ភាគ4

176 22 0
                                    


" វីនស្រលាញ់បងណា កុំទុកវីនចោលបានទេ" នាងដកបបូរមាត់និយាយជាមួយគេដោយបញ្ចេញអារម្មណ៍ទាំងប៉ុន្មានអោយគេបានដឹង នាងមិនចង់ខាតពេលនិងរឿងឥតប្រយោជន៍ទៀតឡើយ ជូនកាលវាអាចនឹងបាត់បង់ឱកាសដោយមិនដឹងខ្លួន

" វីនគឺ....." ការីណា​ គេងាកមុខចេញពេលនឹកឃើញរឿងឈ្លោះគ្នាជាមួយនាងថ្ងៃនោះ គេមិនបានរំភើបជាមួយនឹងពាក្យសារភាពស្នេហ៍របស់នាងសូម្បីតែបន្ដិច ប៊ែរជាមានអារម្មណ៍ថានាងកំពុងនិយាយកុហកគេ មនុស្សស្អប់មុខគ្នាសុខៗ មកនិយាយថាស្រលាញ់ដូចជាហួសហេតុពេក រឺក៏ដឹងខ្លួនខុស ហើយយកវិធីនេះដើម្បីលួងគេអោយឈប់ខឹង មិនអាចទេទោះគេស្រលាញ់នាងខ្លាំងប៉ុនណា លើកនេះគេមិនបន្ថយអោយខ្លួនឯងឲ្យរងគំនៀបផ្លូវចិត្ដទៀតដែរ។ គេនឹងពិសោធន៍នាង គេមិនឆ្លើយតបទទួលយកពាក្យចេញពីមាត់ដែលគ្មានផុស្ដតាងនោះទេ បើស្រលាញ់មែនក៏ត្រូវប្រដៅខ្លះដែរ ធ្វើអោយដឹងម្ដងថាការដែលគេមិនខ្វល់ខ្វាយជាមួយនឹងមានអារម្មណ៍បែបណា

" ....វីននិយាយពិតមែនណា ហើយរឿងកាលពីប៉ុន្មានថ្ងៃមុនវាជាការសម្ដែងរបស់វីនទេ វីនធ្វើព្រោះចង់ឌឺបងប៉ុណ្ណោះ សុំទោសណា... " វីនក្រសោបមុខគេអោយប៊ែរមកចំទម្រង់មុខនាង វីននាងដឹងថាគេប្រាកដមិនទាន់បាត់ខឹងទេ ម្ដងនេះនាងត្រូវតែទ្រាំដើម្បីយកម្ចាស់ចិត្ដពីមុនរបស់នាងមកវិញ ព្រោះកំហុសទាំងអស់នាងជាអ្នកសាងឡើង

" វីនបងថាឯងឆាប់គេងទៅយប់ហើយណា " គេផ្ដេកខ្លួនដេកប៊ែរខ្នងដាក់នាង ជាមួយនឹងខួរក្បាលពោរពេញទៅដោយគម្រងធ្វើបាប មិនថានាងមានហេតុផលយ៉ាងណាក៏ដោយសំខាន់គេចង់ពិសោធន៍សិន

" ហ៉ឹម..."វីន នាងគ្មានអ្វីដែលត្រូវនិយាយទៀតក៏តម្រេតខ្លួនដេកទៅតាមការីណាដែរ បានត្រឹមតែអន់ចិត្ដទោះបង្ហាញអោយគេដឹងក៏គេមិនខ្វល់ បេះដូងកំពុងឈឺខ្ទូកៗ នាងចេះស្គាល់ពីអារម្មណ៍នៃការឈឺចាប់ 

ពេលវីនធើគេងលក់ ការីណា​ក៏ប៊ែរខ្នងមករកនាងវិញ គេឃើញមានតំណក់ទឹកសើមៗ ជាប់តាមកេមភ្នែករបស់នាង ។ មានកូនចិត្ដមួយអាណិត ប៉ុន្តែត្រូវតែធ្វើចិត្ដអោយមាំ គេលើកម្រាមដៃជូតអោយនាងថើរៗ បន្ទាប់មកក៏លើកក្បាលវីនអោយគេងលើកដៃរបស់គេ ឱនថើបថ្ងាស់បន្ដិច ហើយក៏ឱបនាងជាប់ទ្រូងគេងលក់ទល់ភ្លឺ

រឿង ក្មេងក្បាលខូច(ចប់)​Where stories live. Discover now