01:បងសង្ហារ

41 9 1
                                    

ចប់ហើយចប់ហើយ!!
ខ្ញុំខំរត់ត្រហេបត្រហប ពីហាងរបស់ខ្ញុំមកបារបារាំងដូចរត់
ប្រណាំងម៉ារ៉ាតុងទាំងដែលចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មានផង។

« ម៉ោង7:30 ទៅហើយអាវ៉ុនប្រាកដជាខឹងមិនខាន » មកដល់មុខបារបារាំងឈ្មោះ " Soirée de sortie " ខ្ញុំដើរ
ចូលទាំងឆ្លេឆ្លាអើតរកមើល មិត្តភ័ក្ដិរបស់ខ្ញុំ សឹងតែថ្លោះករហើយទម្រាំឃើញវា។

« ឯងមកយឺតហើយអានូ » គ្រាន់តែខ្ញុំមកដល់តុ គេភ្លាម
ណាថាឲ្យខ្ញុំតែម្តងរកតែឯងនិយាយមុនមិនបាន ខ្ញុំដកដ
ង្ហើមញាប់ស្អេកតបទៅចោម្សៀតមិត្ត....

« យើងសូមទោសណាដែលក្បត់សន្យា យើងរវល់ពេកថ្ងៃនេះក៏សម្រាកមួយភ្លែតតែវាជ្រុល កុំខឹងយើងអីណា »
ខ្ញុំញញឹមស្ញេញ ឈោងដៃទៅអង្រួនគេតិចៗ កុំឲ្យគេខឹង
ខ្ញុំទាន់មិត្តខ្ញុំម្នាក់នេះណាពូកែងរណាស់ បើមិត្តឆាប់លួង
ទេ ងរបីអាទិត្យមិនបាត់ឥឡូវហើយ។

« ក៏បានតែត្រូវទទួលពិន័យដូចយើងបាននិយាយគ្នា »
គេញ៉ាក់ចិញ្ចើមដាក់ខ្ញុំធ្វើមុខ កំហូចក្រាន់តែឃើញក៏ដឹង
ដែលថាគេចង់ធ្វើបាបខ្ញុំ។

« អើៗ ពិន័យអីក៏និយាយមក » ខ្ញុំនិយាយធ្វើហំហាន
ប៉ុន្តែក្នុងចិត្តភ័យសឹងអីទៅហើយ ព្រោះមិនដឹងអាមិត្តល្បិ
ចច្រើននេះចង់លេងស្អីទេ ខ្ញុំចេះតែសម្តែងធ្វើធម្មតាទៅ
កុំឲ្យក្មេងបានចិត្ត។

« ផឹកស្រានេះឲ្យអស់មួយដប » ជុងវ៉ុនលើកស្រាមួយដប់
បង្ហាញខ្ញុំស្រាហ្នឹង មិនសូវមានជាតិអាល់កុលនោះទេតែ
សម្រាប់អ្នកមិនចេះផឹកដូចខ្ញុំ ប្រាកដណាស់និងសន្លប់មិ
នខានទេ ។ ខ្ញុំងក់ក្បាលយល់ព្រមយកដបស្រាមកចាក់
កែវ ហើយក៏ចោទសួរទៅគេ ព្រោះថាខួបកំណើតស្អីឃើ
ញតែខ្ញុំជាមួយគេ។

« ចុះអ្នកផ្សេង? »
« កំពុងចូលរាំ ឯងចង់រាំទេនោះ » គេបួញមាត់ បង្ហាញខ្ញុំ
តាមពិតអ្នកផ្សេងគេនាំគ្នាចូលរាំ សោះស្មានមានតែខ្ញុំ។

« អឹមអត់ទេយើងមិនចូលចិត្ត ឯងទៅចុះ » ខ្ញុំក្រវីក្បាល
បដិសេធខ្ញុំ មិនចូលចិត្តរាំនោះទេ ជាពិសេសភ្លេងក្នុងបារ
ក្នុងក្លឹបអីនេះ មិនចេះរាំតែម្តងចម្លែកៗ។

ឥទ្ធិពលស្នេហ៍៚Where stories live. Discover now