+ម៉ោង7យប់
នាយក្រាស់បានបញ្ជូនមនុស្សឲទៅយករាងតូចនៅឯភូមិគ្រឹះចនហើយរាងតូចក៏បានដល់កន្លែងដែរនាយក្រាស់បានណាត់នោះរាងតូចរាងភ្ញាក់ផ្អើលបន្តិចដែរព្រោះកន្លែងដែរនាយក្រាស់បានណាត់គេមកនោះជាក្លិប
<ចៅហ្វាយខ្ញុំបានជូនអ្នកប្រុសtaeមកដល់ហើយចៅហ្វាយ>ហ្វីលីគ នាយបាននាំរាងតូចមកដល់កន្លែងដែរនាយក្រាស់អង្គុយ
<ទៅធ្វើការរបស់ឯងវិញទៅ>jungkook បានប្រាប់ទៅអ្នកជាជំនិតឲទៅធ្វើការបស់ខ្លួនវិញព្រោះនាយចង់និយាយជាមួយរាងតូចតែពីរនាក់
<បាទ...ចៅហ្វាយ>ហ្វីលីគ ថាហើយក៏បានដើរចេញទៅបាត់ទៅបន្សល់ទុកនៅតែរាងតូចនិងនាយក្រាស់តែពីនាក់
<អង្គុយចុះមកឯងប្រុងឈរដល់ពេលណាទៀត>jungkook នាយនិយាយឡើងព្រោះឃើញរាងតូចមិនព្រមអង្គុយចុះសោះគិតតែពីឈរតាំងពីមកដល់
<បងប្រុសមានអីក៏និយាយមកអូនប្រញាប់ទៅខ្លាចប៉ានិងម៉ាក់បារម្ភ>tae បានដាក់ខ្លួនអង្គុយចុះហើយក៏និយាយឡើង
<នេះឯងប្រញាប់ដល់ថ្នាក់និងឯងមកដល់មិនទាន់បាននិងអង្គុយឲក្តៅគូទផងក៏ចង់ទៅវិញហើយ>jungkook សួរទៅរាងតូចទាំងហួសចិត្តព្រោះនេះរាងតូចមកមិនទាន់បានប៉ុន្មានផងក៏ចង់ទៅវិញហើយ
<មកពីអូនមិនចង់ឲប៉ានិងម៉ាក់គាត់បារម្ភ>tae
<យើងគ្រាន់តែចង់ហៅឯងមកញុំអីលេងតែប៉ុណ្ណោះព្រោះចង់បង្កើតភាពស្និតស្នារវាងបងប្អូនយើង>jungkook
<បើចឹងមិចក៏បងមិនណាត់អូនទៅហាងអាហារធម្មតាទៅចាំបាច់អីណាត់អូនមកក្លិបទៅវិញ>tae សួរទៅនាយក្រាស់វិញទាំងឆ្ងល់គ្រាន់តែចង់បង្កើតភាពស្និតស្នារសោះក៏ណាត់គេមកក្លិបដែរហាងអាហារធម្មតានិយាយមិនកើតមែន
<បើទៅហាងអាហារយើងត្រូវអស់លុយឲគេតែបើនៅក្លិបវិញយើងមិនអស់លុយឲគេទេព្រោះជាក្លិបរបស់យើង>jungkook នាយនិយាយទាំងលើកស្រាមកផឹក
<ថ្ងៃណាត្រឡប់ទៅបារាំងវិញ>jungkook
<ខែក្រោយព្រោះសាលាវ៉ាកងមួយខែ>tae
<ចុះឯងមានគម្រោងទៅដើរលេងឯណាទេ>jungkook
<មិនទាន់ដឹងទេ តែបងសុងខ្យូនិយាយថាពេលគាត់រួចការងារគាត់និងជូនទៅដើរលេងនៅសមុទ្រជាមួយគ្រួសាររបស់គាត់>tae និយាយប្រាប់ទៅនាយក្រាស់ព្រោះប៉ុន្មានថ្ងៃមុននិងមកកូរ៉េនេះនាយសុងខ្យូថានិងនាំរាងតូចទៅជាមួយគ្រួសាររបស់គេ
<ចាំយើងជូនទៅកុំទៅជាមួយអ្នកដដៃ>jungkook នាយនិយាយបែបនេះធ្វើឲរាងតូចភ្លាក់ផ្អើលជាខ្លាំងព្រោះបងប្រុសដែរពោលថាស្អប់ខ្លួនកប់ដល់ឆ្អឹងថានិងជូនខ្លួនទៅដើរលេង
<បងនិយាយពិតមែនហេស៎!!បងមិនបានកុហកអូនទេមែនទេ>tae សួរទៅនាយក្រាស់វិញទាំងសប្បាយចិត្ត
<យើងដែរនិយាយកុហកឯងម្តងណាទេ>jungkook
<អត់នោះទេ!!បើចឹងយើងទៅថ្ងៃណាហើយទៅប៉ុន្មានថ្ងៃ>tae
<ស្រេចតែឯងចង់ទៅថ្ងៃណាក៏បានប៉ុន្មានថ្ងៃក៏បានដែរ>jungkook
<បើចឹងទៅខានស្អែកទៅហើយយើងទៅមួយអាទិត្យទៅ>tae
<okស្រេចតែឯងចុះ>jungkook បន្ទាប់ពីនិយាយគ្នាត្រូវរូវហើយនាយក្រាស់ក៏បានឲហ្វីលីគជូនរាងតូចត្រឡប់មកភូមិគ្រឹះវិញ
<ហ្ហឹស៎ៗ....ហ្គេមកំពុងតែចាប់ផ្តើមហើយ>jungkook ពេលរាងតូចចេញទៅបាត់នាយក៏វាននិយាយឡើងហើយតិចៗព្រមទាំងលើកស្រាមកក្រេបតិចៗ
_____________
+ថ្ងៃថ្មី
រាងតូចបានងើបពីព្រឹកប្រលឹមព្រោះតែចង់ធ្វើម្ហូបអាហារឲប៉ានិងម៉ាក់ញុំ ទោះជាអ្នកបម្រើនិងម៉ែដោះឃាត់យ៉ាងណាក៏រាងតូចមិនស្តាប់ដែរពេលដែរធ្វើរួចហើយរាងតូចក៏បានឡើងទៅងូតទឹកប្តូរសម្លៀកបំពាក់ហើយក៏បានចុះមកវិញដើម្បីញុំអាហារពេលព្រឹកជាមួយលោកចននិងអ្នកស្រីគីមពេលដែរញុំរួចហើយលោកចនក៏បានទៅធ្វើការបាត់ទៅ
+តុក តុក
<អ្នកម៉ាក់កូនចូលបានទេ>tae បានសួរទៅអ្នកជាម្តាយ
<ចូលមកកូន>អ្នកស្រីគីម
+ក្រោក
<មានការអ្វីកូន>អ្នកស្រីគីម ឃើញកូនចូលមកដល់គាត់ក៏សួរទៅកូន
<គ..គឺកូនអាចសូមម៉ាក់អ្វីមួយបានទេ>tae សួរទៅអ្នកជាប
ម្តាយតិចៗព្រោះតែខ្លាចគាត់មិនអនុញាតិ<មានអ្វីក៏និយាយមកកូន>អ្នកស្រីគីម
___________
សូមរង់ចាំភាគបន្ត...🌷
BY:JEON-TAEDAA97
YOU ARE READING
❤️🔥🔞បងប្រុសចុងចិត្តខ្មៅ❤️🔥🔞
ActionJungkook:យើងនិងធ្វើឲឯងឈឺចាប់ជាងម៉ាក់របស់យើងរាប់មុឺនដង Tae:អូនខុសអីបានជាបងធ្វើបាបអូនបែបនេះ Jungkook:ឯងខុស!!ខុសគ្រប់យ៉ាងព្រោះតែឯងនិងម្តាយរបស់ឯងទើបប៉ាដេញយើងនិងម៉ាក់ចេញពីផ្ទះ ចន ជុងហ្គុក x គីម ថេយ៉ុង ចាប់ផ្តើមសរសេរថ្ងៃទី19/09/2024