𝘌𝘱𝘪𝘴𝘰𝘥𝘦 01: 𝘚𝘵𝘳𝘢𝘸...𝘢𝘯𝘨𝘦𝘭!!

442 46 21
                                    

+ផ្តេីមរឿង

+Naravit Lertratkusom Group

Pond Naravit ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៑ុនផលិតឡានដ៏ល្បីមានកេរ្តិ៍ឈ្មោះសុះសាយពេញប្រទេស សង្ហារក៏សង្ហារ កម្ពស់ 1.85m ជាកូនលេាករដ្ឋមន្ត្រី ថែមទាំងជាម្ចាស់ភេាជនីយដ្នាននិង Resort មួយក្បែរមាត់សមុទ្រផងដែរ

កំពុងឈ្ងេាកមុខពិនិត្យនូវឯកសាការងារ សម្លេងទូរស័ព្ទរបស់នាយក៏បានរេាទ៍ឡេីងភ្លាមៗ ទាញចិត្តឲ្យម្ចាស់របស់វាសម្លឹងទៅអេក្រង់ រួចក៏លេីកមកទទួល

" ជម្រាបសួរអ្នកម៉ាក់ តេីម៉ាក់មានការអីមែនទេ? "
Pond ទទួលដេាយលេីកទូរស័ព្ទមកផ្អឹបនឹងក

" គឺ...ចេះទេ...ម៉ាក់ចង់ឲ្យកូនណាត់ជួបជាមួយកូនរបស់លេាកស្រី Tang ណា៎ " លេាកស្រី Nara ក៏បន្លឺសម្លេងស្រទន់ប្រាប់ទៅកូន ព្រោះថាគាត់ចង់ភ្ជាប់សាច់ឈាមជាមួយនិងមិត្តរបស់គាត់ដែលជិតស្និតគ្នាគឺអ្នកស្រី Tang (ម៉ាក់វីនៗយេីងហ្នឹង)

" កូនជាប់រវល់ មិនមានពេលទេម៉ាក់ " Pond និយាយរួចក៏បិទទូរស័ព្ទ ទេីបបន្តការងាររបស់ខ្លួន

"ណែក៎....ឈប់...ឈប់សិន Pond កូន.." លេាកស្រី Nara មិនទាំងបាននិយាយតផង Pond ក៏បិទបាត់

" ហឹមមម.......កូននេះ មេីលទៅខ្ញុំគ្មានចៅពរហ្នឹងគេទេ លេាកអេីយយយ " លេាកស្រី Nara បន្លឺឡេីង

" យ៉ាងមិចហ្នឹងអូន និយាយលឺៗម្លេះ " លេាក Nara ដែលទេីបចុះពីជាន់លេីមកក៏បន្លឺសួរប្រពន្ធ

" បងមេីលចុះ កូនរបស់បងនេះ មិនស្តាប់អូននោះទេ គេនៅតែរឹងទទឹងមិនជួបហ្នឹងក្មួយ Win សោះ អូនអន់ចិត្តហ្នឹងកូនណាស់ តេីបងដឹងទេ " លេាកស្រី Nara ក៏និយាយផាំងៗ ព្រោះគាត់កំពុងតែខឹងហ្នឹងកូនតិចៗបូករួមទាំងអារម្មណ៍ចង់បានចៅពរផង

" ហៃយ៉ា.....ឲ្យកូនគេសម្រេចចិត្តដេាយខ្លួនឯងទៅអូន យ៉ាងណាយេីងក៏កុំបង្ខំគេអី " លេាក Nara មិនទាំងលួងប្រពន្ធទេ គឺកាន់ជេីងកូនយកទេម្តងហេីយ មែនហេីយសម័យឥឡូវហា៎ គេស្រឡាញ់អីគេយកអ្នកហ្នឹងហេីយមិនបាច់ទៅបង្ខំគេទេ
(មិនចឹងហេ្ហព្រាយមិត្តទាំងឡាយ)

🖤🍓𝙈𝙮 𝘽𝙤𝙮 𝘾𝙤𝙡𝙡𝙚𝙖𝙜𝙪𝙚𝙨🍓🖤Where stories live. Discover now