនទាន់ស្គាល់ឈ្មោះបងដូចគ្នាទើបហៅបែបនេះ"
"សង្ហា?!"
គេឃើញមុខមាត់នាយបានយ៉ាងម៉េច? ក្រែងនាយពាក់របាំង...
គិតដល់ត្រឹមនេះ នាយធំក៏ប្រញាប់ងើបក្រោស លើកដៃស្ទាបមុខមាត់ខ្លួនឯងក៏ឃើញថាពិតជាបាត់របាំងមុខមែន។ វានៅត្រង់នោះ!
"នរណាឲ្យឯងដោះរបាំងមុខយើងចេញ?"
"ពាក់ដើម្បីអីទៅ? មុខមាត់បងបែបនេះគឺសង្ហាជាងឆ្ងាយណាស់ អាស!"
និយាយចប់ ថេយ៍ក៏ត្រូវគេចាប់ផ្ដួលឲ្យដេកលើផ្ទាំងថ្មភ្លាមៗដោយមានគេទ្រោបពីលើ ហើយបន្ទាប់មកដៃរវាមនោះក៏ចាប់ស្ទាបរាងកាយនាយតាំងពីសាច់ភ្លៅ ដល់គ្រប់កន្លុកកន្លៀត ចង់រើក៏មិនបាន។
"កុំ! បងកុំធ្វើបាបថេយ៍អី ថេយ៍មិនទាន់គ្រប់អាយុទេ ហឹកៗ"
គេមិនបានស្ដាប់នៅចាប់ដៃនាយទាំងសងខាងផ្គួបទៅលើព្រមទាំងឱនមកជិតថ្ពាល់ប៉ោងៗនិងកញ្ចឹងក ដូចកំពុងតែហិត កំពុងតែពិនិត្យដូចនាយជាសាច់ស្រស់សម្រាប់គេយ៉ាងអ៊ីចឹង។
"គ្រាន់តែជាកូនដង្កូវតូចមួយសោះ ហឹស!"
ស្មានថាជាសត្រូវមកពីណាតាស៎ តាមពិតគ្រាន់តែជាកូនដង្កូវមួយក្បាលដែលមិនទាន់ពេញវ័យ ធំធាត់ក្លាយជាមេអំបៅសោះ។
តែមានអី! ដង្កូវនេះក៏ជាចំណីរបស់ឥន្ទ្រីដូចជានាយដែរតើស៎ នាយគួរតែស៊ីគេទេ?
"ថេយ៍មិនមែនជាដង្កូវ ថេយ៍ជាមេអំបៅ"
ណ្ហើយចុះ! ទោះយ៉ាងណាក៏នាយមិនដាច់ចិត្តសម្លាប់គេដែរ។ ដោះលែងគេម្ដងចុះ!
"បងមិនចង់ធ្វើអីថេយ៍ទេហេស?"
"គ្មាននរណាទៅចាប់អារម្មណ៍នឹងកូនដង្កូវកខ្វក់ដូចជាឯងទេ"
"មកពីថេយ៍មិនទាន់ពេញវ័យ ពេលថេយ៍ក្លាយជាមេអំបៅពេលណា ថេយ៍ប្រាកដជាស្អាតលើសគេមិនខាន"
រាងក្រាស់មិនបាននៅតបតហើយក៏រើសយករបាំងមុខខ្លួនឯងមកពាក់ធ្វើមិនដឹង និងរៀបចំខ្លួនព្រមទាំងដើរចេញទៅពីល្អាងមួយនេះ។
"បងចង់ទៅណា? របួសបងជាហើយហេស? ទេវបុត្រៗ!"
"ឈប់តាម! ហើយឈប់ហៅយើងថាទេវបុត្រស្អីហ្នឹង!"
"អ៊ីចឹងបងឈ្មោះអី?"
"ជុង... ជុងហ្គុក"
ឆ្កួតហើយ! ហេតុអីនាយត្រូវប្រាប់ឈ្មោះរបស់ខ្លួនទៅក្មេងម្នាក់នេះដែរ? ឈ្មោះផ្សេងក៏មាន ហេតុអីត្រូវមកប្រាប់ឈ្មោះតែមួយគត់ដែលមានតែមាតាបង្កើតរបស់ខ្លួនដែលហៅបាន?
"បងជុង! ឲ្យថេយ៍តាមបងទៅណា នេះយប់ងងឹតហើយ ថេយ៍ខ្លាច"
មិនស្មានសោះ គ្រាន់តែសម្ដីម្ញិកម្ញក់ ឬកពារគួរឲ្យស្រលាញ់របស់គេអាចធ្វើឲ្យរាជបុត្របេះដូងដែកម្នាក់នេះឈប់ង៉ក់ កម្រើកជើងលែងរួចដើរចេញពីគេ។
"ផ្ទះនៅឯណា?"
"ថេយ៍នៅកុលសម្ព័ន្ធមេអំបៅ! ដើរតាមជើងភ្នំនេះទៅរហូតទៅគឺដល់ហើយ"
បើសិនជានាយបើកស្លាបនាំគេហោះហើរ ប្រាកដជាប្រើពេលតែមួយភ្លែតទេ តែបើបែបនោះមែន គេប្រាកដជាស្គាល់អត្តសញ្ញាណពិតរបស់នាយ!
"ឆាប់មក! កុំដើរយឺតពេក!"
"ចាំផង! ចាំថេយ៍ផង អាយ៎!"
ថាមែនៗ! តាំងពីជួបក្មេងមួយនេះមកគឺមានតែរឿងប្លែកៗ។ ឥឡូវនេះនាយក៏មកត្រូវអៀវគេដើរកាត់ភ្នំទាំងយប់ មិនដឹងថាគួរបរិយាយបែបណា។
"ថេយ៍ប្រាប់បងចុះ សល់តែមួយឆ្នាំទៀតទេ ថេយ៍ពេញវ័យហើយ"
"ហើយយ៉ាងម៉េច?"
"ដល់ពេលនោះ ប្រាកដជាមានគេមកចង់ដណ្ដើមយកថេយ៍ច្រើនណាស់"
"ហឹស! ជឿជាក់ជ្រុល"
អៀវគេមិនបានទៅហត់អីទេ តែដែលហត់ឲ្យប្រាកដគឺស្ដាប់ក្មេងនិយាយប៉ប៉ាច់ប៉ប៉ោចនេះឯង។
"ថេយ៍និយាយមែនណា! មួយឆ្នាំទៀត បិតានឹងធ្វើពិធីរើសស្វាមីឲ្យថេយ៍ហើយ ដល់ពេលនោះបងមកដែរទេ?"
"ហេតុអីយើងត្រូវទៅ?"
"គឺដើម្បីដណ្ដើមយកថេយ៍ធ្វើប្រពន្ធនោះអី"
"ហាហា"
"ម៉េចក៏សើច?"
នេះជាលើកទីមួយហើយដែលលឺគេសើច តែវាមិនគួរឱ្យចង់ស្ដាប់ទាល់តែសោះព្រោះគេកំពុងសើចចំអកនាយ។
"ថេយ៍មិនបានកុហក! បន្តិចទៀត ថេយ៍នឹងក្លាយជាមេអំបៅពណ៌ស្វាយដ៏ស្រស់ស្អាត"
"មេអំបៅពណ៌ស្វាយ?"
ដំបូងក៏អស់សំណើចដែរ តែពេលនិយាយដល់ត្រឹមនេះ នាយក៏ចាប់ផ្តើមនឹកឃើញពីពាក្យបណ្ដាំរបស់រាជគ្រូដែលថាមេអំបៅពណ៌ស្វាយនេះគឺកម្រមានណាស់ បើបានជួបគួរតែចាប់ទុកឲ្យជាប់ វានឹងនាំផលប្រយោជន៍ដ៏ធំជាច្រើនឲ្យនាយនៅពេលក្រោយ។
"អូ៎! បងកុំប្រាប់រឿងនេះទៅនរណាឲ្យសោះណា៎ វាជាការសម្ងាត់ បិតាអូនហាមមិនឲ្យប្រាប់នរណាផ្ដេសផ្ដាសទេ"
"ហេតុអីមកប្រាប់យើង?"
"ព្រោះបងជាមនុស្សល្អ ជួយជីវិតអូន ថេយ៍ទុកចិត្តបង"
ជុងហ្គុកញញឹមចុងមាត់ មិននឹកស្មានថាក្មេងនេះល្ងង់ដល់ម្ល៉ឹង គិតថានាយជាមនុស្សល្អទាំងដែលខ្លួនបានជួយគេដោយអចេតនាប៉ុណ្ណឹង?
"នោះ! ជិតដល់ជំរុំថេយ៍ហើយ"
"យើងដាក់ឯងចុះនៅត្រង់នេះ វាគួរតែមានសុវត្ថិភាពហើយ"
"អរគុណជុង! បងពិតជាចិត្តល្អណាស់"
ទោះបានចុះពីលើខ្នងអ្នកកំលោះក៏ដោយ ក៏រាងតូចនៅតែតាមតោងដៃគេមិនលែង ហាក់មិនចង់ឲ្យគេទៅទាល់តែសោះ។
"តើឆ្នាំក្រោយ បងនឹងមកដែរទេ?"
"ចង់ឲ្យយើងមកណាស់ហេស?"
"អឹមៗ បងត្រូវដណ្ដើមយកថេយ៍ធ្វើជាប្រពន្ធ!"
"ហេតុអី?"
~ជុប
មិននិយាយច្រើន រាងតូចក៏ចង្អើតជើងទៅលោថើបកៀនបបូរមាត់របស់គេទាំងក្លាហានហើយក៏រត់ប្រុចចេញទៅដោយមិនភ្លេចឡើយ រឿងស្រែក រំលឹកគេម្ដងទៀតជាលើកចុងក្រោយមុនចូលទៅខាងក្នុង។
"កុំភ្លេចណា៎ បងត្រូវតែមកដណ្ដើមយកអូនធ្វើជាប្រពន្ធឲ្យបាន!"
ចំណែកអ្នកខាងនេះវិញក៏មិនបានទៅតបតអ្វីដែរព្រោះនាយក៏កំពុងតែរឹងខ្លួនឆ្កឺត ធ្វើអ្វីលែងត្រូវ បេះដូងក៏លោតឌុកៗដាក់ស្ទើរតែចេញពីទ្រូង។
នាយធ្លាប់ឆ្លងកាត់រឿងស៊ីជម្រៅរាប់មិនអស់តែបែជាមកញាប់ញ័រនឹងទង្វើរមិនដឹងអីរបស់ក្មេងនេះទៅវិញ?
ថេយ៉ុងអាចនឹងគិតថាវាជាស្នាមថើបដំបូងដែលជ្រាលជ្រៅ មិនអាចកាត់ថ្លៃបានប៉ុន្តែមិនដឹងឡើយថាស្នាមថើបមួយនេះវាបានកែប្រែអនាគតជីវិតនាយទាំងស្រុង។
ជីវិតមានសេរីភាពនិងស្រស់បំព្រងដែលនាយតូចធ្លាប់តែស្រមៃ វាមិនអាចកើតឡើងទៀតនោះទេ ព្រោះនាយបានសម្រេចចិត្តខុសដោយការទាក់ទាញសាតានកំណាចទៅហើយ។ នាយមិនដឹងឡើយថាពេលដែលសាតានម្នាក់នេះងប់ងល់ ចង់បានខ្លួន វានឹងធ្វើឲ្យនាយត្រូវប្រឈមមុខនឹងអ្វីខ្លះ។To be continued 💗
Admin រវល់ពេកពេលថ្ងៃ ទើបតែសរសេរចប់មុននេះ 🫠
YOU ARE READING
បក្សីទ្រុងមាស 🦋
Fantasy"ជាតិជាមេអំបៅដែលមានស្លាបមួយគូដ៏ស្រស់ស្អាត តែបែជាមិនអាចប្រើវាហោះហើរឲ្យមានសេរីភាពដូចជាអ្នកដទៃ គឺបានត្រឹមតែត្រូវគេឃុំទុកមួយកន្លែង បំបិទសិទ្ធិ ហាមនេះហាមនោះ មិនអាចធ្វើអ្វីដែលខ្លួនត្រូវការ។ បើបែបនេះ តើនាយមានខុសអីពីបក្សីក្នុងទ្រុងទៅ?" ថេយ៉ុង