ម៉ោង7:00PM
ងឺត
សម្លេងសន្ធឹកកង់ឡានកោសនិងថ្នល់លាន់ឮសន្ធឹកមុខហាង ធ្វើឲ្យខ្ញុំនេះរត់ប្រញាប់ប្រញាល់ទៅខាងក្រៅព្រោះ
ដឹងថាហ៊ីស៊ឹងមកទទួលខ្ញុំហើយពិតជាទៀងពេលល្អមែន
។« សួស្តីលោក » ខ្ញុំញញឹមដាក់បុរសក្នុងឈុត tuxedo ពណ៌ខ្មៅយ៉ាងសង្ហារ ដែលឈរផ្អែកខ្នងឡានសម្លឹងមក
ខ្ញុំឥតព្រិច។ដោសារឃើញគេឈរធ្មឹងដូចម៉ារកាំង ខ្ញុំលោមុខទៅជិតគេបន្តិចហើយក៏ញ៉ោះគេ....« លោកនៅមើលខ្ញុំយូរទៀតទេ?? »
គេព្រិចភ្នែកបន្តិចហើយងើយមើលមុខខ្ញុំវិញព្រមទាំងនិ
យាយឡើង....« ឯងស្រស់ស្អាតណាស់ » ឮគេនិយាយហើយខ្ញុំរហ័ស
ងាកមុខចេញព្រោះសម្តីគេធ្វើខ្ញុំអៀនថ្ពាល់ឡើងក្រហមភ្លាមៗដូចជាផ្លែប៉េងប៉ោះទុំ។« អរគុណតែលោកមិនទាន់បានប្រាប់ខ្ញុំទេថាយើងទៅណា?? »
« ក្រុមហ៊ុនរបស់ខ្ញុំឡើងឡានមក » ហ៊ីស៊ឹងបើកទ្វារឡាន
ខ្ញុំក៏ចូលអង្គុយតែម្តងខ្ចិលសួរនាំនាយច្រើន ព្រោះបើទៅ
ក្រុមហ៊ុនរបស់គេ ក៏មិនអីដែល។នៅតាមផ្លូវក្នុងឡាន មានសភាពស្ងប់ស្ងាត់ខ្ញុំមិនបញ្ចេញ
អាការៈអ្វីទាំងអស់ព្រោះ ភ្នែកមួយគូរបស់ប្រុសព្រានដៀងមើលខ្ញុំរហូតធ្វើឲ្យខ្ញុំអៀនឡើងរឹងខ្លួន ទម្រាំតែមកដល់ក្រុមហ៊ុនរបស់គេខ្ញុំសឹងតែកើតជាផូស៊ីលទៅហើយ។« នេះក្រុមហ៊ុនរបស់លោក? ពិតជាខ្ពស់ណាស់ » មក
ដល់អាគារកម្ពស់ដប់ពីរជាន់ ដែលកំពុងបើកភ្លើងចិញ្ចាច
ធ្វើឲ្យអារម្មណ៍ខ្ញុំហាក់ភ្ញាក់ផ្អើលហើយក៏ស្ងើចសរសើរក្នុ
ងចិត្តនេះ លី ហ៊ីស៊ឹង បុរសដែលមានអាយុបងខ្ញុំមិនប៉ុន្មា
នឆ្នាំ មានសមត្ថភាពដ៏អស្ចារ្យអាចគ្រប់គ្រងក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ប្រទេសនេះបាន។« តោះយើងចូលទៅក្នុងទៅ » រវល់តែភ្ញាក់ផ្អើលមិនដឹង
ថាឡានឈប់តាំងពីថ្មើរណាទេ ដល់ពេលដែលហ៊ីស៊ឹងម
កបើកទ្វារឲ្យទើបដឹង។« អរគុណ តែអ្ហេស... » ខ្ញុំចុះពីលើឡានភ្លាម មិនទាន់បា
នឈរស្រួលបួល ផងត្រូវដៃមាំក្រាសក្រសោបចង្កេះជាប់
ធ្វើឱ្យឲ្យរឹងខ្លួនមួយរំពេច។