ឧត្តមសេនីយ៍ទោល ចន ជុងហ្គុក

24 1 0
                                    


សង្គ្រាមប្រហាជីវិតមនុស្សសត្វព្រោះតែពួកគេបានប្រើនូវកាំភ្លើងនឹងគ្រាប់បែកដែលជារបស់ប្រហាជីវិតបានយ៉ាងងាយស្រួល។តើការធ្វើសឹកសង្គ្រាមបានផលអ្វីមកខ្លះក្រៅពីមនុស្សស្លាប់ដោយសារមហិច្ឆតារបស់មនុស្សម្នាក់ៗការបែកបាក់ការរស់អោយខ្វះភាពកក់ក្ដៅ។ទាហ៊ានខ្លះព្រោះតែចង់ការពារទឹកដីរបស់ខ្លួនព្រមស្លាប់ក៍មិនស្ដាយជីវិត។

"ចន .."សម្លេងបុរសម្នាក់ហៅសព្វនាមមនុស្សដែលនៅពីមុខខ្លួនទាំងទឹកមុខមិនសប្បាយចិត្ត

"បាទ"នាយសង្ហាសម្លឹងមើលមុខមនុស្សម្នាក់ដែលជាម្ចាស់សម្លេងរួចពោលដោយសម្លេងស្រទន់ដោយបន្ទន់ចិត្តមនុស្សគ្រប់គ្នាដែលបានស្ដាប់

"បងគិតថានឹងទៅពិតមែនទេ "បាយតូចដកដង្ហើមធំនៅពេលដែលបញ្ចប់ប្រយោគក៍ដែលតឹងទ្រូង

"មែនហើយ"ដៃក្រាសលើកមកក្រសោបមុខតូចអោយហើយមកមើលមុខខ្លួនអោយជិតជាងមុននឹងបានសម្លឹងកែវភ្នែកគ្នា

"តើបងមិនគិតពីអូនទេអី ព្រោះពួកយើងគឺខិតខំមកដល់ចំណុចនោះហើយវាក៍ពិបាកណាស់ដែល"នាយតូចរលីងរលោងទឹកភ្នែកមាត់ក៍ញ័រដៃគេក៍បានមកចាប់ដៃធំដែលក្រសោបមុខខ្លួន

"អូនក៍យល់ដែលមែនទេថាបងគឺជាអ្នកណាបងមិចនឹងអាចរត់យករួចខ្លួនតែម្នាក់ឯងបាននោះ"នាយសង្ហានិយាយមុខនឹងដកដៃខ្លួនចេញនឹងចាប់ដៃតូចនឹងមកនៅក្នុងដៃខ្លួន

" អូនដឹង លោកឧត្តមសេនីយ៍ទោល អូនដឹងថាបងនិងនិយាយបែបនេះតែបងនឹងមិនទុក្ខអូនចោលទេមែនទេ? "នាយតូចដាក់ក្បាលលើដើមទ្រូងរឹងមាំដែលខ្លួនតែងតែគេងលើវារាល់យប់ដោយកាត់បន្ថយភាពរងាឯកា

"បងនឹងសន្យាថានឹងមករកអូនវិញជាពុំខាងមិនធ្វើអោយអូនឯកការនោះទេ"នាយសង្ហាខ្លួនមាំនិយាយទាំងលើកដៃមកអង្លែលកាយតូចដែលជាប្រពន្ធរបស់ខ្លួន

"បងត្រូវចាំសម្ដីរបស់បងផងណាលោកឧត្តមសេនីយ៍ទោល"នាយតូចនិយាយទាំងបង្ហូរទឹកភ្នែកមកលើទ្រូងដ៍កក់ក្ដៅមួយនោះ

"កុំយំអីប្រពន្ធសម្លាញ់បងនឹងធ្វើអោយអូនមានមោទនភាពមកលើបង"មើលសម្ដីគេចុះគេនិយាយទាំងមិនមានចិត្តបារម្ភនឹងហេតុការដែលបានកើតឡើងនៅពេលខាងមុខបន្តិតទៀតនេះ

short story Where stories live. Discover now