Part3
គ្រាំងនៅសុខៗស្រាប់តែឮសំលេងនៅខាងក្រៅដូចជាមានអ្នកណាវាយគ្នាអាអ្នកលេងដែលរៀបនឹងចាប់រំលោភ lin វាស្រាប់តែក្រោកឡើងទៅតែគ្រាន់តែទើបតែងើបឡើងភ្លាមក៏ត្រូវមួយដបស្រាបែកឈាមជោកក្បាលហើយស្រែកឡើងមកដោយកាឈឺចាប់ឯងធ្វើអីនឹងចង់ងាប់មេនទេគេរៀបនឹងងើបឡើងក៏ត្រូវ xiang ទាត់ឡើងបែកមាត់ចេញឈាមហើយវាក៏ស្រែកហាវគ្នាវាអោយមកជួយពួកឯងឆាប់មកជួយយើងផងបិតមាត់ឯងទៅពួកវារត់អស់ហើយឯងគិតថាមានគេមកជួយឯងហ៎និយាយហើយក៏ទៅទាត់វាបួនដប់ជើងទៀតអោយស្មើចិត្តខឹងរបស់គេមពេលនេះមុននេះឯងធ្វើអីគេខ្លះហ៎ាសគេស្រែកគំហកទៅអាអ្នកលេងម្នាក់នោះ ខ្ញុំមិនទាន់បានធ្វើអីគេទេគេនិយាយទាំងញ័រមាត់ព្រោះអីរូបរាងរបស់ xiang ពេលនេះមិនខុសអីពីស្តេចបីសាចទេ ដោះលែងខ្ញុំទៅ ដោះលែងឯងអញ្ចឹងហេ៎សគ្មាផ្លូវទេគេរៀបតែនឹងទៅវាយអាម្នាក់នោះទៀតហើយតែ lin គេស្រាប់តែភ្ញាក់ឡើងមកពីសន្លប់ xiang ឃើញគេក៏សន្ទុះទៅមើល lin ហើយអោបលួងលោម អាអ្នកលេងនោះឃើញមានឧកាសល្អក៏រត់ចេញទៅទាំងត្រដាប់ត្រដួស xiang ឯងយ៉ាងម៉េចហើយយើងអោយចាំយើងនៅសាលាមេចក៏ក្បាលរឹងយ៉ាងនេះឯងនេះមិនចេះស្តាប់គ្នាមេន lin ស្រាប់តែយំចេញមក xiang យើងខ្លាចណាស់ ហុឹក ហុឹក ហុឹក មុននេះគួរអោយខ្លាចណាស់ពួកវាៗគួរអោយខ្លាចណាស់
ហុឹក ហុឹក ហុឹក សំលេងយំរបស់ lin ធ្វើអោយ xiang ទ្រាំមិនបានគេពិតជាអាណិត lin ណាស់មុននេះឯងដឹងទេបើយើងមកមិនទាន់ឯងនឹងខ្លាចទៅជាបែបណា lin គេមិននិយាយអីឡើយគេគិតតែពីយំៗយកយំនៅក្នុងរង្វង់ដៃរបស់ xiang
យំបានមួយសន្ទុះក៏បានយក lin ដាក់នៅលើស្មាហើយអៀវគេត្រលប់ទៅផ្ទះវិញចំណែក lin វិញគេគេយំឡើងដេកលក់ហើយព្រោះតែគេតក់ស្លុតពេកនឹងហត់ពេកនឿយពេកដើរមកដល់ផ្ទះគេក៏យកកូនសោរផ្ទះរបស់ lin ចាក់ចូលផ្ទះរបស់ lin ហើយដាក់ lin ទៅលើគ្រែថ្នមៗរួចរៀបនឹងចេញទៅក្រៅទៅហើយក៏ត្រូវដៃរបស់ lin ចាប់ជាប់កុំទៅអី lin និយាយទាំងមុខសុទ្ធតែស្នាមទឹកភ្នែកនៅពេញមុខគេនៅឡើយ xiang ឃើញបែបនេះក៏និយាយយើងមិនបានទៅណាទេគ្រាន់តែចង់យកទឹកក្តៅមកជូតខ្លួនអោយឯងតែប៉ុណ្ណោះគេនិយាយហើយក៏ដើរទៅយកទឹកមកក្តៅមកជូតខ្លួនអោយ lin ជូតខ្លួនរួចរាល់គេក៏តែដើរចេញទៅក្រៅយកបាយម្ហូបមកអោយ lin ញាំតែរាងតូចមិនញាំឡើយ។
យប់ឡើង xiang រៀបតែទៅវិញទៅហើយតែ lin ចាប់ដៃរបស់គេហើយសុំគេអោយនៅស្នាក់នៅផ្ទះរបស់ខ្លួនយប់នេះព្រោះគេមិនចង់នៅម្នាក់ឯងឡើយ xiang ក៏យល់ព្រម។
ក្រោយមកពួកគេទាំងពីរអ្នកក៏គេងទៅមួយសន្ទុះក្រោយមក lin យើងមានរឿងមួយចង់ប្រាប់ឯងបើសិនជាយើងនិយាយទៅឯងកុំខឹងស្អប់យើងអី lin ក៏និយាយយើងមានរឿងអីត្រូវស្អប់ឯងនោះចង់និយាយអីក៏និយាយមក xiang ក៏និយាយឯងដឹងទេថ្ងៃនេះយើងភ័យណាស់ពេលទៅថ្នាក់របស់ឯងហើយរកឯងមិនឃើញនោះឯងដឹងទេឯងសំខាន់ណាស់សម្រាប់យើងណាស់ហើយពេលរកឯងឃើញហើយឃើញឯងក្នុងសភាពសន្លប់ស្តូកស្តឹងនោះធ្វើអោយយើងមានអារម្មណ៍ថាចង់សម្លាប់អាអ្នកដែលចង់ធ្វើបាបឯងនោះណាស់ថ្ងៃនេះទើបយើងដឹងថាយើងមិនអាចរស់នៅដោយគ្មានឯងបានឡើងហើយរឹតតែមិនអាចឃើញអាចត្រូវគេធ្វើបាបឬទៅស្រលាញ់អ្នកផ្សេងបានឡើយយើងស្រលាញឯងស្រលាញ់ខ្លាំងណាស់ xiang គេនិយាយទាំងយំព្រោះគេខ្លាចបានឮចម្លើយដែលគេខ្លាចគេខ្លាចត្រូវ lin បដិសេធរឹតតែខ្លាច lin ស្អប់គេខ្លាចលែងបាននៅជាមួយគេខ្លាចបែកបាក់មិត្តភាពខ្លាចគ្រប់យ៉ាង។
ប៉ុន្តែចម្លើយរបស់ lin បានធ្វើអោយគេសប្បាយចិត្តឡើងមកវិញយើងក៏ស្រលាញ់ឯងដែលតែយើងមិនបានស្រលាញ់បែបដែលឯងគិតនោះទេយើងស្រលាញ់ឯងគ្រាន់តែក្នុងនាមជាមិត្តភក្តិ
Xiang គ្រាន់តែឮបែបនោះបេះដូងរបស់គេឈឺចាប់ណាស់ព្រោះត្រូវមនុស្សដែលខ្លួនស្រលាញ់ត្រូវបដិសេធបែបនេះប៉ុន្តែគេបន្លប់ធ្វើជាសើចឡើងមកហើយក៏និយាយមិនអីទេយើងគ្រាន់តែនិយាយលេងទេមុននេះយើងហាត់សមចង់ដឹងថាយើងនេះសំដែងល្អប៉ុណ្ណានឹងណាតែតាមមើលទៅទឹកមុខឯងទៅយើងថាមើលទៅការសំដែងរបស់យើងល្អណាស់ហើយគេនិយាយទាំងសើចធ្វើដូចធម្មតាទាំងដែលនៅក្នុងចិត្តឈឺចង់ស្លាប់ហើយ (សើចនៅខាងក្រៅទាំងចិត្តឈឺចាប់ព្រោះមិនចង់បែកបាក់មិត្តភាព ពិតជាអាណិត xiang ណាស់ធ្វើមិចគេមិនស្រលាញ)
ឯងនេះពិនសំដែងណាស់យើងវីសនឹងជឿទៅហើយនិយាយហើយគេទាំងពីរអ្នកក៏គេងទៅ។