ភាគទី15: អូនTaeជាអនាគតប្រពន្ធរបស់ខ្ញុំៗមិនទៅធ្វើបាបប្រពន្ធខ្លួនឯងនោះទេ

85 12 2
                                    

បន្ទាប់មកអ្នកស្រីគីមក៏បានដើរទៅបន្ទប់ទាំងខឹងនិងកូនប្រុសទុកឲរាងតូចនៅអង្គុយយំនៅលើសាឡុងនោះជាមួយនិងលោកចនឯលោកចនឃើញបែបនេះក៏បានជួយលួងលោមរាងតូច

<កុំយំអីកូនម៉ាក់កូនគ្រាន់តែខឹងមួយភ្លេតក៏បានហើយ ចាំប៉ានិយាយជាមួយនិងម៉ាក់កូនឲណា>លោកចន បានលួងលោមរាងតូចឲបាត់យំ

<ហ្ហឹកៗ..ប៉ា..>Tae

<ឈប់យំទៅកូនបើកូនគិតថាកូនjungអាចផ្តល់ក្តីសុខឲកូនបានអាចធ្វើឲកូនសប្បាយចិត្តពេលដែរបាននៅជាមួយគេកូនក៏ធ្វើតាមបេះដូងកូនទៅប៉ាមិនហាមឃាត់កូនទេ>លោកចន និយាយហើយក៏បានទាញរាងតូចមកអោបជាប់

<តែហ្ហឹកៗ..ម៉ាក់ខឹងនិងកូនហើយប៉ាហ្ហឹកៗ..>Tae បានអោបគាត់វិញហើយនិយាយទាំងទឹកភ្នែក

<កុំបារម្ភចាំប៉ានិយាយជាមួយនិងម៉ាក់កូនឲ កូនទៅសម្រាកទៅ>លោកចន

<បាទ..ប៉ា>Tae ថាហើយរាងតូចក៏បានដើរទៅបន្ទប់ខ្លួន
បាត់ទៅ

+កាត់មក4ថ្ងៃក្រោយ

ថ្ងៃនេះជាថ្ងៃដែររាងតូចត្រូវទៅនៅជាមួយនិងនាយក្រាស់ហើយ នាយក្រាស់គ្រាន់តែឮរាងតូចនិយាយថាព្រមទៅជាមួយខ្លួននាយសប្បាយចិត្តណាស់ព្រោះនេះជាអ្វីដែរនាយចង់បាន។ឯអ្នកស្រីគីមវិញតាំងពីថ្ងៃនោះមកគាត់នៅមិនទាន់និយាយរករាងតូចនៅឡើយទេ

<យកគេទៅកុំភ្លេចមើលថែគេឲបានល្អផង បើប៉ាដឹងថាឯងធ្វើបាបគេឯងមានរឿងជាមួយនិងប៉ាមិនខានទេ>លោកចន  និយាយទៅកាន់នាយក្រាស់ដែរបានមកទទួលរាងតូចទៅនៅភូមិគ្រឹះនាយនោះ

<ប៉ាកុំភ័យអីយ៉ាងណា អូនTaeជាអនាគតប្រពន្ធរបស់ខ្ញុំៗមិនទៅធ្វើបាបប្រពន្ធខ្លួនឯងនោះទេ>jungkook នាយនិយាយទាំងញញឹមចុងមាត់តែភ្នែកសម្លឹងមើលទៅអ្នកស្រីគីមបែបចង់ឌឺដាក់គាត់

<នាំគ្នាទៅចុះសុខសប្បាយតាមផ្លូវ កូនមើលថែខ្លួនផងណាបើគេធ្វើបាបកូនត្រូវប្រាប់ប៉ាឮទេ>លោកចន

<បាទ..ប៉ា ម៉ាក់កូនទៅសិនហើយប៉ាកូនទៅហើយ>Tae លាទៅអ្នកស្រីគីមដែរនៅឈរក្បែរបងនោះនិងលាលោកចនរួចក៏បានឡើងឡានទៅបាត់ទៅ

+ភូមិគ្រឹះjungkook

<ទៅហៅគ្រប់គ្នាមក>jungkook បានបញ្ជាទៅអ្នកជា
ជំនិតឲទៅហៅអ្នកបម្រើមកទាំងអស់គ្នា

<បាទ..ចៅហ្វាយ>ហ្វីលីគ ថាហើយគេក៏បានទៅហៅអ្នកបម្រើមកគ្រប់គ្នា

<ពួកគេមកហើយចៅហ្វាយ>ហ្វីលីគ

<ចៅហ្វាយហៅពួកយើងមកមានការអ្វីដែរចា៎>ម៉ែដោះ

<គេមានឈ្មោះថាKim Taehyungគេជាសង្សារបស់យើងហើយក៏បានអនាគតម្ចាស់តូចនៅទីនេះដែរពួកឯងត្រូវតែគោរពគេឲដូចគោរពយើងចឹងឮទេ>jungkook

<បាទ/ចា៎ ចៅហ្វាយ>អ្នកបម្រើ ទាំងប្រុសទាំងស្រីបានឆ្លើយទាំងអស់គ្នា

<បំបែកគ្នាទៅធ្វើការរាងខ្លួនទៅ ចំណែកម៉ែដោះយកអីវ៉ាន់នេះទៅដាក់នៅបន្ទប់យើងទៅ>jungkook បានបញ្ជាឲម៉ែដោះយកអីវ៉ានរាងតូចទៅទុកនៅបន្ទប់ខ្លួន

<ចា៎..មកពួកនាងជួយយកទៅបន្ទប់លោកម្ចាស់>ម៉ែដោះ ថាហើយក៏បាននាំគ្នាយកអីវ៉ាន់នោះទៅបន្ទប់នាយក្រាស់

<តោះអូនបងនាំទៅទិញសម្លៀកបំពាក់ថ្មីសម្រាប់ចូលរៀន>jungkook និយាយបែបនេះព្រោះរាងតូចមិន
បានយកខោអាវរៀនមកទេព្រោះគិតថាមកលេងកូរ៉េតែមួយរយៈចឹងហើយទើបខ្ចិលយកមកតែឥឡូវរូបគេមិនបានទៅប៉ារាំងវិញចឹងទើបត្រូវទិញខោអាវរៀនថ្មី

<បាទ..>Tae ថាហើយអ្នកទាំងពីរក៏បានបណ្តើរគ្នា
ទៅបាត់ទៅ

+ផ្សារទំនើប

<លោកចនអញ្ចើញមកត្រូវការអ្វីដែរចា៎>បុគ្គលិក ឃើញនាយក្រាស់និងរាងតូចមកដល់នាងក៏បានសួរយ៉ាងសមរម្យ

<ជួយនាំគេទៅរើសឈុតខោអាវរៀនផង>jungkook

<ចា៎...អ្នកប្រុសសុំអញ្ជើញមកតាមខ្ញុំ>បុគ្គលិក ថាហើយក៏
បាននាំរាងតូចទៅរើសខោអាវបាត់ទៅ

+30នាទីក្រោយមក

<អូនត្រូវការអ្វីទៀតទេ>jungkook ពេលដែររើសខោអាវរៀនរួចហើយនាយក៏បានសួរទៅរាងតូច

<អត់ទេ តែពេលចេញទៅវិញអូនចង់ទៅញុំស៊ុបបងអាចជួនអូនទៅបានទេ>Tae

<បាទ...បើចឹងយើងទៅគិតលុយសិនទៅចាំទៅញុំស៊ុប>jungkook ថាហើយក៏បានទៅគិតលុយហើយក៏
បាននាំរាងតូចទៅញុំស៊ុបផងដែរ

____________

សូមរង់ចាំភាគបន្ត...🌷

BY:JEON_TAEDAA97

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

❤️‍🔥🔞បងប្រុសចុងចិត្តខ្មៅ❤️‍🔥🔞Where stories live. Discover now