ព្រឹកថ្ងៃថ្មីក៏ឈានជើងមកដល់ហើយពេលនេះក៏ស៊ូណូរៀបចំទៅថតឲក្រុមហ៊ុនj.s អ្នកចាត់ការក៏មកទទួលហើយស៊ូណូក៏បញ្ជាឲអ្នកចាត់ការបើកឡានទៅយកជុងវ៉ុនពេលបើកឡានមកយកជុងវ៉ុនហើយក៏រំហួសទៅដល់ក្រុមហ៊ុន j.s ពេលទៅដល់ក៏ត្រូវបានម្ចាស់ក្រុមហ៊ុនស្វាគមន៍យ៉ាងកក់ក្ដៅ
" ហួយសោយហើយវើយមីកានូមកថតឲក្រុមហ៊ុននឹង ហើយមកជួបអាបុិនឹងទៀត " ជុងវ៉ុនគេរាងភ័យដែរព្រោះម្ចាស់ក្រុមហ៊ុនគឺជាជេយ៍បុរស់ដែរដេកជាមួយថ្ងៃមុន
" វ៉ុននីហា៎ឯងកើតអីហេតុអីធ្វើមុខបែបនេះមិនស្រួលខ្លួនឬ " គេនិយាយទាំងសម្លឹងមុខស៊ូណូ
" គឺអត់ទេ យើងមានកើតអីណា តែយើងសុំទៅបន្ទប់ទឹកមួយភ្លេត " និយាយហើយដើរទៅបាត់ធ្វើឲស៊ូណូឆ្ងល់ជាខ្លាំង
" នេះកើតអីវាចេះ ហួយខ្ជិលគិតណាស់ បងជួយផាត់ឲលឿនមកប្រញាប់បានថត "
[កាត់]
"ចប់ហើយបើអាបុិនោះឃើញមុខចប់ជាមិនខានទេ " និយាយបណ្ដើរលុបមុខបណ្ដើរ គេលុបមុខហើយក៏ចេញមកខាងក្រៅមានអ្នកណាទៅដឹងថាជេយ៍គេនៅចាំនៅមុខបន្ទប់ទឹកនោះ "
" អួយ លោក ... "
" មានអីមែនទេឃើញមិនខ្ញុំហើយដូចចង់ភ្ញាក់ " គេនិយាយថែមទាំងដើរទៅជិត
" អ...អត់មានអីទេ ខ្ញុំសុំផ្លូវផងលោក "និយាយទាំងអោនមុខចុះ
" អេ មិចមិនខ្លាហានដូចកាលយប់នោះ " និយាយឌឺ
" លោ ..លោកយប់នោះខ្ញុំគ្មានចេតនាទេ " និយាយទាំងខាំមាត់
" ខ្ញុំមិនទាន់បានធ្វើអីផងភ័យដល់ថ្នាក់នេះ ហើយឯងមកក្រុមហ៊ុនយើងធ្វើអីឬមកយកលុយសំណង "
" ឆ្កួតឬយ៉ាងមិច ខ្ញុំមកជូនមិត្តខ្ញុំមកថត សូមចេញពីផ្លូវខ្ញុំផង"
" មិត្តឯងម្នាក់ណាជាតារាល្បីម្នាក់នោះឬ " និយាយទាំងដឹងថាជាស៊ូណូ
" ម្នាក់ណាមិនទាក់ទងនឹងលោកទេ " គេនិយាយទាំងដើរចេញ
" ទាក់ទងគ្នាទៅ " សម្ដីគ្មានក្បាលកន្ទុយចេះនិយាយមកកើតប្រូជេយ៍ វាក៏ធ្វើឲជុងវ៉ុនបំអាក់ដំណើរផងដែរ ហើយក៏ងាកមកមើល
YOU ARE READING
អំណាចស្នេហ៍ម៉ាហ្វៀដៃឆៅ
Randomការជាប់ពាក្យសម្ដីគ្នារវាង ជុងហ្កុក ម៉ូហ្វូហ្ស៊ី នឹង ណាមជុន ម៉ូស្កូហ៍ដឺរ៉ូហ្យ៊ង ចង់ឲកូនទាំងពីរក្លាយជាមិត្តដូចពួកគេតែបែជា ស៊ុងហ៊ុន ម៉ូស្កូហ៍ដឺរ៉ូហ្យ៊ង ចាប់ចិត្តទៅលើ សូណូ ម៉ូហ្វូហ្ស៊ី ទៅវិញ.......