_______________
ភ្លាមនោះឡានស៊េរីទំនើបពណ៍ខ្មៅមួយគ្រឿងក៏បើកចូលមកបរិវេណផ្ទះចំការដែរថេយ៉ុងកំពុងនៅ...ឃើញថាមាននារីម្នាក់ដែរស្លៀកពាក់អាយស៊ូ ទំនងជាកូនអ្នកមាន ហើយនាងគឺ ហេណា...
ហេណា: បងជុង~បងនៅទីនេះទេ?? ( ហេណាចុះពីលើឡានមកភ្លាម ក៏ប្រញាប់ស្រែករករាងក្រាស់ភ្លេត)
ថេយ៉ុង : អេ៎!! អ្នកណាមករកអីនឹង?? (ថេយ៍ដែរកំពុងរៀបចំខ្លួន ឮសំឡេងហៅបែបនេះក៏ងឿងឆ្ងល់ ហើយក៏ចេញមកមើល)
ហេណា : ឯង!! ហ្ហឹស! មិចក៏ឯងនៅទីនេះ? ( ហេណាចង្អុលមុខថេយ៉ុង ហើយក៏មានអារម្មណ៍មិនល្អឡើងភ្លាម)
ថេយ៉ុង : នេះមីងហេណា មករកពូជុងមែនទេ? (ថេយ៍ធ្វើខ្លួនតាមធម្មតា សួរទៅហេណា)
ហេណា : ត្រូវហើយ!! បើមិនឪ្យយើងមករកបងជុង ឪ្យយើងមកឯងហេស? ( ហេណាស្រែកឪ្យថេយ៍)
ថេយ៉ុង : ចឹងហ៎ តែថាពូជុងគាត់ទៅក្រៅបាត់ហី! ៉ឆឹស បងរកប្រុសសោះ ម៉ាជីវិតនេះ ប្រហែលរស់អត់ប្រុសមិនបានទេដឹង? ៉ (ថេយ៍តបទៅនាង ហើយក៏និយាយតិចៗតែម្នាក់ឯង)
ហេណា : គាត់ទៅយូរហើយហេស?
ថេយ៉ុង : ទៅមុននឹងបន្តិច!!
ហេណា : ហ្ហឹម!! និយាយចឹងបងជុងមកនៅទីនេះយូរហើយហេស?
ថេយ៉ុង : ដូចជាកន្លះខែហើយ !!
ហេណា : គាត់មកនៅជាមួយឯងហេស?
ថេយ៉ុង : ត្រូវហើយ គាត់ចាប់ខ្ងុំមកនៅទីនេះ អាចថាគាត់ចង់នៅជាមួយខ្ញុំក៏ថាបាន!! (ថេយ៍ញញឹម ហើយក៏និយាយរបៀបឌឺដងហេណា)
ហេណា : អ្អាយ~! មិនពិត អាក្មេងចំឈើយ ឯង!! ( ហេណាពិតជាខឹងខ្លាំងណាស់ ពេលឮសំម្តីឌឺដងរបស់រាងតូចដូច្នេះ)
ថេយ៉ុង : នែ៎ មីង!! ក៏ស្រែកហីស្រែកម្លេស? តិចលៀនហាក!! ( ថេយ៍ដោយសារតែស្រកៀលត្រចៀកពេក ក៏ថាឪ្យហេណា គ្មានខ្វល់ចាស់ ក្មេងអីទេ)
ហេណា : ឯង!! គីម ថេយ៉ុង ផាច់* (ហេណា ចាប់ផ្តើមខឹងខ្លាំង ហើយក៏ទះថេយ៉ុងមួយកំប្លៀង ក៏ចំពេលដែរជុងហ្គុកមកដល់ល្មម)
ជុងហ្គុក : ថេយ៍~ថេយ៍យ៉ាងមិចហើយ? ឈឺដែរទេ? (នាយស្ទុះយ៉ាងលឿនមកមើលថេយ៉ុង ឃើញថាថ្ពាល់រាងតូចឡើងក្រហមទៅហើយ នាយខឹងនឹងហេណាយ៉ាងខ្លាំង)
YOU ARE READING
💞Top Gangster Charm✨
Short Storyរឿងនេះ និយាយអំពីទំនាក់ទំនងស្នេហារវាង ក្មេងប្រុសម្នាក់ ដែរមហាបាតផ្សារ ទំនើងឈ្លើយ នឹង មនុស្សប្រុសម្នាក់ដែរជាកូនគ្រួសារអ្នកមាន ទាំងសង្ហា ទាំងចរឹករម្យទុំ នឹងជា CEOក្រុមហ៊ុន ផលិតអាហារកំប៉ុងមួយដែរលក់ដាច់ជាងគេប្រចាំប្រទេស។