មើលថែ

21 1 0
                                    

អ្នកប្រុសទីពីរបានសម្លឹងទៅមើលកែវភ្នែកដ៏តូចរបស់ហ្វាងរ៉ុងដែលត្របកភ្នែកមួយនៃបីភាគនោះត្រូវបានបិទបាំង ។ជ្រុងនៃភ្នែករបស់គាត់បានភ្លឺឡើងដូចជាស្លាបហង្ស មានភាពវៃឆ្លាត ទោះបីជាវាមើលទៅមិនទន់ភ្លន់និងមិនទាក់ទាញក៏ដោយតែភាពស្រស់ស្អាតអាចសង្កត់ចិត្តអ្នកដែលនៅជុំវិញខ្លួនលើកលែងតែអ្នកកំលោះដែលកំពុងសម្លឹងមើលគាត់ ។
“សូម្បីតែកែវភ្នែករបស់ទ្រង់ក៏បញ្ជាក់ថាទ្រង់ថ្លៃថ្នូរដែរ” លីងមីងទ្រាំមិនបានក៏សរសើរឡើង។
លីងមីងបានគ្រវាសភ្នែកមើលទៅហ្វាងរ៉ុងភ្លាមៗពេលដែលហ្វាងរ៉ុងឆ្លើយតប
“ថ្លៃថ្នូរ ឬអត់ មិនសម្តៅលើកែវភ្នែកទេ គួរតែពិចារណាលើទង្វើ….‌! នេះឯងឈឺមែនទេ ?” មិនត្រឹមតែសួរទេ ទ្រង់ថែមទាំងដៃយកទៅស្ទាបក លីងមីង ហើយប្រើខ្នងដៃដើម្បីវាស់កម្តៅរាងកាយ
ធ្វើអោយអ្នកដែលនិយាយចរចារត្រូវបង្អាក់ ហើយត្រលប់គិតពីការមើលថែយកចិត្តទុកដាក់ ចំពោះខ្លួនពេលលំបាក ទោះបីលីងមីងធុញទ្រង់ ប៉ុន្តែក៏ធ្វើឱ្យមានអារម្មណ៍ថាស្រួលខ្លួនដែរ ។
កាលពី ២ខែមុន
នៅលើទឹកដីសមុទ្រខាងជើង មានរលកបោកប៉ះសំពៅមហាសម្បត្តិ ដែលមានទង់សត្វក្រៀលសម្គាល់ថាជារបស់ព្រះរាជទាយាទ។នៅក្នុងសំពៅគឺមានបន្ទប់សម្រាប់ម្ចាស់សំពៅ
ទោះបីជារនាំងទ្វារឈើត្រូវបានគេធ្វើយ៉ាងរឹងមាំក៏ដោយ ប៉ុន្តែជម្លោះ នៅតែបន្លឺឡើងប្រជែងជាមួយនឹងសំឡេងនៃរលកសមុទ្រ។
“ចេញអោយឆ្ងាយ ខ្ញុំចង់សម្រាក” បុរសដែលមានទឹកមុខស្លេកស្លាំងបាន សម្រាកនៅលើពូកពណ៌ស ទាំងសម្លៀកបំពាក់ពណ៌ស បើគ្មានសក់ពណ៌ប្រផេះខ្មៅនៅកណ្តាលខ្នងទេ ពិតជាពិបាកក្នុងការដឹងថាមួយណាពូក ហើយមួយណាជាមនុស្សណាស់ ។ លីងមីងបែរក្រោយ ដេកឱបដើមទ្រូងមិនចង់ធ្វើដូចដែលម្ចាស់បន្ទប់និយាយទេ ។
“មីងមីង ក្តៅខ្លួនហើយមិនចង់ជូតខ្លួនមិនបានទេ” រាជទាយាទឱនចុះហើយលើកខ្នើយ បន្ទាប់ពីមនុស្សនៅលើគ្រែបានបោះគប់ របស់ទាំងអស់ដែលនៅជិតដៃទៅលើទ្រង់ ទាំងភួយ ខ្នើយឱប ខ្នើយកើយ រហូតដល់លើគ្រែនៅសល់តែពូកប៉ុណ្ណោះ ។ បើអ្នកប្រុសទីពីរនៃសមុទ្រខាងជើងមានកម្លាំងប្រហែលក្រោកឡើងគប់ទាំងពូកមកទៀត ។
“ដាក់ក្រណាត់ចុះហើយទ្រង់ចាកចេញទៅ ខ្ញុំចេះធ្វើខ្លួនឯងហើយ” អ្នកជំងឺនិយាយទាំងស្អកមិនព្រមងាកមុខមកនិយាយ ។ គ្រាន់តែស្រមៃថាមានបុរសម្នាក់ប៉ះរាងកាយរបស់ខ្លួន លីងមីង ស្រាប់តែមានអារម្មណ៍មិនស្រួលនិងមិនអាចទ្រាំបាន ។

You've reached the end of published parts.

⏰ Last updated: Oct 11 ⏰

Add this story to your Library to get notified about new parts!

ជម្រៅស្នេហ៍មហាសមុទ្រWhere stories live. Discover now