ភាគ1​

313 30 3
                                    

តុក! តុក! (សម្លេងគោះទ្វារបន្ទប់)

" វីន....វីន....ថ្ងៃហើយ ចេញមកញាំបាយភ្លាម!!ប្រយ័ត្នឈឺណា"ការីណា​ គេនិយាយពិបាកបែបនេះ ដោយសារមានរឿងឈ្លោះគ្នាជាមួយវីនតាំងពីព្រឹក វីនខឹងគេដាច់ក្បាលដាច់កន្ទុយ

ការីណា​ត្រូវបានឱពុកម្ដាយរបស់វីន ផ្ញើរអោយមើលថែនាងជំនួស ព្រោះពួកគាត់នៅក្រៅប្រទេស ពួកគាត់ទុកចិត្ដលើការីណាខ្លាំងណាស់ទោះបីគេជាក្មេងដែលគ្រួសារវីនយកមកពីមណ្ឌលកុមារីកំព្រាក៏ដោយ។ ការីណា​តែងតែតាមចិត្ដវីនធើគ្រប់យ៉ាង ប៉ុន្តែមានរឿងមួយដែលគេហាមនាង គឺហាមមិនអោយដើរលេងជាមួយអ្នកណាផ្ដេសផ្ដាសក្រៅពីគេ ជាពិសេសមនុស្សប្រុស លើកលែងតែមិត្ដភក្ដិស្រីៗដែលជិតស្និតបំផុតប៉ុណ្ណោះ។ គេហួងហែងប្អូនស្រីជាងឱពុកម្ដាយនាងទៅទៀត  ថ្ងៃដែលណាវីនខឹងគេ គេនៅមិនដែលសុខឡើយ ទោះគេខុសក៏ដោយ ត្រូវក៏ដោយ គេតែងតែតាមលួងវីនមុនជានិច្ច។

វីនធើជាមនុស្សរឹងចចេស ហើយនាងស្អប់មុខការីណាតាំងពីគេឈានជើងលើកដំបូងចូលក្នុងរបងផ្ទះនាងម្ល៉េះ ព្រោះនាងខ្លាចឱពុកម្ដាយស្រលាញ់ការីណាជាងខ្លួន។ ប៉ុន្តែបើឈ្លោះគ្នាជាមួយការីណាហើយ គេមិនព្រមមកលួងនាង កុំស្មានថាការីណាបាននៅសុខស្រួលអោយសោះ នាងដឹងថាការីណានឹងម៉ួម៉ៅពេលដែលនាងចេញទៅដើរលេងជាមួយមនុស្សប្រុសផ្សេង នាងបញ្ឈឺគេដោយវិធីសាស្រ្ដនេះ ព្រោះវាជាចំណុចខ្សោយរបស់ការីណា  (ស្អប់គេតែចង់អោយគេលួង)
" មិនឃ្លាន! "វីន សម្ដីពីចេញម៉ាត់យ៉ាងគំរោះគំរើយ ចេញពីក្នុងបន្ទប់ មិនបាច់ប្រាប់ក៏ដឹងថាខឹងប៉ុនណាដែរ វីនមិនចូលចិត្តអោយអ្នកណាមកប៉ះពាល់ រឺឆែកមើលទូរសព្ទ័របស់នាងស្រេចតែចិត្ដឡើយ ទើបនាងក្ដៅក្រហាយដល់ថ្នាក់នេះ

" វីន! កុំកុហកបង បងដឹងថាឯងឃ្លានចេញមក ម្ហូបត្រជាក់អស់ហើយ " ការីណា​គេនៅតែព្យាយាមនិយាយពាក្យល្អៗ ការីណា​ជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់ តែសុំប្រាប់ទៅចុះថាមនុស្សបែបនេះ បើអស់ការអត់ធ្មត់ហើយ ពិបាកលួងជាងមនុស្សឆេវឆាវទ្វេរដង

ក្រាក......(សម្លេងបើកទ្វារ)

រាងស្រលូនកំពស់1.68cm ស្លៀកពាក់បញ្ចេញសាច់ស្មារបន្ដិច ជាមួយនិងខោខៅប៊ូយខ្លីចេញសាច់ភ្លៅ ទំលាក់សក់ពណ៌ទង់ដែងរបស់នាង ស្ពាយកាបូបចេញពីបន្ទប់មានបំណងចេញទៅដើរលេងនៅខាងក្រៅ

រឿង ក្មេងក្បាលខូច(ចប់)​Where stories live. Discover now