🍀បម្រើស្នេហ៍អ្នកប្រុសចន🍀36

46 4 0
                                    

ភាគទី36

ក្រាក...សម្លេងបើកទ្វារដោយដៃរបស់ជុងហ្គុកមុននឹងគេបោះជំហានចូលទៅរកមនុស្សម្នាក់ដែលគេងនៅលើឥដ្ឋដ៏ត្រជាក់ស្រឹបនោះមុននឹងចូលទៅជិត...ដៃបែកសសៃក៏លើកមកប៉ះមុខតូចក្រញឹបដែលគេងតែក៏ប្រទះនឹងស្នាមឈាមដែលមាននៅលើមុខដោយសារតែការដាច់រលាត់នៅលើថ្ពាល់ខាងឆ្វេងរបស់គេ។
" ប្រហែលជាភ័យហើយមើលទៅ "

ជុងហ្គុកក៏បាននំាហូប៊ីចេញពីបន្ទប់នោះតែក៏ដឹងដោយសារតែរាងកាយរបស់គេគឺថាត្រជាក់ណាស់គឺត្រជាក់ឡើងស្លេតមាត់អស់ទៅហើយនេះមិនដឹងថាប៉ារបស់ខ្លួនបានឃុំគេយូរប៉ុន្មាននោះទេ?
ឡានរបស់ជុងហ្គុកក៏បានចាកចេញពីវិមានដោយសិទ្ធនៅក្រោមការមើលពីអ្នកដែលនៅក្នុងបន្ទប់តាមរយះបង្គួចរបស់ខ្លួនដោយសម្លឹងមើលទៅឡាននោះរហូតដល់បាត់ពីកន្ទុយភ្នែកទើបគាត់ទំម្លាក់វំាងននរបស់ខ្លួនបិទវិញ។

វិឡាជុងហ្គុក

ជុងហ្គុកបាននំាហូប៊ីត្រលប់មកវិញដោយបានអោយគ្រូពេទ្យមកមើលហើយនឹងលាងសំអាតរបួលអោយគេដោយយកចិត្តទុកដាក់បំផុតអមនឹងការអង្គុយមើលរបស់ខ្លួនមិនព្រមនឹងដើរចេញ...
" វាមិនអាចសល់ស្នាមតើត្រូវទេ? " សំណួរនេះគេសួរក៏ព្រោះតែគេមិនចង់អោយផ្ទៃមុខដ៏ស្រស់ស្អាតមួយនេះត្រូវមកខូចដោយសារតែខ្លួននោះទេហើយក៏មកចង់អោយរាងតូចមានអារម្មណ៍មិនល្អពេលដែលបានឃើញវា។
" មិនអីទេ? វាគ្រាន់តែសើលស្បែកប៉ុណ្ណោះតែប៉ុន្មានថ្ងៃជាហើយ "
" ហ៊ឹម...ចេញទៅវិញទៅ "

=======

ថ្ងៃត្រង់

ពេលនេះវាក៏ហួសម៉ោងទៅហើយតែហូប៊ីនៅតែមិនទាន់នឹងដឹងខ្លួនអមនឹងជុងហ្គុកដែលអង្គុយនៅលើឡុងក៏នៅតែអង្គុយមើលទៅគេដដែលដោយមិនទាន់នឹងបានចេញទៅណានោះទេ?
" នេះឯងចឹងនៅគេងមិនព្រមក្រោបមែនទេ? "
គ្រាន់តែលឺសំម្តីនេះធ្វើអោយហូប៊ីនេះងាកចេញហើយក៏ទាញភួយក្របខ្លួនជិតតែម្តងនេះមានន័យថាគេបានដឹងខ្លួនហើយតែមកពីគេបានឃើញជុងហ្គុកទើបគេមិនព្រមភ្ញាក់តែបើរាងក្រាស់ដឹងហើយគេក៏លែងធ្វើពត់ទៀតដែរក្រៅពីមិននិយាយរក...

" គ្រូពេទ្យបាននិយាយថាបើឯងដឹងខ្លួនគឺត្រូវលេបថ្នាំ "
" កុំមកធ្វើជាចិត្តល្អអី...ចេញទៅខ្ញុំចង់នៅម្នាក់ឯង " ដោយសារតែរឿងពីព្រឹកមិញធ្វើអោយហូប៊ីមិនចង់និយាយរកជុងហ្គុកនឹងទេហើយក៏មិនចង់មើលមុខគេដូចគ្នាក៏ព្រោះតែគេទើបខ្លួនបែបនេះគេពិតជាខឹងនឹងប្រុសម្នាក់នេះណាស់គឺខឹងសឹងតែស្លាប់គេទៅហើយ។
" នេះឯងខឹងនឹងយើងមែនទេ? "

🥀បម្រើស្នេហ៍អ្នកប្រុសចន🥀Where stories live. Discover now