បើយើងក្រលែកមកមើលបងប្រុសរបស់សូមីនវិញនាយមិនមានអ្នកណាទទួលឡើយព្រោះមិនឃើញប៉ារបស់ខ្លួនមកសោះក៏រកតាក់សុីដើម្បីទៅខ្លួនឯងពេលមកដល់ផ្ទះក៏ឃើញសភាពក្នុងផ្ទះស្ងប់ស្ងាត់ខុសធម្មតានាយក៏ដើរចូលក្នុងក៏ឃើញប្អូនស្រីអង្គុយសម្រកទឹកភ្នែកនាយឆ្ងល់ណាស់ក៏ទុកវ៉ាលីនៅដោយលែកសិនក៏ដើរទៅរកប្អូន។
" មីន អូនកើតអីហេតុអីបានយំ ចុះលោកប៉ាថាទៅយកបងម្តេចមិនឃើញ " សូហាន់ ដែរជាបងប្រុសក៏សួទាំងរកមើលប៉ាខ្លួន។
" ហុឹកៗ បងប្រុស ប៉ាទៅចោលពួកយើងហើយ " សូមីនក្រោយឮសំឡេងបងប្រុសក៏ងើបមើលក៏យំរឹតតែខ្លាំង។
" មិនអាចទេគាត់ទើបតែនិយាយទូរស័ព្ទជាមួយបងប៉ុន្មានម៉ោងមុនប៉ុណ្ណោះ" សូហានមិនជឿឡើយព្រោះខ្លួនទើបតែនិយាយទូរស័ព្ទជាមួយប៉ុន្មានម៉ោងមុនសោះ។
" គឺ អា ត្រកូល ម៉ូហ្វូហ្ស៊ី គឺ ស៊ូនូ ម៉ូហ្វូហ្ស៊ី វាសម្លាប់ប៉ាយើង ហុឹកៗ " នាងស្រែកខ្លាំងៗក្រោយឃើញគេសម្លាប់ប៉ាខ្លួនហើយបែរជាមានក្តីសុខហើយរឹតតែឈឺព្រោះបុរសដែរខ្លួនស្រឡាញ់ជាអ្នកផ្តល់ក្តីសុខឲគេទៀតផង។
ចំណែកដែរខ្លួនលោកគីមណាម គឺស៊ូនូដោយកូនចៅយកទៅបោះឲក្រពើសុីខំណែកក្បាលផ្ញើកូនស្រីនាងក៏បានយកទៅកប់ក្រោយផ្ទះវាឈឺណាស់មិនបានធ្វើបុណ្យឲព្រោះចាំសងសឹកសិន។
" ប៉ាហុឹកៗ ប៉ាទៅលឿនពេកហើយ ហុឹក " សូហានក្រោយពីបានមើលវីដេអូនឹងទៅកន្លែងកប់ក្បាលប៉ាខ្លួនក៏ឈឺខ្លាំងណាស់ថាបានមកពីបរទេសជួបមុខហើយបែរជាមកចំថ្ងៃដែរគាត់អស់ជីវិតទៅវិញ។
" គំនុំរត្រូវតែសងសឹក ឈាមក៏ត្រូវសងដោយឈាមដែរ ស៊ូនូ ម៉ូហ្វូហ្ស៊ី យើងនឹងឲឯងរលាយ មិនឲឯងសល់ឈ្មោះនៅលើភពផែនដីឡើយ" សូហានក្តាប់ដៃគំឡើងក្រហមភ្នែក តែនាយមិនដឹងឡើងខ្នងបង្អែករបស់នាយតូចច្រើនប៉ុណ្ណា ភ្នំមួយខ្ពស់តែងទាបជាងស្មៅ ។
_______________
" ស៊ុងហ៊ុនឧស្សាហ៍ទៅភូមិគ្រិះផងព្រោះលោកប៉ាត្រូវទៅអាមេរិកមួយខែ ជួយមើលក្រុមហ៊ុនឲប៉ាផង " [បាតប៉ា]ណាមជុននិយាយហើយក៏ងើបឈរគឺបម្រុងនឹងទៅផ្ទះហើយ។
![](https://img.wattpad.com/cover/377026776-288-k48766.jpg)
YOU ARE READING
អំណាចស្នេហ៍ម៉ាហ្វៀដៃឆៅ
De Todoការជាប់ពាក្យសម្ដីគ្នារវាង ជុងហ្កុក ម៉ូហ្វូហ្ស៊ី នឹង ណាមជុន ម៉ូស្កូហ៍ដឺរ៉ូហ្យ៊ង ចង់ឲកូនទាំងពីរក្លាយជាមិត្តដូចពួកគេតែបែជា ស៊ុងហ៊ុន ម៉ូស្កូហ៍ដឺរ៉ូហ្យ៊ង ចាប់ចិត្តទៅលើ សូណូ ម៉ូហ្វូហ្ស៊ី ទៅវិញ.......