ការរៀបការ ចប់

49 3 0
                                    

ការរៀបការកើតចេញពីក្ដីស្រឡាញ់ដែលខ្លួនបានបង្កើតវាជាមួយមនុស្សដែលខ្លួនគិតថានឹងអាចផ្ដល់សេចក្ដីសុខនឹងការមើលថែគ្នាជារៀងរហូតទៅ។តែបើមនុស្សដែលខ្លួនបានជ្រើសរើសបានប្រព្រឹត្តិនូវរឿងដែលមិនគប្បីមកលើយើងតើយើងអាចលើកលែងទោសអោយគេដែលឬទេតើយើងត្រូវផ្ដល់ឱកាសអោយគេដែលឬទេ?តើនៅពេលដែលឱកាសដែលយើងបានផ្ដល់ជាច្រើនដងបានរលាយដោយស្នាដៃរបស់គេតើយើងនូវចង់ផ្តល់ឱកាសអោយគេទៀតដែលឬទេ?
ដូចជាពេលចឹង
ក្រាកសម្លេងបើកទ្វាបានបន្លឺឡើងបង្កើតបានជាសម្លេងអោយមនុស្សដែលនៅខាងក្នុងត្រូវងាកមកចាប់អារម្មណ៍យ៉ាងលឿន
"ចនជុងហ្គុកកក....?"សម្លេងដែលលេចចេញពីមាត់របស់មនុស្សប្រុសរាងតូចសាកសមជាមនុស្សស្រីបានឃើញនូវរូបភាពដែលមនុស្សមាននាមជាប្ដីបានធ្វើរឿងមិនគប្បីនៅក្នុងផ្ទះរបស់ពួកគេនៅពេលដែលខ្លួនមិននៅ។
"ថេយ៍មិចក៍អូនមកលឿនម្លេះ"គេនិយាយទាំងងើបចេញពីមនុស្សស្រីម្នាក់នោះយ៉ាងលឿននឹងទាញនូងកន្សែងដែលនៅជាប់ខ្លួនមកបិតបាំងនូវកាយអាក្រាត
"បើអូនមិនមកតើអូនមិចនឹងបានឃើញពីសន្ដានដែលកែមិនឡើងរបស់បងទៅ"គេនិយាយទាំងទឹកភ្នែកហូរមកជាមួយនឹងការអស់សង្ឃឹមជាខ្លាំងទៅលើមនុស្សដែលខ្លួនបានអោយក្ដីស្រឡាញ់ដូចទៅនិងមហាសាគរដែលគ្មានទីបញ្ចប់។
"ជុងបងកុំខ្វល់ជាមួយគេអីមកធ្វើវាបន្តវិញមក"នារីម្នាក់នោះនិយាយទាំងឡើបឈរឡើងទាញនូវប្ដីគេដោយមិនចេះអៀនខ្មាសដែលប្រពន្ធរបស់គេឈរនៅពីមុខនឹងសម្លឹងមកនាងមិនដាក់ភ្នែក
"ស្ងាត់"ជុងហ្គុកគេស្រែកដាក់នាងយ៉ាងខ្លាំង
"កុំបាច់ស្រែកដាក់ស្រីស្នេហ៍របស់បងអីនាងអាចនឹងភ័យ ឆាប់រៀបចំហើយទៅចុះនិយាយគ្នានៅឯងខាងក្រោម"គេនិយាយទាំងលើកដៃជូតទឹកភ្នែកគេចេញនឹងបែរខ្នងចាកចេញទៅ
"ថេយៗ ឈប់"ជុងហ្គុកនិយាយឡើងចង់ឃាត់គេតែវាមិចនឹងអាចនោះ
"នាងឆាប់រៀបចំទៅ"
"ចាសៗ"នារីម្នាក់និយាយឡើងទាំងខ្លាចគេនូវពេលដែលគេស្រែកមកនាងមុននោះ
ក្រោយពីនិយាយរួចពួកគេទឈងពីបានរៀបចំស្លាក់ពាក់រួចរាល់នឹងបានចុះមកក្រោមដែលជាបន្ទប់ទទួលភ្ញៀវ
<នាងឆាប់ចេញទៅ>នាយជុងហ្គកបានដកលុយនឹងអោយទៅនាងដែលបានមានរឿងអីៗជាមួយគ្នាមុននោះ
ចាស>នាងអោនបន្តិចមុននឹងចាកចេញទាំងងាកមុខមកសម្លឹងថេយ៍នឹងញញឹមចុងមាត់បែបចម្អក
នាយតូចឃើញតែមិនមាត់គេហត់នឹងនិយាយ ទឹកភ្នែកហូរឥតឈប់ទោះគេមិនចង់បង្ហាញអោយអ្នកណាឃើញក៍ដោយ
<ថេយ៍ បង>នាយក្រាសបោះជំហានឈានទៅមុខទៅរកនាយតូចប្រុងនឹងអោបតែក៍បានជាប់គាំងនឹងពាក្យសម្ដីរបស់គេ
<ឈប់កុំមកជិតខ្ញុំកុំយកកាយអាក្រក់របស់លោកមកប៉ះខ្ញុំ>ថេយ៍តូចនិយាយទាំងឈានជើងថយក្រោយដែលបង្ហាញអោយច្បាស់ថាគេមិនចង់អោយនាយមកប៉ះនឹងចូលក្បែរគេឡើយ
<អូនកុំយករឿងបែបនេះមកធ្វើជារឿងធំតើបានទេ តើអូនមិនចេះហត់ទេឬ>នាយនិយាយទាំងលើកដៃមកជ្រោងសក់អោយទៅក្រោយនឹងបង្ហាញថាគេក៍ហត់នើយនឹងរឿងបែបនេះដូចគ្នា
<ចឹងបងមានន័យថារឿងដែលបងមានស្រីគឺជារឿងតូចគឺជារឿងធម្មតាចឹងឬ?>គេនិយាយទាំងមិនញញើតទៅកាន់នាយក្រាសដែលមាននាមជាប្ដី
<មែនហើយគ្រាន់តែជារឿងមានស្រីប្ដីគ្រប់រូបក៍អាចមានបានវាជារឿងធម្មតាទេតើហេតុបានជាអូនគិតថាវាជារឿងធំទៅវិញ>មែនហើយនាយគ្រាន់តែចង់មានក្រៅដើម្បីបន្ថយភាពតានតឹងតើវាខុសណាស់មែនទេ
<លោកចេះតែនិយាយទៅរួចគំនិតរបស់លោកមានតែប៉ុននឹងទេឬ លោកគិតថាមនុស្សគ្រប់រូបដែលជាប្ដីក៍អាចធ្វើរឿងស្មោគគ្រោកមួយនេះបាន ឬ មួយបេះដូងជាប្រពន្ធគិតចង់ធ្វើប្រងើយអោយប្ដីមានស្រីមកដេកក្នុងផ្ទះសម្លឹងមើលប្ដីអោបស្រីស្នេហ៍ទាំងដែលខ្លួនត្រូវញញឹមសប្បាញចិត្តនឹងទង្វើទាំងអស់នេះមែនទេ>មែនហើយគេចេះតែនិយាយទៅរួចមនុស្សណាមិនមែនដុំថ្មដែលតែងតែនៅស្ងាមឈរហាលភ្លៀងថ្ងៃទោះខ្យល់បក់មកត្រូវខ្លួនក៍ដោយស្រែកថាឈឺនោះទេ គេមិនមែនដុំថ្មឡើងគេក៍មានអារម្មណ៍ថាហត់ គេក៍ចេះឈឺដូចគ្នា។
<កាន់តែជ្រៅពេកដោយ និយាយយូរទៅអូននៅតែមិនយល់ដដែល..>នាយសង្ហានិយាយមិនទាន់ចប់ស្រួលបួលផងក៍មានសម្ដីមកកាត់
<បាន ខ្ញុំមិនដែលយល់ស្រាបហើយមិនចឹងរឿងគ្រប់យ៉ាងខ្ញុំមិនដែលនឹងយល់ម្ដងណាសោះឡោយ ចន ជុងហ្គុក ខ្ញុំគិតថារយះពេលបីឆ្នាំក៍វាគ្រប់គ្រាន់ដែលបញ្ចប់ដូចគ្នា។ខ្ញុំគិតថាការរៀបការមួយនេះនឹងបញ្ចប់នៅនាទីចុងក្រោយនៃជីវិតរបស់ពួកយើង តែខ្ញុំគិតខុសវាក៍បានបញ្ចប់ទៅយ៉ាងឆាប់រហ័សត្រឹមរឿងដែលតូចតាចដែលលោកនិយាយ >គេនិយាយទាំងទឹកភ្នែកស្រក់ចុះពីភ្នែកស្ដាយស្រណោះនឹងពេលវេលាគ្រប់យ៉ាងដែលពួកគេបានសាង
<ថេយ៍អូនអាចយល់បានដែលទេកុំគ្រាន់តែឈ្លោះគ្នាអូនពោលពាក្យបែបនេះចេញមកនោះ>គេហត់ណាស់មនុស្សស្អីក៍ពិបាកនិយាយគ្នាបែបនេះនៅពេលដែលឈ្លោះគ្នាក៍ពោលពាក្យលែងលះជាមួយគ្នារហូត គេមិនមែនមិនស្រឡាញ់ឯណាតែគេគ្រាន់តែចង់សប្បាយប៉ុណ្ណោះតែវាខុសមែនទេ
<ខ្ញុំមិនយល់ដូចហើយក៍បញ្ចប់ ព្រោះត្រូវដោះលែងអោយលោករកមនុស្សដែលចេះយល់ពីលោកមិនមែនជាខ្ញុំ>បើគេមិនយល់ក៍ត្រូវដោះលែងនាយព្រោះតែគេមិនចង់យល់នូវរឿងបែបនេះនោះទេគេហត់គេគ្រាន់តែចង់សម្រាកតែប៉ុណ្ណោះ
<ពួកយើងកុំទាន់និយាយរឿងនេះអីទុកវាសិនទៅស្រហែកជាស្អែកអូននឹងគិតបានខ្លះ>គេនិយាយប្រុងនឹងដើរចេញតែក៍បានសម្លេងប្រហាចិត្តមួយនិយាយឡើង
<ខ្ញុំនឹងអោយលោកមេធាវីយកលិខិតលែងលះអោយលោកស្អែក>គេនិយាយរួចក៍ឡើងទៅខាងលើបាត់
ជុងហ្គុកនាយដើរចេញទាំងមិនមាត់ព្រោះមិនខ្វល់ ដោយសារតែរាល់ដងគេទុកអោយនាយតូចនៅម្នាក់ឯងសិនលុះពេលស្អែកមកដល់គេនឹងលួងលោមគេវិញមើលទៅគេប្រហែលមិនទាន់និយាយគ្នាបាននោះទេចឹងមានតែស្អែកហើយទើបបាន
ព្រឹកស្អែកក៍មកដល់និយាយទៅពេលវេលាដើរលឿនណាហើយទើបបានជាមនុស្សអាចរំលាយនូវការចងចាំខ្លះៗបាននោះ
ក្រាក
សម្លេងបើកទ្វាផ្ទះចូលមកដល់ការបឡជំហានមួយចូលមាត់ទ្វាផ្ទះភ្នែករបស់នាយសង្ហាមានមន្តស្នេហ៍បានប្រទះនឹងបុរសចំណាស់ម្នាក់ដែលអង្គុយចាំអ្វីមួយដែលមកដល់
<លោកជាអ្នកណាទើបហ៊ានចូលមកក្នុងផ្ទះអ្នកក៍ទៃដោយមិនមានការអនុញ្ញាតដូច្នេះ?>សំណួរសួរទៅកាន់អ្នកដែលជាមនុស្សដែលអង្គុយចំពោះមុខខ្លួនរីឯប្រពន្ធក៍មិនឃើញសម្លេងរបស់នាមជាភរិយាក៍មិនឮ ធ្វើអោយគេងើយឆ្ងល់មិនឈប់
<តើលោកជា ចន ជុងហ្គុកមែនទេ>នាយចំណាស់ងើបឡើងរួចនិយាយទាំងសម្លេងនាំមុខក៍ត្រជាក់មិនប្ដូរ
<មែនហើយតើលោកមានការអ្វីមែនទេ?>នាយសង្ហាបន្លឺឡើងក្រោយពីស្ដាប់សំណួររបស់បុរសចំណាស់
<ខ្ញុំជាមេធាវីរបស់លោកគីម ថេយ៍យ៉ុងដែលត្រូវជាភរិយារបស់លោកខ្ញុំមកនេះក៍តាមការប្រាប់របស់លោកគីមដូច្នេះហើយលោកក៍គួរតែយល់ដូចគ្នា ចឹងសូមលោក អង្គុយនិយាយគ្នាសិនបានទេ>នាយចំណាស់រួចក៍អង្គុយចុះវិញ
<បាទលោកមេធាវី>នាយសង្ហាដើរទៅអង្គុយទល់មុខនាយចំណាស់ទាំងមានអារម្មណ៍ថាពិបាកមិចក៍មិនដឹង
<លោកចន នេះក្រដាសលែងលះរបស់លោក>
<លោកខ្ញុំអាចសូមពេលបន្តិចបានទេ>
<បាទបានតាមសម្រួល>
នាយសង្ហាដើរចេញពីមេធាវីមកមុខផ្ទះរួចចុចលេងទូរស័ព្ទតេទៅនាយជាប្រពន្ធ
<ទឺតៗៗ សូមអង្វរអូនលើកទៅប្រពន្ធសម្លាញ់>នាយសង្ហាអារម្មណ៍ក្ដុកក្ដួលក្ដៅភ្នែកភាយៗញ័រដៃជើងរកធ្វើអ្វីមិនត្រូវ
<លេងទូរស័ព្ទរបស់លោកអ្នកត្រូវបានបិត សូមព្យាយាមម្ដងទៀតនៅពេលក្រោយ>
<ទឺតៗៗ លើកទៅប្រពន្ធសម្លាញ់បងដឹងខុសហើយអូន >នាយសង្ហាបាននិយាយនឹងចុចជាច្រើនដងតែមិនបានសម្រេចគេមិនលើកទូរស័ព្ទរបស់នាយឡើយ តើគេត្រូវធ្វើដូចម្ដិចទៅលោកអើយសូមមេត្តាជួយគេផងគេដឹងខុសហើយ
ការដើរចូលមកក្នុងផ្ទះគេវិញទាំងអស់សង្ឃឹមទឹកមុខក៍ចង់យំតែខំទប់មិនអាចបង្ហាញអោយគេឯងបានឃើញឡើយ
<លោកចន សូមលោកស៊ីញ៉េកន្លែងនេះ>
<លោកតើអាចពន្យារពេលបានទេ >
<សូមទោលផងលោកខ្ញុំត្រូវយកឯកសារទៅអោយខាងថ្នាក់លើបន្ដទៀតដូចនេះហើយមិនអាចពន្យារពេលបាននោះទេ សូមលោកយល់ដល់ខ្ញុំផងទៅចុះ>
<...>នាងសង្ហាមិនមាត់ទាញប៊ិចមកកាន់នឹងដៃទាំងញ័រមិនឈប់បេះដូរក៍ឈឺថប់ៗដង្ហើមសឹងតែមិនអាចដកបានទៅហើយ មើលទៅស៊ីញ៉េមួយនេះពិបាកខ្លាំងណាស់ហើយបានជាយូរយ៉ាងនេះ គ្រាន់តែស៊ីញ៉េចប់ភ្លាមមេធាវីមកបានដកក្រដាសយកទៅទុក្ខវិញមុននឹងពោល
<អគុណលោកចន ខ្ញុំសូមត្រលប់ទៅវិញសិនហើយ>ក្រោយពីនិយាយរួចនាយចំណាស់ដើរចេញបន្សល់នូវនាយក្រាសម្នាក់ឯងដែលអង្គុយនឹងសាឡុងទឹកភ្នែកហូរស្រក់ចុះព្រោះគេមិនទាន់ត្រៀមចិត្តរួចរាល់
<ថេយ៍អូនពិតជាដាច់ចិត្តខ្លាំងណាស់អូនពិតជាចង់សម្លាប់បងខ្លាំងណាស់ហើយមើលទៅ>គេយំទាំងអោនក្បាលចុះក្រោមលើកដៃមកខ្ទប់មុខយំចេញមកព្រោះតែគេមិនដាច់ចិត្ត
<អូនប្រហែងជាហត់នឹងបងហើយបានជាអូនដាច់ចិត្តធ្វើបែបនេះ បងខុសហើយបងឈប់ហើយមកវិញមកអូនណា អូនមកវិញមកប្រពន្ធបង បងចង់ឮសម្លេងសើចរបស់អូនបងចង់ស្ដាប់អូននិយាយបងចង់ប្រាប់ថាបងពិតជាស្រឡាញ់អូនណាស់ ប្រពន្ធបង>
រូបភាពរបស់ពួកគេពីមុនបានលេចឡើងមកនៅចំពោះមុខគេ
<ជុងបងមកជួយភ្លក់ម្ហូបបន្តិចទៅមើល ឆ្ងាញ់អត់>នាយតូចនិយាយទាំងញញឹមញញែមមើលទៅក៍ដឹងថាសប្បាញចិត្ត
<ពិតជាឆ្ងាញ់ខ្លាំងណាស់តើប្រពន្ធអ្នកណាអីក៍ពូកែម្លេះទេនាកសឺតៗ>នាយសង្ហាអោនទៅថើបមាត់នាយតូចសើចសប្បាយនឹងគ្នាមិនឈប់ឈរសោះឡើយ
រូបភាពមួយទៀតក៍បានលេចឡើងជាថ្មី
<ជុងអូនចង់បានកូន>នាយតូចនិយាយទាំងនៅក្នុងរង្វង់ដៃប្ដីនឹងលើកដៃមកអង្អែលពោះខ្លួនដែលរាបស្មើ
<បងនឹងរកវិធីមកធ្វើអោយពួកយើងមានកូនជាមួយគ្នាសឺត>នាយក្រាសនិយាយទាំងអោនទៅថើបថ្ពាល់នាយតូចយ៉ាងវែង
<សន្យាណា>នាយតូចលើដៃមកថ្ពួកជាការសន្យា
<បងសន្យានឹងធ្វើអោយបានបងនឹងរកគ្រូពេទ្យល្អៗមកធ្វើអោនបាន>នាយក្រាសនិយាយទាំងលើដៃមកដូចគ្នារួចពួកគេអង្គុយមើលរូចកូនក្មេងដែលមានទៅក្នុងទូរស័ព្ទ
រូបភាពក៍រលាយបាត់នាយក្រាសក៍រឹតតែយំព្រោះមិនអាចធ្វើតាមសន្យាដែលផ្លាប់និយាយ
<បងសុខហើយ បងក្បត់សន្យាហើយ បងអាក្រក់ខ្លាំងណាស់ បងមិនសមនឹងរស់ទៀតទេគ្រាន់តែរឿនប៉ុននឹងក៍មិនអាចសម្រេចអោយអូនបានបងពិតជាចោលម្សៀតពិតមែនហើយ>គេងើបមុខឡើងនិយាយទាំងទឹកភ្នែកហូរដូចទឹកសមុទ្រ
<បងនិងសងអូនគ្រប់យ៉ាងដែលបងបានធ្វើ>គេនិយាយរួចក៍បានដេកទៅលើសាឡុងយំចេញមកមិនឈប់
រយះពេល៥ឆ្នាំកន្លងផុតទៅ
វ័យក៍កាន់តែចាស់មនុស្សជាច្រើនក៍បានទទួលដឹងនូវអ្វីដែលខ្លួនបានធ្វើដឹងកំហុសរបស់ខ្លួនដែលបានសាងដូចនេះហើយទើបបានជាពេលវេលាជាអ្នកបង្រៀនយើងដែលជាខ្លួនឯងមិនចាំបាច់គេនិយាយច្រើនដងនិយាយដដែលៗយូរៗទៅខ្លួនឯងនឹងដឹងថាអ្វីគួរធ្វើអ្វីមិនគួរធ្វើ
<Appa ៗៗ >សម្លេងកូនក្មេងហៅមនុស្សដែលមាននាមជាអ្នកមើលថែរក្សាគេតាំងពីតូចក្រូចឆ្មាទាំងបាតជើងក្រហមរហូតដល់សរប៉ុននេះក៍មិនមែនស្រួលនោះទេ
<បាទកូន appaនៅជិតកូនទេតើហៅៗអីក៍ហៅយ៉ាងនោះ>នាយតូបនិយាយទាំងមើលទៅកាន់ក្មេងតូចដែលឈរត្រឹមចង្កេះរបស់គេញញឹមមកកាន់គេទាំងមុខរីកដូចជាគ្រាប់ជី
<ហិហិappaកូនថាយើងទៅដើរលេងម្ដងទៅហីទៅកន្លែងដែលមានដើមសាគូរ៉ានោះអី>កូនក្មេងច្រមក់និយាយទាំងសើចសប្បាយរីករាយនឹងការនិយាយស្ដីរបស់ខ្លួនដែលសូមទៅកាន់នាយតូចបានappa
<បាទបានជានិច្ចកូនសម្អុយ>នាយតូចបានលើកដៃទាញថ្ពាល់កូនបន្តិចរួចក៍ចាប់ផ្ដើមធ្វើម្ហូបអោយរួចរាល់នឹងបានដាក់ម្ហូបទៅញ៉ាំនៅទីនោះតែម្ដង
ក្រោយពីចំណាយពេលរៀងយូរបន្តិចព្រោះត្រូវរៀបចំម្ហូបអាហាជាច្រើនដើម្បីយកទៅញ៉ាំហើយណាមួយក៍ត្រូវងូចទឹករៀបចំខ្លួនដែលមិនមែនទៅទាំងបែបនេះឯណា។ចំណាយពេលបន្តិតក៍បានមកដល់កន្លែងដើមផ្កាសាគូរ៉ាដុះយ៉ាងស្គោះស្គាយផ្កាខ្លះក៍ធ្លាក់ជ្រុះមកប៉ះនឹងដីផ្កាខ្លះក៍រីកជាប់នឹងដើមតោងមែកមិនចង់ខ្លាតឆ្ងាយពីដើមឡើយ
<Appa កូនសូមរត់លេងជិតៗនឹងហើយណា>កម្លោះតូចនិយាយប្រាប់ appaខ្លួនរួចក៍រត់លេងពេញសួនដើមផ្កាមើលទៅក៍ដឹងថាគេសប្បាយចិត្តយ៉ាងណាដែល
នាយតូចញញឹមរួចរៀបចំដាក់អាហារយ៉ាងស្អាត
<ពូពូអូនសូមទោស>ក្មេងតូចរត់ប៉ះនឹងបុរសដែលដើរពីមុខក៍ដួលអុកគូថងើបឡើយសូមទោលនាយទាំងដែលខ្លួនឈឺគូថជាខ្លាំង
<ក្មេងតូចមិចហើយនឹងមានឈឺកន្លែងណាឬអត់មើលពូមើលតិចមើល>បុរសម្នាក់នោះចាប់ក្មេងបែរខ្លួនចុះឡើងថាមានត្រូវត្រង់ណាឬអត់អាងគេយកទៅលេងរបួស
<អូនមិនអីទេតែអូនសូមទោលម្ដងទៀតណាពូអូនរត់មិនបានមើល>ក្មេងតូចនិយាយទាំងអោនសូមទោស
<បាទក្មេងអីក៍ចេះម្លេះទេហើយអូនកូនអ្នកណាមិចក៍មកតែម្នាក់ឯងបែបនេះ>គេអោនសួរក្មេងតូចចង់ដឹងឮពីឈ្មោះហើយនឹងម្ដាយឪពុកគេគ្រាន់គេអាចជួយរកអោយបាន
<អ៉ីជូន >សម្លេងមួយបានហោះកាត់ត្រចៀកនាយសង្ហារួចគេក៍បានងើបទៅមើលយ៉ាងលឿនព្រោះសម្លេងមួយនេះហើយដែលខ្លួនចង់ស្ដាប់ម្ដងហើយម្ដងទៀតគេចង់មើលមុខម្ចាស់សម្លេងណាស់
<ថេយ៍យ៉ុង អូន..>នាយសង្ហាកម្ពាស់ខ្ពាស់សម្លឹងមើលនាយតូចដែលមិនសូវឆ្ងាយពីខ្លួនគេចង់រត់ទៅអោបគេចង់បានភាពកក់ក្ដៅពីគេនាយចង់បានគេមកក្នុងរង្វង់ដៃអោបអោយណែនមិនចង់ឃ្លាតឆ្ងាយពីនាយឡើយ
<ជុង ..>និយាយបានបន្តិតអណ្ដាតក៍លើកនិយាយមិនចេញបេះដូចក៍ឈឺពិបាកដកដង្ហើមគេមានអារម្មណ៍អ្វីក៍មិនដឹងដែលខ្លួនបានបាត់ទៅជាច្រើនខែឆ្នាំតែពេលនេះអារម្មណ៍មួយនេះក៍កើតឡើងម្ដងទៀតគេពិជាពិបាកណាស់
នាយតូចមិននិយាយអ្វីរួចក៍បានដើរមកជិតកូនខ្លួនមុននឹងកាន់ដៃគេ
<ថេយ៍តើពួកយើង..>
<អ៉ីជូនកូនទៅកន្លែងញ៉ាំបាយវិញទៅបន្តិចទៀត appaនឹងទៅតាមក្រោយហើយ>គេមិនបានស្ដាប់ពាក្យនាយចប់តែខ្លួនក៍និយាយកាត់មុន
<បាទappa>ក្មេងតូចមិនប្រកែកព្រោះយល់ថាចាស់ៗនិយាយគ្នាមិនសមមានក្មេងនៅស្ដាប់ឡើយ
ក្រោយពីក្មេងតូចអ៉ីជូនចេញទៅបាត់នាយតូចក៍ពោលសួរ
<តើលោកមានអ្វីក៍ឆាប់និយាយមកខ្ញុំប្រញាប់ញ៉ាំបាយជាមួយកូន>នាយតូចនិយសួរទៅកាន់នាយសង្ហា
<តើគេជាកូនរបស់អូនមែនទេ>
<មែនហើយខ្ញុំក៍មិនចង់លាក់ដែល កូនមួយនេះក៍ជាកូនលោកដែល។ខ្ញុំមិនចង់លាក់មិនអោយឪពុកកូនជួបគ្នានោះទេដូចនេះហើយសូមលោកក៍យល់ពីខ្ញុំដូចគ្នា>
<កូនបង ..>នាយសង្ហាមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលឮនាយតូចនិយាយ
<បើលោកមិនជឿក៍តាមចិត្តតែលោកមិនអាចយកគេចេញពីខ្ញុំបានឡើយ>ថេយ៍យ៉ុងនិយាយទាំងមើលមុខសង្ហាមួយនោះដោយក្ដៅភ្នែកភាយៗ
<បងគ្មានគំនិតបែបនេះទេ។ មើលទៅអូនពិបាកខ្លាំងហើយដែលមើលកូនតែម្នាក់ឯងបែបនេះ>
<ប្រកត់ហើយតែកូនមួយនេះក៍បានធ្វើអោយខ្ញុំខិតខំរស់មកដល់សព្វថ្ងៃ គេគឺជាពន្លឺដែលតែងតែបំភ្លឺដល់ខ្ញុំគេក៍ជាព្រះដែលតែងតែយល់ពីចិត្តខ្ញុំជាងគេ>ថេយ៍និយាយទាំងយំមកព្រោះគេមិនអាចទប់បាននោះទេ
<បងសូមទោសដែលមិនអាចនៅក្បែអូននៅពេលដែលអូនពពោះបងពិតជាសូមទោលពិតមែន>
<លោកដឹងទេនៅពេលដែលខ្ញុំពពោះកូនមួយនេះ គឺហត់ណាស់មិនមានអ្នកយកចិត្ត។រស់នៅក៍ម្នាក់ឯងបាយទឹកក៍ពិបាកគ្មានអ្នកណានិយាយជាមួយបានត្រឹមតែអង្គុយនិយាយជាមួយកូនក្នុងពោះម្នាក់ឯងដូចមនុស្សឆ្កួត មិនមានអ្នកជាប្ដីមើលថែដូចអ្នកដទៃ។នៅពេលដែលពោះកាន់តែធំខ្ញុំក៍កាន់តែពិបាកងើបសឹងតែមិនចង់រួចឈឺចង្កេះឈឺដៃជើងបានត្រឹមតែយំព្រោះតែខ្លួនម្នាក់ឯងមិនមានអ្នកជួយដូចគេ>គេនិយាយបានត្រឹមនេះក៍ដង្ហកនិយាយលែងចេញទឹកភ្នែកក៍ហូរមិនឈប់លើកដៃមកជួតចេញ
<បងសូមទោសៗៗៗ>នាយក្រាសអោបនាយតូចជាប់ទឹកភ្នែកក៍ហូរនៅពេលដែលឮសម្ដីរបស់គេនាយក៍ពិបាករស់ដូចគ្នានៅពេលដែលគ្មានគេ។នាយសឹងតែឆ្កួតទៅហើយ ពេលបាត់បង់ទើបស្ដាយក្រោយ
នាយតូចលើដៃវាយទ្រូងនាយក្រាសទាំងគ្មានកម្លាំងគេហត់ណាស់គេហត់
<ថេយ៍តើអូនអាចលើកទោសអោយបងម្ដងទៀតបានទេ>
<ខ្ញុំខ្លាចឈឺដូចពេលនោះខ្ញុំ..>
<បងសន្យាថានឹងមិនធ្វើរឿងបែបនេះម្ដងទៀតទេបងនឹងបង្ហាញអោយអូនឃើញថាពាក្យសម្ដីរបស់បងជាការពិត មើលអូនមិនជឿក៍មិនអីដែលអូនមើលទង្វើរបស់បងទៅចោះបើបងពិតជាធ្វើម្ដងទៀតអូនអាចសម្លាប់បងបានអូនអាចធ្វើអ្វីក៍បានដែលណា តែសូមតែអូនលើកទោសអោយបងម្ដងបានដែលទេ>នាយអោបនាយតូយនឹងពោលពាក្យជាច្រើនដើម្បីអោយគេលើកទោសអោយខ្លួន
<បានខ្ញុំនឹងលើកទោសអោយលោកតែលោកត្រូវតែបង្ហាញអោយខ្ញុំឃើញថាលោកពិតជាកែហើយ>នាយតូចរើសពីការអោបមុននឹងនិយាយមើលទៅកាន់នាយក្រាសដែលញញឹមសប្បាយចិត្តនៅពេលដែលបានឮ
<បាទៗបងនឹងព្យាយាមបង្ហាញអោយអូនឃើញ>
ពួកគេនិយាយគ្នារួចក៍បានដើរទៅកាន់កន្លែងមានកូនរបស់ពួកគេនៅចាំពួកគេក៍រៀនរស់នៅជាមួយគ្នាម្ដងទៀតដោយយល់ពីអ្វីដែលគួរធ្វើឬមិនគួរធ្វើ។បើពេលខ្លះយើងមិនអាចបង្រៀនគេបានក៍ដោយក៍យើងអាចអោយពេលវេលាជាអ្នកបង្រៀនគេម្ដងទោះវាយូរតែការបង្រៀននេះគឺគេនឹងចាំជានិច្ច

End
សូម vote ម្នាក់មួយផង😘😘




short story Where stories live. Discover now