*បញ្ជាក់បើមិនចូលចិត្តបែប🔞ហាមអាន.. 🙃
សកលវិទ្យាល័យដ៏ល្បីល្បាយប្រចាំប្រទេសកូរ៉េ សិស្សដែលមក រៀននៅទីនេះសុទ្ធតែជាកូនអ្នកមានទាំងអស់។ មានតែសិស្សស្រីម្នាក់ ប៉ុណ្ណោះដែលជាកូនអ្នកក្រ នាងបានមករៀននៅទីនេះដោយសារតែនាង ប្រលងបានអាហាររូបកណ៍ នាងមានឈ្មោះថា winter ។
ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់នាង នាងដើរចូលសាលាដែល មានទីធ្លាធំទូលាយ ដៃឱបសៀវភៅជាប់នៅក្នុងដៃ ដើរតម្រង់ទៅថ្នាក់រៀន របស់ខ្លួន។ នៅក្នុងថ្នាក់មានការតុបតែង មើលទៅមានផាសុកភាពគួរឲ្យចង់រៀន។ winter បានដើរចូលទៅរកតុអង្គុយ
«សួរស្តី»
winter បាននិយាយទៅរាក់ទាក់ទៅកាន់សិស្សម្នាក់ដែលអង្គុយ នៅជាប់តុរបស់នាង
«ចាស សួរស្តី»
នារីម្នាក់នោះបានញញឹមរាក់ទាក់មកនាងវិញ
»បងឈ្មោះអីដែល?»
«អូ! ខ្ញុំឈ្មោះ Giselle ចុះឯងវិញ”
«ខ្ញុំឈ្មោះ winter»
«សួស្តីអ្នកទាំងអស់គ្នា»
ការសន្ទនារបស់ពួកគេបានកាត់ដោយមនុស្សម្នាក់ ដែលមានរៀង ខ្ពស់ស្រឡះ ពាក់វែង គ្មានស្នាមញញឹមនៅលើផ្ទៃមុខបន្តិចសោះ បាន ដើរចូលមកក្នុងថ្នាក់ ព្រមទាំងនិយាយសួរស្តីទៅកាន់កូនសិស្សក្នុងថ្នាក់ ទៀតផង។
កូនសិស្សនៅក្នុងថ្នាក់ទាំងអស់បានងាកទៅសម្លឹងអ្នកគ្រូជា ចំណុចតែមួយ ។
«ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់អ្នកទាំងអស់គ្នា ហើយក៏ជាថ្ងៃ ដែលយើងបានជួបគ្នាលើដំបូងដែល»
អ្នកគ្រូបាននិយាយទៅកាន់សិស្សទាំងទឹកមុខស្មើធេង
«ខ្ញុំណែនាំឈ្មោះរបស់ខ្ញុំបន្តិចចុះ ខ្ញុំមានឈ្មោះថា Karina >>
ក្រោយពីចូលរៀនបានប្រហែលជាងមួយម៉ោង ក៏ដល់ម៉ោលដែល ឲ្យកូនសិស្សសម្រាកញ៉ាំអាហារពេលព្រឹក។
* winter យើងទៅញ៉ាំអីជាមួយគ្នាទៅ»
Giselle បានបបួល winter ទៅញ៉ាំអាហារពេលព្រឹកជាមួយគ្នា នៅរោងអាហារដែលសាលាបានរៀបចំឲ្យ
YOU ARE READING
Teachers(End)
Fantasíaរឿងនេះមានពាក្យមិនសមរម្យច្រើន បើអ្នកមិនចូលចិត្ត🔞ហាមអាន.. 🙃💖