ពាក្យថាមិត្ត (ជាការប្រឌិត)

40 1 0
                                    

ហាហា
សម្លេងសើច! ផ្ដើមឡើងដោយសម្លេងសើចសប្បាយរីករាយតែនៅពេលបញ្ចប់ក៍មិនមានន័យថាសប្បាយរីករាយនោះដែលវាមិនដឹងថាពេលដែលបញ្ចប់ទៅនឹងមានអត្តន័យថាយ៉ាងដូចម្ដេច។
មិត្ត ពាក្យថាមិត្តវាអាចធ្វើអោយយើងសប្បាយយំខឹងនឹងអន់ចិត្ត។
ភាពសប្បាយរីករាយ ផ្ដល់ដោយមិត្តតែពេលខ្លះមិត្តក៍អាចយកវាចេញពីយើងបានដែល។
មិនទោះថាយើងបញ្ចប់ជីវិតដោយរបៀបណាតែការបញ្ចប់ជីវិតជារឿងល្អដែលមែនទេទើបបានជាមនុស្សជាច្រើនជ្រើសការបញ្ចប់ជីវិតនៅពេលដែលពួកគេសោកសៅអន់ចិត្តនឹងមានសម្ពាធ។
ខ្ញុំមិនយល់អារម្មណ៍របស់ពួកគេនោះទេព្រោះតែខ្ញុំមិនមែនពួកគេ។មើលនិយាយដូចមិននិយាយមានមនុស្សឯងណាទៅចូលក្នុងចិត្តមនុស្សបាននោះហើយអាចយល់អារម្មណ៍របស់ពួកគេបាននោះបើខ្លួនមិនទាំងធ្លាប់ទាំងឆ្លងកាត់វានោះ។
ខ្ញុំមានមិត្តម្នាក់ដែលតែងតែលើកទឹកចិត្តរបស់ខ្ញុំនិយាយលេងសើចនឹងគ្នា។គេមិនដែលជាធ្វើអោយខ្ញុំខឹងនោះឡើយនោះគេលេងសើចច្រើនក៍ដោយមិនថែមទាំងប៉ុណ្ណោះគេក៍បានក្លាយជាទីប្រឹក្សាយ៉ាងល្អរបស់ខ្ញុំគេក៍ក្លាយជាមនុស្សតែម្នាក់ដែលធ្វើអោយខ្ញុំញញឹម!តែមិនមែនមានន័យថាគ្មានអ្នកណាធ្វើអោយខ្ញុំញញឹមឬសើចនោះទេតែគេជាអ្នកធ្វើអោយខ្ញុំញញឹមច្រើនជាងគេ។
តែពេលនោះគេបែបជាចាកចេញដោយគ្មានលារឬនិយាយប្រាប់ខ្ញុំមុននោះទេ។
ក្រោយពីការចាកចេញរបស់គេបាត់ដោយគ្មានដំណឹងវាបានធ្វើអោយខ្ញុំដូចចុះនរកចឹងព្រោះតែគ្មានអ្នកណាយល់ចិត្តបារម្ភអោយយោបល់នឹងនិយាយលើកទឹកចិត្តរបស់ខ្ញុំទៀតទេ។ខ្ញុំគ្មានមិត្តឯងណាទៀតទេក្រៅពីគេតែគេបែបជាដើរចេញទាំងមិនបានប្រាប់មិនអោយខ្ញុំត្រៀមចិត្តទទួលវាតែគេបែបជាទៅបាត់ស្រមោលមិននឹកនាមិត្តម្នាក់នេះទាស់តែសោះ។
រយះពេល៦ឆ្នាំមកនេះគេបានចាកចេញពីខ្ញុំបាត់ហើយអាចនិយាយបានថាមានតែខ្ញុំទេដែលនៅចាំគេរហូតមក។រងចាំវត្តមានគេដើរចូលក្នុងជីវិតរបស់ខ្ញុំម្ដងទៀតទោះគេធ្វើអោយខ្ញុំខកបំណងក៍ដោយតែចិត្តមួយនោះបានរំលាយការខឹងស្អប់របស់ខ្ញុំពីគេបាត់ទៅហើយ។
ខ្ញុំពេលនេះក៍បានរៀនចាំហើយក៍មានការងារធ្វើដែលអាយុក៍រាងច្រើនតែមិនទាន់រកអ្នកមើលថែម្នាក់អោយដិតដល់ឡើយ។ខ្ញុំយល់ថាមានតែខ្ញុំទេដែលមើលទៅស្រងោះស្រងោចជាងគេព្រោះខ្ញុំមិនបានទទួលនូវយោបល់ពីមិត្តដែលចាកចេញពីខ្ញុំ។ប្រហែលមានតែខ្ញុំទេដែលនៅចាំមិត្តដែលចាកចេញចោលទាំងរយះពេល៦ឆ្នាំមកនេះ។ជីវិតរសាត់អន្ដែតដូចជារឿងក្បួនជីវិតតែមិនថាយ៉ាងណាក៍ខ្ញុំនៅតែមានជីវិតល្អជាងនាងមាលាបន្តិចដែរ។អតីតកាលជាស្រមោលតែស្រមោលមួយនេះនៅតែដិតជាប់ក្នុងចិត្តមិនអាចបំភ្លេចបាន។

ថ្ងៃមួយដោយចង់ដើរចេញទៅផ្សារទិញបន្លែរបន្តិចបន្តួចគ្រាន់ទុកធ្វើម្ហូបអោយបានមួយសប្តាហ៍ព្រោះខ្លួនមិនងាយនឹងបានដើរផ្សាអីបែបនេះព្រោះការងារច្រើនមិនមានពេលជាប់រវល់សឹងតែដកខ្លួនពុំបាន។តើមានពេលឯណាមកដើរផ្សារាល់ថ្ងៃនោះ។
ដើរផ្សាបានបន្តិចក៍បានឈប់ហាក់លេងដើរទៅមុខមិនរួចព្រោះបានជួបមិត្តរបស់ខ្លួនម្ដងទៀតតែប្រហែលជាគេមិនស្គាល់យើងទេដឹង។មាត់មិននិយាយហៅស្រែកគេដោយមើលខ្លួនតែបែបជាឈរថ្មឹងមិនកម្រើកគាំងសឹងតែដកដង្ហើមមិនរួចទៅហើយ។នេះឬអារម្មណ៍ពេលបានជួបមនុស្សដែលខ្លួននឹករាល់ថ្ងៃទាំងដែលខ្លួនត្រឹមជាមិត្តនឹងគ្នា។
រៀបនឹងដើរទៅមុខទៅហើយតែគេដើរបណ្ដើរមនុស្សស្រីអាយុប្រហែលគ្នាជាមួយក្មេងស្រីតូចកាត់មុខខ្លួនទាំងមិនងាកចាប់អារម្មណ៍នឹងវត្តមានខ្លួនទាល់តែសោះទឹកភ្នែកមួយដំណក់ធ្លាក់ចុះក្រោយតែក៍រហ័សយកដៃមកជូតវាចេញកុំអោយអ្នកផ្សេងឃើញទាន់មុននឹងដើរទៅមុខបន្តដោយខួលក្បាលមិនដឹងគិតអ្វីខ្លះបន្លែរត្រីសាច់មិនឈប់ទិញដើរហួសជាច្រើនសាររហូតសម្រាច់ចិត្តមកផ្ទះវិញទាំងមិនបានទិញអ្វីបន្តិចហើយក៍ស្រណោះខ្លួនផងដែល។
ប្រហែលខ្លួនត្រូវសម្រេចចិត្តយកមនុស្សមកមើលថែហើយទើបបានព្រោះមិត្តរបស់គេមានកូនប្រពន្ធអស់ហើយតើខ្លួននៅគិតអីទៀត។
ជីវិតមួយនេះដូចជាគ្មានអ្វីពិសេសសោះឡើយប្រហែលជាតិខាងមុខហើយទើបបានជាធ្វើអោយខ្លួនញញឹមជាប់មួយជីវិតនោះ។

End ❤️
Thank you for your read

short story Where stories live. Discover now