" អឺ....អោយសមមុខចុះ អេ៎!! នោះវីនធើមកវិញហើយ" វ៉ុនយ៉ុងដើរទៅអង្គុយកៀកដៃក្បែការីណា
" បងណាអាហារមកហើយ ឆាប់ញាំទៅប្រយ័ត្នត្រជាក់អស់..."វីនធើ
" ចាំវ៉ុនបញ្ចុកណា" វីនប្រុងលើកស្លាបព្រាដួសអាហារបញ្ចុកការីណាប៉ុន្ដែបានវុ៉នយ៉ុងនិយាយកាត់
" វ៉ុនបញ្ចុកបងមក លឿនឡើងឃ្លានណាស់" គេទាញស្លាបព្រាពីដៃវីនយកទៅអោយវ៉ុនបញ្ចុកគេ ហើយធ្វើមិនចាប់អារម្មណ៍ជាមួយនឹងទឹកមុខរបស់វីន
" ចឹងខ្ញុំសុំទៅ....." វីនធើ
" អឺ...វីនហា៎យកទឹកអោយខ្ញុំបន្ដិច" គេឃើញនាងចង់សុំចេញទៅក្រៅ ក៏រកវិធីសាស្រ្តអោយវីននៅវិញ ដើម្បីអោយនាងឃើញសកម្មភាពគេនិងវ៉ុនយ៉ុង នាងមិនអាចគេចចេញដាច់ខាត
" ok " វីនធើ នាងដើរទៅយកទឹកទាំងបញ្ចេញមុខក្រង៉ូវរបស់នាងដែលប្រឹងលាក់មិញនេះ
" នេះ!ចា៎ទឹក" ហុចទឹកអោយការីណា" វ៉ុនមួលទឹកអោយបងបន្ដិច" គេយកដបទឹកពីដៃវីន ដោយមិនអរគុណនាង ហើយប្រគល់អោយវ៉ុនមួលអោយផឹក វីនឃើញដូច្នេះក៏ដើរទៅអង្គុយលើសាឡុងក្បែរនោះ យកដៃទាញទូរស័ព្ទពីក្នុងកាបូបមកចុចដើម្បីបន្លប់អារម្មណ៍
" អត់ទ្រាំណាវីន ឯងត្រូវតែទ្រាំៗៗៗ" វីននិយាយក្នុងចិត្ដ ទន្ទេញពាក្យដដែលៗ នាងមិនចង់មើលសកម្មភាពរបស់ពួកគេទេ ប៉ុន្តែក្រលៀសភ្នែកទៅវាចេះតែឃើញ ចង់តែផ្ទុះកំហឹងម្ដងៗ បើអាចចង់តែចាប់ទះកំភ្លៀងអោយសន្លប់ទាំង២នាក់ទេ
" វ៉ុនហា៎...គិតថាអាហារមួយចាននេះដូចជាខ្វះអ្វីក៏មិនដឹង" គេលើកចានអោយវុ៉នយ៉ុងមើល និងបាញ់ក្រខ្សែរភ្នែកបែបបញ្ឆិតបញ្ឆៀងមើលមកវីន ឃើញថានាងកំពុងតែព្យាយាមធ្វើមិនខ្វល់
" ខ្វះអ្វីទៅ?"
" គឺខ្វះជាតិផ្អែម! "ការីណា គេព្រិចភ្នែកអោយសញ្ញាដល់វ៉ុនយ៉ុងនាងបានយល់ហើយក៏ញាក់ភ្នែកទៅវិញ
" អ....វ៉ុនដឹងហើយ ខិតមកនេះបន្ដិចមក ម៉ក់!!" ការីណាឱនថ្ពាល់អោយវ៉ុនយ៉ុងថើប
" យ៉ាងមិចប៉ុននឹងផ្អែមរឺនៅ"" ផ្អែមណាស់ពេញចិត្ដស្ដូក"
" អៀក៎!!"វីនធើ នាងធ្វើមុខជ្រេញ