Ch4: អូនចាប់ផ្តើមឆ្លាតហើយ!

676 118 42
                                    

~អ៊ួកៗ
សម្លេងក្អួតចង្អោរពីក្នុងបន្ទប់ទឹកបានបន្លឺឡើងទាំងកណ្ដាលអាធ្រាត ដាស់ឲ្យអ្នកបម្រើនាំគ្នារត់ឈូឆរបារម្ភពីព្រះមហេសីព្រោះតាំងពីត្រឡប់ពីដំណាក់អធិរាជទាំងសភាពទ្រុឌទ្រោម ទ្រង់ក៏ក្លាយជាបែបនេះទៅហើយ។
"ព្រះមហេសី ទ្រង់មិនអីទេមែនទេ?"
ហាន់ណាគ្រារាងតូចមកអង្គុយផ្អែកក្បាលគ្រែថែមទាំងហុចទឹកក្រូចដែលខ្លួនបានរកមកឲ្យនាយព្រោះប្រហែលជាដឹងថាម្ចាស់របស់ខ្លួនទើបតែជួបរឿងអីឡើងមក។
"ហេតុអីក៏អធិរាជធ្វើដល់ថ្នាក់នេះ?"
"កុំនិយាយផ្ដេសផ្ដាស"
ថេយ៉ុងស្ដីឲ្យមនុស្សជំនិតមុននឹងបក់ដៃឲ្យអ្នកផ្សេងចេញទៅវិញដើម្បីទុកភាពឯកជន និយាយ ពិភាក្សាតែពីរនាក់នាង។
"គឺអធិរាជបង្ខំទ្រង់មែនទេ?"
គ្រាន់តែលឺសំណួរមួយនេះ រាងស្ដើងក៏ស្ងៀមធ្មឹងមិនមាត់ក ត្រឹមប៉ុណ្ណឹងក៏ដឹងបានបាត់ទៅហើយថាមានរឿងកើតឡើងខ្លះ។
ថេយ៍ខំបិទភ្នែករម្ងាប់អារម្មណ៍ទោះនៅដិតដាមតែមិនអាចធ្វើបាបកូននិងខ្លួនឯង ដោយសារការមិនសម្រាក មិនផ្ទំទេ។
ប៉ុន្តែពេលបិទភ្នែកក៏នឹកឃើញតែរឿងដែលបានកើតឡើងអម្បាញ់មិញ សឹងតែមិនអាចទប់ទឹកភ្នែកបាន។
"អឹក អឹម"
នៅក្នុងបន្ទប់តែពីរនាក់ជាមួយគេមុននេះ នាយស្រមៃឃើញតែរូបភាពដែលត្រូវគេបង្ខំឲ្យប្រើមាត់ដើម្បីបំពេញចំណង់ ជំនួសឲ្យការដែលនាយមិនព្រមឡើងគ្រែជាមួយ។
ជុងហ្គុកអង្គុយកន្ធែកជើង ទាញភាពមហិមារបស់ខ្លួនចេញមកមុននឹងចាប់បោចសក់នាយខ្លាំងៗ បង្ខំឲ្យលេបត្របាក់ដំបងសាច់រឹងព្រឹះដែលកំពុងរីកមាឌបែកសរសៃរវាមនោះទាំងមិនយោគដល់ប្រពន្ធតូចម្នាក់នេះអីបន្តិចឡើយ។
"អឹក ហឹកៗ"
រាងតូចស្រក់ទឹកភ្នែកជោគថ្ពាល់ ព្យាយាមវាយភ្លៅគេតិចៗចង់ឲ្យថ្នមដៃព្រោះនាយកំពុងចង់អស់ខ្យល់ ដកដង្ហើមមិនដល់គ្នាតែគេនៅតែមិនមេត្តា ធ្វើយ៉ាងណាឲ្យតែខ្លួនឯងមានក្ដីសុខប៉ុណ្ណោះ។
"អូនតែងស្ពឹកៗ យឺតយ៉ាវបែបនេះ!"
រអ៊ូរហើយនាយក៏បុកចង្កេះខ្លាំងៗ ជ្រៅៗរហូតបុកកន្លើតជាច្រើនដងតែនៅតែមិនខ្វល់ មិនព្រមបញ្ឈប់លុះត្រាតែដល់កំពូលបញ្ចេញពេញក្នុងមាត់ព្រះមហេសីជាទីស្រលាញ់។
"លេបឲ្យអស់ណា៎ព្រះមហេសី"
ទោះដល់ហើយក៏ដោយក៏នាយនៅតែមិនព្រមដកចេញគឺចាំទាល់តែឃើញថេយ៍លេបកាកសំណល់គ្រប់យ៉ាងទាំងអស់ទើបព្រមលើកលែងឲ្យគេ។
"ប៉ុណ្ណឹងក៏ចាំបាច់រំអួយដែរហេស?"
មិនយល់ដូចគ្នាថាហេតុអីចាំបាច់ជាក្មេងរំអួយម្នាក់នេះដែលអាចធ្វើឲ្យមានអារម្មណ៍ល្អ។ ស្រីស្នំផ្សេងទៀត នាយដូចមិនត្រូវហត់កម្លាំង ហត់មាត់ដល់ថ្នាក់នេះទេ ពួកគេមានតែស្ម័គ្រចិត្តមកបម្រើនាយដោយខ្លួនឯង។
"ឆាប់ងើបមក!"
"ទ្រង់... ទ្រង់ចង់ធ្វើអី?"
"អូនក៏ដឹងដែរថាយើងមិនដែលគ្រប់គ្រាន់ត្រឹមតែមួយ"
"ហឹកៗ អត់ទេ! កុំអី! មិនមែនពេលនេះទេ"
ថេយ៉ុងព្យាយាមប្រកែកណាស់ តែភាពវេទនារបស់នាយ មិនបានចាក់ចូលនៅក្នុងភ្នែកគេទេ។ ហើយដោយសារតែនាយតែងតែប្រឆាំងដូចនេះ គេក៏ឲ្យនាយប្រើមាត់បន្ត បន្តទាល់តែគេអស់ចិត្តទើបព្រមដោះលែងមកដំណាក់វិញ។
ហេតុផលនោះហើយដែលធ្វើឲ្យថេយ៍ក្អួតមិនឈប់ ក្អួតរហូតដល់ទន់ខ្លួននិងយល់ថាបានខ្ជាក់កាកសំណល់នោះចេញអស់ហើយទើបអាចទម្លាក់ខ្លួនគេងលក់ស្រួលបាន។
...
មនុស្សដែលត្រូវគេធ្វើបាបកំពុងតែដេកឈឺ មិនស្រួលខ្លួននៅក្នុងដំណាក់ឯចំណែកអ្នកដែលបង្ករបែជាកំពុងផឹកស៊ី សប្បាយជាមួយស្រីញីនិងមន្ត្រីរបស់ខ្លួនបន្ទាប់ពីទើបទទួលបានជ័យជំនះយ៉ាងធំជូននគរ។
បើនិយាយពីងារជាស្ដេច ជេខេ អាហ្គីឡាជាស្ដេចដ៏ល្អ មានអំណាចគ្រប់គ្រងនគរឥន្ទ្រីផង មាននគរបក្សីផ្សេងទៀតជាចំណុះផង។ នរណាៗក៏កោតខ្លាចនិងគោរពទ្រង់ដែរទោះបីជាទ្រង់កាន់អំណាចផ្ដាច់ការក៏ដោយ។ តែបើឲ្យរ៉ាយរ៉ាប់ពីគុណសម្បត្តិជាស្វាមី ជាបុរសល្អវិញ គេជាមនុស្សម្នាក់ដែលអាក្រក់រកលេខដាក់គ្មាន។
"អធិរាជ ទ្រង់សោយស្រានេះបន្តិចទៅ"
"អឹម"
"អធិរាជ សោយនំនេះដែរទៅ"
រាងក្រាស់អង្គុយមើលស្រីស្អាតរាំបណ្ដើរ ផឹកស្រាក្លែមបណ្ដើរដោយមិនបានអើពើរនឹងព្រះមហេសីរបស់ខ្លួនដែលកំពុងតែប្រឈួនឡើយទាល់តែមនុស្សជំនិតចូលមករាយការយ៍ទើបព្រមយកចិត្តទុកដាក់ស្ដាប់ខ្លះ។
"អធិរាជ!"
"មានការអីប្រញាប់ប្រញាល់យ៉ាងនេះ? មិនឃើញយើងកំពុងសប្បាយទេហេស?"
"គឺ... គឺរឿងព្រះមហេសី"
"គេយ៉ាងម៉េចទៀតហើយ?"
"ព្រះមហេសី ទ្រង់ប្រឈួនហើយ"
"បើប្រឈួន ម៉េចមិនទៅរករាជពេទ្យ? មករកយើងធ្វើស្អី?"
និយាយហើយ នាយក៏លើស្រាមកអកធ្វើមិនដឹង ចំណែកស្រីស្នំដែលនៅជិតនោះក៏កាន់តែបានចិត្ត លួចញញឹម កាច់ឬកកាច់រាង មាយាយកចិត្តថែម។ គិតថាប្រហែលខ្លួនឯងមានស្នេហ៍ខ្លាំងហើយទើបអធិរាជសុខចិត្តនៅជាមួយខ្លួន មិនទៅអើតមើលព្រះមហេសី។
"ប៉ុន្តែខ្ញុំម្ចាស់លឺថាសម្ដេចជែសុនក៏បានយាងទៅសួរសុខទុក្ខព្រះមហេសីដែរ"
~ខ្ចាយ
ដំបូងដូចមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេតែពេលលឺដល់ឈ្មោះម្ចាស់បងទីពីររបស់ខ្លួន នាយក៏ប្រតិកម្មភ្លាមៗ ហាក់ខឹងសម្បា ក្ដាប់ច្របាច់កែវស្រាបែកខ្ទេចខ្ទី។
"ពិតជាហ៊ានណាស់! ពួកវាកំពុងចង់ជាន់ក្បាលយើងហេស?"
"មិនមែនបែបហ្នឹងទេ..."
"ឆាប់ទៅ! នាំយើងទៅដំណាក់ព្រះមហេសី!"
បែបដោយសារតែភ្លើងប្រច័ណ្ឌទើបធ្វើឲ្យអធិរាជដែលមិនខ្ចីខ្វល់ពីនរណា ត្រូវធ្វើដំណើរប្រញាប់ប្រញាល់ដល់ថ្នាក់នេះ។
"ចង្រៃយ៍!"
ពិតជាដូចនាយគិតមិនខុស! ពួកគេប្រាកដជាលួចលាក់មានស្អីជាមួយគ្នាហើយ បានជាមកនិយាយគ្នាសើចសប្បាយ ជូនផ្កាជូនស្អីនៅក្នុងវាំងរបស់នាយទាំងគ្មានកេរ្តិ៍ខ្មាស។
"ធ្វើស្អីហ្នឹង?!"
សម្លេងមានអំណាច ផ្ដាច់ការបន្លឺឡើងខ្លាំងៗធ្វើឲ្យអ្នកដែលកំពុងអង្គុយជជែកគ្នាត្រូវភ្ញាក់ក្រញ៉ាង។ មើលតែកែវភ្នែករបស់គេ ក៏ថេយ៍ទាញវាសនារបស់ខ្លួនចេញដែរ ថាបន្ទាប់ពីនេះ នាយនឹងជួបអ្វីឡើងមក។
បើចំពោះនាយ នាយអាចទ្រាំបានតែបើគេចង់ធ្វើអីដាក់ព្រះអង្គម្ចាស់ទីពីរទៀត នាយនឹងមិនលើកលែងឲ្យគេទេ។
"អ៎! គឺម្ចាស់ប្អូនទេហេស?"
"មែនហើយ ចុះគិតថាជានរណា? នេះម្ចាស់បងទំនេរណាស់ឬបានជាមកលេងមហេសីយើងដល់ដំណាក់?"
គេតែងតែបែបនេះឯង មិនធ្លាប់ប្ដូរឡើយ! សូម្បីតែបងប្រុសបង្កើត ម្ដាយទីទៃក៏គេមិនទុកមុខឲ្យដែរ។ សំណាងហើយ ដែលទ្រង់ជាបុត្របង្កើតរបស់ ព្រះមហាក្សត្រិយានី បើជាអ្នកផ្សេងអធិរាជនឹងសម្លាប់មិនរើសមុខឡើយ។
"ខ្ញុំម្ចាស់គ្រាន់តែមកសួរសុខទុក្ខធម្មតាប៉ុណ្ណោះព្រោះលឺថាព្រះមហេសីប្រឈួន ណាមួយអធិរាជក៏រវល់នៅពិធីជប់លៀងទៀតនោះទើប-"
"ម្ចាស់បងមិនចាំបាច់មើលថែគេជំនួសយើងទេ យើងចេះដោះស្រាយហើយ"
និយាយដល់ពិធីជប់លៀង ជុងហ្គុកក៏រហ័សហាមាត់កាត់ព្រោះមិនចង់ឲ្យស្ដាប់ទៅ នាយនៀក៎វាអាក្រក់ពេក។
"បើអស់ការអីហើយ ម្ចាស់បងទៅវិញចុះ"
"អ៊ីចឹងទូលបង្គំលាហើយ ខ្ញុំម្ចាស់លាហើយព្រះមហេសី"
"អឹម"
ថេយ៉ុងមិនហ៊ានស្ដីអ្វីច្រើនទេព្រោះដឹងថាព្រះស្វាមីខ្លួនកំពុងខ្ញាល់ខ្លាំង។ គេចូលមកឈរកៀក ស្និទ្ធស្នាលមែនតែលួចខ្ញាំសាច់ត្រកៀករបស់ខ្លួនសឹងតែដាច់ជាចំណែកៗទៅហើយ។
"អធិរាជ! ទ្រង់ធ្វើអីហ្នឹង?"
ពេលអ្នកម្ខាងទៀតចេញទៅបាត់ រាងក្រាស់ក៏ចាប់ផ្តើមបង្ហាញរូបរាងពិតដោយការចាប់ទាញផ្កាដែលថេយ៍ទទួលពីប្រុសដទៃអម្បាញ់មិញយកទៅបោកកម្ទេច ជាន់ចោលគ្មានស្ដាយស្រណោះ។
"យ៉ាងម៉េច? ចង់បានណាស់ហេសអាផ្កាថោកៗអស់ហ្នឹងបានជាខំញញឹមដាក់វាសឹងហែកមាត់?"
"អូនគ្រាន់សប្បាយចិត្តដែលទទួលបានអំណោយប៉ុណ្ណោះ"
ហេតុអីក៏គេតែងតែជះកំហឹង គ្មានហេតុផលបែបនេះ? សូម្បីតែផ្កាស្អាតៗ ក៏ត្រូវគេកម្ទេចចោលអស់ដែរ!
"សប្បាយចិត្តហេស? ចុះយើងខំប្រទានរបស់មានតម្លៃឲ្យអូនរាប់មិនអស់ ម៉េចមិនញញឹមដាក់យើងដូចដាក់វាមិញនេះដែរទៅ?"
"អំណោយទាំងអស់នោះ វាមិនស្ថិតនៅលើតម្លៃទេ វាស្ថិតលើការពេញចិត្ត"
"នេះអូនចង់ថាអូនពេញចិត្តអំណោយរបស់វាជាងរបស់យើងហេស?"
"មិនមែនទេ! អាស! លែងដៃអូនទៅ អូនឈឺ!""
ហេតុក៏គេតែងតែព្យាយាមចាប់កំហុសរាល់ពាក្យសម្ដីរបស់នាយ? ហេតុអីនិយាយហេតុផលជាមួយគេលើកណា ក៏មិនដែលបានផល?
"អូនគ្មានន័យបែបហ្នឹងទេ អូនគ្រាន់តែចង់ថាអូនស្រលាញ់ផ្កាជាងគ្រឿងអលង្ការអស់នោះប៉ុណ្ណោះ"
"បើស្រលាញ់ណាស់ ម៉េចមិនប្រាប់យើង?"
ត្រឹមតែចំណុចតូចមួយ តើនាយត្រូវរាយការណ៍ប្រាប់គេដែរមែនទេ? នរណាក៏ដឹងថាមេអំបៅចូលចិត្តផ្កា មិនអ៊ីចឹង?
"លែងអូនសិនទៅ! អូនឈឺពិតមែន"
"មិនលែងទេ! បើអូនចូលចិត្តផ្កាណាស់ យើងនឹងនាំអូនទៅមើលឥឡូវនេះ"
"ឈប់សិន អធិរាជ!"
គេមិនដឹងមែនទេឬមួយក៏ភ្លេចថានាយកំពុងមានគភ៌? ម៉េចចាំបាច់ប្រើទាញ ប្រទង់អូសនាយទៅទីណាត់ទីណែងបែបនេះ?
"មកតាមយើងមក!"
ដើរមកមិនយូរប៉ុន្មាន គេក៏បានអូសនាយមកមើលដើមផ្កាពណ៌ក្រហមដ៏ធំដែលដាំក្រោយដំណាក់របស់គេ។
ដំបូង នាយក៏ឆ្ងល់ដែរថាវាមើលទៅដូចជាប្រហែលៗតែពេលរកនឹកយូៗទៅ ក៏នឹកឃើញថាវាជាដើមផ្កានៃថាមពលប្រចាំកុលសម្ព័ន្ធឃ្មុំ។ តើវាមកដល់នគរនេះដោយរបៀបណាឬមួយក៏...?
"ហេតុអីក៏វាមកនៅទីនេះ?"
"លឺអូនថាសព្វព្រះទ័យនឹងផ្កាមួយដើមនេះទើបយើងដកវាមកដាំនៅក្រោយដំណាក់ដើម្បីអូនតែម្ដង"
ដកផ្កានេះចេញពីកុលសម្ព័នឃ្មុំ? អ៊ីចឹងមិនដូចជាដកស្នូលថាមពលរបស់ពួកគេទេហេស?
"ទ្រង់ធ្វើបែបនេះមិនបានទេ! ដកវាចេញដូចដកស្នូលថាមពលរបស់ពួកគេអ៊ីចឹង តើប្រជាជននៅទីនោះរស់យ៉ាងម៉េច?"
ពពួកឃ្មុំពិតជាគោរព បូជាដើមផ្កានេះណាស់។ បំផ្លិចបំផ្លាញផ្កាមួយនេះ ដូចជាវាយប្រហាររបាំងការពារនិងប្រភពវេទមន្តរបស់ពួកគេដែរ។
"ដូចជាគ្មានអីត្រូវបារម្ភទេ"
"តែ... តែម៉េចនឹងអាចទៅ?"
"ព្រោះពេលយើងដកផ្កានេះមក ពួកគេក៏ស្លាប់អស់ហើយ មិនចាំបាច់បារម្ភថាតទៅពួកគេរស់នៅបែបណាទេ"
"ទ្រង់....ទ្រង់សម្លាប់ពួកគេមែនទេ?"
"មិនមែនជាយើងទេ"
បើតាមទឹកមុខញញឹមញញែមក្រោមរបាំងមុខនេះ នាយមិនជឿឡើយថាគ្រប់យ៉ាងមិនមែនជាការគ្រងទុករបស់គេ។
"ត្រឹមពួកមនុស្សកំប៉ិកកំប៉ុក មនុស្សរបស់យើងតែប៉ុន្មាននាក់ក៏អាចចាត់ការបានដែរ"
"ហឹកៗ ហេតុអី? ហេតុអីក៏ទ្រង់ឃោរឃៅយ៉ាងនេះ? ធ្វើបាបបានសូម្បីតែពួកមនុស្សទន់ខ្សោយ!"
គឺនាយមើលគេខុសហើយ មិនស្មានឡើយថាគេងប់ងល់នឹងអំណាច ទឹកដីដល់ថ្នាក់នេះ!
"នេះយើងខំនាំមកមើលផ្កាប៉ុណ្ណឹងហើយ អូននៅមិនពេញចិត្តទៀតហេស?"
"អូនមិនត្រូវការទេ! កុំនិយាយថាធ្វើបែបនេះព្រោះតែអូន ទ្រង់ធ្វើដើម្បីតែខ្លួនឯងប៉ុណ្ណោះ ទ្រង់ចង់បានដើមផ្កានេះដើម្បីតែពង្រីកថាមពលខ្លួនប៉ុណ្ណោះ!"
"ហឹសៗ អូនចាប់ផ្តើមឆ្លាតហើយតាស៎"
ចាប់ផ្ដើមហេស? តើកន្លងមកនាយល្ងង់ខ្លាំងណាស់ហេស? ល្ងង់ដល់ថ្នាក់ក្លាយជាឧបករណ៍ដើម្បីដណ្ដើមអំណាចឲ្យគេទាំងមិនដឹងខ្លួន។
"បើដឹងរឿងអស់ហើយវាយ៉ាងម៉េច? អូនចង់ធ្វើបែបណា? ប្រឆាំងនឹងយើង?"
"..."
"នៅស្ងៀមៗ ធ្វើល្ងង់ៗដូចរាល់ថ្ងៃនេះហើយទើបវាមានប្រយោជន៍ខ្លះ ដូច្នេះយើងក៏អាចទុកអូនឲ្យនៅក្បែរខ្លួនបានយូរដែរ"
ទីបំផុតបានលឺចេញពីមាត់គេហើយ! គេទុកនាយនៅក្បែរខ្លួនដើម្បីតែផលប្រយោជន៍តែប៉ុណ្ណោះ គេមិនដែលស្រលាញ់នាយម្ដងណាឡើយ។ តើនាយនៅទ្រាំដើម្បីអី?
~ផាច់
"ថោកទាប!"
មួយកំផ្លៀងនេះ នាយគួរតែទះគេយូរមកហើយ។ ទះសងសឹកនូវទង្វើរព្រៃផ្សៃទាំងប៉ុន្មានដែលធ្លាប់ទទួលបានពីគេ។
តែមើលទៅទង្វើរនេះ មានតែនាយម្នាក់ទេដែលហ៊ានធ្វើ។ ជេរស្ដីប្រមាទ ទះតប់ស្ដេច តើលទ្ធផលបន្តទៀតរបស់ព្រះមហេសីនឹងទៅជាបែបណា?

To be continued 💗

បក្សីទ្រុងមាស 🦋Where stories live. Discover now