00

46 6 0
                                    

ក្រាក! សម្លេងបើកទ្វារបន្លឺឡើងដោយដៃស្រឡូនស្អាតរ
បស់នាយតូច ជាម្ចាស់ហាង " ដំណាក់សៀវភៅ " ដែល
សភាពហាងនេះបានរចនាឡើងរំលេចដោយ ពណ៌សជា
មួយនឹងផ្កាចម្រុះ ពណ៌ដែលដាក់តាំងតុបតែងយ៉ាងមានរ
បៀបរៀបរយគួរឱ្យគយគន់។

នាយតូចដើរចូលទៅក្នុងរៀបចំ ហាងរបស់ខ្លួនឲ្យមានរ
បៀប ស្អាតបាត មុននិងយកស្លាកអក្សរសរសេរថា "សូម
ស្វាគមន៍" មកពាក់និងទ្វារ។

ក្នុងបរិវេណហាងមាន សភាពទូលំទូលាយមានកន្លែងអ
ង្គុយ ជាច្រើនដែលអាចឱ្យ ភ្ញៀវដែលមកទិញសៀវភៅឬ
អានសៀវភៅនៅទីនេះកាន់តែងាយស្រួល។ មិនតែប៉ុន
ណោះហាងនេះ មិនត្រឹមតែលក់សៀវភៅនោះទេ មាន
ទាំងលក់ការហ្វេ និងនំជាច្រើនប្រភេទទៀតផង។ សម្រា
ប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ មិនរញ៉េរញ៉ៃច្រើន។
នាយតូច ទាញថាសនំដែលនាយបានធ្វើម្សៅ រួចរាល់ការពីយប់យកមកដុតបណ្តើរៗ ទម្រាំតែភ្ញៀវមកនំឆ្អិនល្មម។

ប៉ុន្មាននាទីក្រោយមកមាននារី ដើរចូលមកក្នុងហាងនា
តតូច អោនគំនាប បន្តិចមុននិងចោទសួរទៅកាន់នាង!!

« សួស្តីបាទអ្នកនាងត្រូវការកម្មង់អ្វីដែរបាទ? » នាយតូច ញញឹមជាប់ថ្ពាល់រាក់ទាក់ ទៅកាន់ភ្ញៀវស្រីម្នាក់ដែលបា
នដើរចូលមក ឈរនៅកន្លែងដែលនាយល្អិតឆុងកាហ្វេ។

« ខ្ញុំសុំ ice latte មួយកែវជាមួយនំប៉័ង croissant មួយដុំ
ផង »

« បាទសូមអញ្ជើញចាំមួយភ្លែត » ថារួចនាយល្អិតក៏ចាប់
ផ្តើមរៀបចំ ឆុងកាហ្វេតែម្តង រួចរាល់ហើយនាយល្អិតក៏
លើកដាក់ថាស ជាមួយចាន នំបុ័ងលើកទៅឱ្យភ្ញៀវនៅ
តុ។

ពេលវេលាចេះតែ រំកិលទៅមុខហាងនាយល្អិតមានភ្ញៀវ
ចូលឥតឈប់ភ្ញៀវខ្លះមក ទិញសៀវភៅ ភ្ញៀវខ្លះទៀតម
កអង្គុយធ្វើការ ខ្លះមកអង្គុយរៀន ឬអានសៀវភៅជាដើម
ព្រោះហាងនេះ មានបរិយាកាស្ងប់ស្ងាត់ល្អ ហើយភ្ញៀវៗដែលចូលចិត្តមកទីនេះសុទ្ធតែជាអ្នកមិនមាត់រញេរញ៉ៃដូចគ្នា។

មិនយូរប៉ុន្មាន ម៉ោងអាហារថ្ងៃត្រង់មកដល់ដែលអាចធ្វើ
ឲ្យម្ចាស់ហាង រូបស្រស់អាច សម្រាកញ៉ាំអាហារបាន
ព្រោះភ្ញៀវចេញ ទៅស្ងាត់អស់ហើយ។

ឥទ្ធិពលស្នេហ៍៚Where stories live. Discover now